Advertisement
Advertisement
ទេសចរណ៍

តំបន់​ឆ្នេរ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​កន្លែងល្អ​បំផុត​ទាំង​៥០ សម្រាប់​ដំណើរកម្សាន្ត​ឆ្នាំ​២០១៧


ទស្សនាវដ្ដី​ទេសចរណ៍​អាមេរិក​ដ៏​ល្បី​ឈ្មោះ បាន​រាប់​បញ្ចូល​តំបន់​ឆ្នេរ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ទីកន្លែង​ល្អ​បំផុត​ទាំង​៥០​កន្លែង​នៅ​ជុំវិញពិភព​លោក ដែល​ទេសចរ​​គួរធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ នៅឆ្នាំ​២០១៧​នេះ។
ឆ្នេរ​ខ្សាច់​ដ៏​ស្អាត​នៅ​លើ​កោះរ៉ុង ខេត្ត​ព្រះសីហនុ។ រូបថតពី​ ហ្វេសប៊ុក
ដោយ

ទស្សនាវដ្ដី Travel and Leisure បាន​សរសេរ​ថា កម្ពុជា​មាន​កោះ​នៅតំបន់​ឆ្នេរ​មួយ​ចំនួន​ដែល​មាន​ទេសភាព​ល្អ​ត្រកាល​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ 

នៅក្នុង​ការចុះផ្សាយ​លើ​គេហ​ទំព័រ​របស់​ខ្លួន ទស្សនាវដ្ដី T+L (Travel + Leisure) កោត​សរសើរ​កោះ​ចំនួន​ពីរ​នៃ​តំបន់​ឆ្នេរ​កម្ពុជា គឺ​កោះក្របី និង​កោះឫស្សី។ និង​បាន​បង្ហាញ​ពីភាព​ងាយស្រួល​ក្នុង​ការធ្វើ​ដំណើរ​បច្ចុប្បន្ន​នេះ ដោយសារ​មាន​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​ហូជីមីញ មក​កាន់​ខេត្ត​ព្រះសីហនុ។

ទស្សនា​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​កោះឫស្សី នៅ​តំបន់​ឆ្នេរ​កម្ពុជា!

ថ្មីៗ​នេះដែរ ទស្សនាវដ្ដី​ដដែល ក៏បានសរសេរ​អំពី​ខេត្ត​សៀមរាប​ ប្រទេស​កម្ពុជា ដោយ​បាន​ដាក់​បញ្ចូល​ខែត្រ​សៀមរាប​ស្ថិតក្នុង​ចំណោម​ទីក្រុង​ល្អ​បំផុត​ទាំង១៥​នៅ​លើ​ពិភព​លោកសម្រាប់ទេសចរ៕




អត្ថបទបន្ទាប់


ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ