រយៈពេលជាង១៣ឆ្នាំកន្លងមកនេះ បុរី ប៉េង ហួត បានអភិវឌ្ឍគម្រោងចំនួន២២គម្រោង ក្នុងតំបន់អភិវឌ្ឍជាច្រើនដែលមានសក្តានុពលខ្លាំង ក្នុងរាជធានីភ្នំពេញ។
ថ្ងៃនេះសូមលើកយកគម្រោង៣ ក្នុងចំណោម គម្រោងទាំង២២ ដែលសុទ្ធសឹងតែជាគម្រោងអភិវឌ្ឍដែលស្ថិតក្នុងតំបន់ដែលមានសក្តានុពលដោយឡែកពីគ្នា មកជូនលោកអ្នក។
ដំបូងនេះ គឺជាគម្រោង ដឹស្តាព្រីមៀរ៍ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ (ឯកឧត្តម ជា សុផារ៉ា) ភាគពាយព្យនៃរាជធានីភ្នំពេញ ដែលជាតំបន់អភិវឌ្ឍក្នុងប្លង់មេរបស់សាលារាជធានីភ្នំពេញ។ គម្រោងនេះ មានចម្ងាយត្រឹមតែ ៥នាទីប៉ុណ្ណោះ ពីផ្សារទំនើប អ៊ីអន ២ និងផ្សារម៉ាក្រូ ជាទីប្រជុំជនដ៏ធំមួយ ដែលបានស្រូបទាញនិងមានឥទ្ធិពលសម្រាប់ការធ្វើពាណិជ្ជកម្ម។ តំបន់នេះទទួលបានការវិនិយោគកាន់តែខ្លាំង ដើម្បីក្លាយជាទីក្រុងរណបក្នុងពេលឆាប់ៗនេះ។
ងាកមក គម្រោង ដឹស្តាអិតធឺណល វិញ ជាគម្រោងស្ថិតក្នុងតំបន់ស្ទឹងមានជ័យ ដែលមានចម្ងាយ២គីឡូម៉ែត្រពីស្ពានអាកាសស្ទឹងមានជ័យ ក៏ជាតំបន់មួយ ដែលមានការអភិវឌ្ឍលំនៅដ្ឋានក្លាយជាតំបន់អ៊ូរអរ និងមានវិនិយោគិនធំៗធ្វើការវិនិយោគក្នុងតំបន់នោះផ្ទាល់។
មិនតែប៉ុណ្ណោះ តំបន់នេះក៏ជាបណ្តុំពាណិជ្ជកម្មមួយ ដែលមានមនុស្សច្រើនកុះករ ប្រមូលផ្តុំទៅដោយសាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ធនាគារ ផងដែរ។ តំបន់នេះក៏ជាច្រកពាណិជ្ជកម្មកណ្តាលមួយសម្រាប់ធ្វើដំណើរឆ្លងកាត់ ទៅកាន់ផ្លូវជាតិសំខាន់ៗដែលមានដូចជា ផ្លូវជាតិលេខ១ លេខ២ លេខ៣ និងលេខ៤ ដែលសុទ្ធសឹងតែជាច្រកសំខាន់ៗថែមទៀតផង។
ចុងក្រោយ គឺគម្រោងដឹស្តាជូមីរ៉ាហ៍ ក៏មិនចាញ់គម្រោងទាំងពីរខាងលើប៉ុន្មានដែរ គម្រោងនេះស្ថិតក្នុងតំបន់អភិវឌ្ឈ ជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ ៦អា ក្លាយជាតំបន់អ៊ូរអរ និងមានវិនិយោគិនធំៗ ធ្វើការវិនិយោគក្នុងតំបន់នេះផ្ទាល់ផងដែរ។
គម្រោងនេះស្ថិតនៅទីតាំងល្អ ភូមិសាស្ត្រនិងអាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើឲ្យការរស់នៅប្រកបដោយបរិយាកាស បរិសុទ្ធបែបធម្មជាតិ និងមានរចនាបថស្ថាបត្យកម្មលេចធ្លោជាងគេក្នុងតំបន់ គួរឲ្យស្ញើចសរសើរ។
គេហដ្ឋានក្នុងគម្រោងទាំងបី ជាគេហដ្ឋានប្រណីត និងរួមបញ្ចូលនូវរចនាបថបរទេស និងរចនាបថខ្មែរ ដែលនាំមកនូវភាពទំនើបនិងទាន់សម័យសម្រាប់ការរស់នៅនិងប្រកបអាជីវកម្ម។ កាន់តែពិសេសសម្រាប់លោកអ្នកដែលចង់បានគេហដ្ឋានក្នុងគម្រោង ដឹស្តាព្រីមៀរ៍ ដឹស្តាអិតធឺណល និងដឹស្តាជូមីរ៉ាហ៍ទាំង៣នេះ នឹងទទួលបានការរំលស់១០០% បង់ភ្លាម! នៅភ្លាម! ដែលមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែសីហាតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់ទំព័រ Facebook: www.facebook.com/boreypenghuothgroup