ក្រោមពាក្យស្លោក «២០ឆ្នាំនៅជាមួយគ្នា សុភមង្គលជានិរន្តរ៍» ព្រឹត្តិការណ៍នេះគឺជាការរំឭកនូវភាពជោគជ័យរួមគ្នារវាងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់កម្រិតនៃក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ រួមមាន៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប, ក្រុមហ៊ុន បុរី ប៉េង ហួត(Borey Peng Huoth), ក្រុមហ៊ុន ភីអេច ខន់ស្រ្តាក់សិន (PH Construction) និងក្រុមហ៊ុន ភីអេច អ៊ីនវេសមិន (PH Investment)។
ចាប់តាំងពីឆ្នាំ២០០៥ មកទល់បច្ចុប្បន្ន ប៉េង ហួត គ្រុប បានពង្រីកខ្លួនយ៉ាងគួរឱ្យកត់សម្គាល់ និងស្ញប់ស្ញែង ដោយមានផ្ទៃដីអភិវឌ្ឍន៍សរុបជិត ១,០០០ ហិកតា នៅជុំវិញរាជធានីភ្នំពេញ។ ភាពរីកចម្រើននេះកើតចេញពីការរួមចំណែកយ៉ាងសកម្មពីសំណាក់បុគ្គលិកគ្រប់ផ្នែក ដែលក្នុងនោះក្រុមហ៊ុនបានផ្តល់ពានរង្វាន់ពិសេសជូនដល់បុគ្គលិកដែលមានភក្តីភាពការងារចាប់ពី១០ឆ្នាំ រហូតដល់ ២០ឆ្នាំ ចំនួនជិត ៣០០នាក់ ដើម្បីជាការដឹងគុណចំពោះការខិតខំប្រឹងប្រែង និងភាពស្មោះត្រង់របស់ពួកគេក្នុងនាមជាគ្រួសារតែមួយ។
ក្នុងឱកាសដ៏រំភើបរីករាយនោះ អ្នកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ថា៖
"ពេលចាប់ផ្តើមដំបូងក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនយើងចាប់ផ្តើមពីគម្រោងតូចមួយ ជាមួយនឹងក្រុមការងារមួយក្រុមតូចប៉ុណ្ណោះ ប៉ុន្តែយើងមានក្តីសុបិន្តធំមួយ ដោយជឿជាក់ថាយើងអាចរួមគ្នាបង្កើតនូវគម្រោងលំនៅឋានល្អប្រណីត គុណភាពល្អ និងបរិស្ថានរស់នៅបែបធម្មជាតិ ដែលអាចធ្វើអោយជីវិតយើងទាំងអស់គ្នាកាន់តែមានន័យ។ ជាក់ស្តែងទម្រាំយើងទទួលបានការរីកចម្រើន និងភាពជោគជ័យរហូតមកដល់ថ្ងៃនេះ យើងបានឆ្លងកាត់នូវវិបត្តិធំៗជាច្រើន និងឧបសគ្គរាប់មិនអស់ ប៉ុន្តែយើងនៅតស៊ូជាមួយគ្នា ជាគ្រួសារតែមួយ ដើម្បីគោលដៅរួមរហូតទទួលបាននូវការទទួលស្គាល់ពីស្ថាប័ណជាតិ អន្តរជាតិ និងជាពិសេសគឺទំនុកចិត្តរបស់អតិថិជនគ្រប់ៗគ្នា។"
តាមរយៈភាពជោគជ័យនៃបុត្រសម្ព័ន្ធទាំង៣ របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវគុណតម្លៃជីវិតកាន់តែមានន័យ និងដ៏ឧត្តុង្គឧត្តម ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមពាក្យស្លោក «២០ឆ្នាំនៅជាមួយគ្នា សុភមង្គលជានិរន្តរ៍» ដើម្បីឆ្ពោះទៅរកភាពរុងរឿងជាបន្តបន្ទាប់ទៀត។
អំពីក្រុមហ៊ុន ប៉េង ហួត គ្រុប៖ ប៉េង ហួត គ្រុប គឺក្រុមហ៊ុនឈានមុខគេមួយដែលអភិវឌ្ឍលំនៅឋាន (បុរី ប៉េង ហួត) សាងសង់ប្រកបដោយគុណភាព (ភីអេច ខន់ស្រ្តាក់សិន) និងការវិនិយោគលើគម្រោងកម្សាន្ត និងសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហលលំដាប់ផ្កាយ៥(ភីអេច អ៊ីនវេសមិន)។ ក្រុមហ៊ុនបានទទួលការទទួលស្គាល់ជាអន្តរជាតិជាច្រើនក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមបំផុតនៅកម្ពុជា។