អត្ថបទក្រុមហ៊ុន

កិច្ចសហការប្រតិបត្តិការលើមធ្យោបាយទូទាត់រវាងក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុីនសួរេន ភីអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី


ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុីនសួរេន ភីអិលស៊ី (ភីភីអាយ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (អេ អឹម ខេ) បានចុះហត្ថលេខាធ្វើកិច្ចសហប្រតិបត្តិការលើមធ្យោបាយទូទាត់ និងពង្រឹងភាពជាដៃគូរបស់ក្រុមហ៊ុនទាំងពីរអោយកាន់តែប្រសើរ និងពង្រីកវិសាលភាពសេវាកម្មក្រុមហ៊ុន អោយមានភាពរីកចម្រើនប្រកបដោយចីរភាព នាថ្ងៃអង្គារ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ។
កិច្ចសហការប្រតិបត្តិការលើមធ្យោបាយទូទាត់រវាងក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុីនសួរេន ភីអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

ការងារនេះនឹងផ្ដល់ជូនអតិថិជនក៏ដូចជាអ្នកប្រើប្រាស់សេវាកម្មធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រង ភីភីអាយ ទទួលបាននូវភាពងាយស្រួលក្នុងការទូទាត់ថ្លៃបុព្វលាភធានារ៉ាប់រង តាមរយៈកម្មវិធីអាប់ (APP) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលបានតម្លើងក្នុងទូរស័ព្ទដោយរហ័ស និងសុវត្ថិភាពដែលជាជម្រើសមួយដ៏ល្អសម្រាប់អ្នកប្រើប្រាស់ ស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។​

លើសពីនេះ អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏ដូចជាអ្នកប្រើប្រាស់សេវាកម្មធានារ៉ាប់រងរបស់ ក្រុមហ៊ុនធានារ៉ាប់រង ភីភីអាយ អាចធ្វើការទូទាត់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងងាយស្រួលគ្រប់ទីកន្លែង តាមរយៈភ្នាក់ងារ អេ អឹម ខេ ជាង៦០០០កន្លែង និងគ្រប់សាខាគ្រឹះស្ថានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុនធានារ៉ាប់រង ភីភីអាយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ​ អឹម ខេ យើងមានភាពជឿជាក់យ៉ាងម៉ុតមាំថា អតិថិជនរបស់ក្រុមហ៊ុនទាំងពីរនឹងទទួលបាននូវភាពងាយស្រួល ឆាប់រហ័ស និងមានទំនុកចិត្តកាន់តែខ្ពស់តាមរយៈការប្រើប្រាស់សេវាកម្មមធ្យោបាយទួទាត់យ៉ាងទូលំទូលាយ។

អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងមកកាន់ ក្រុមហ៊ុនធានារ៉ាប់រង ភីភីអាយ តាមរយៈលេខទូរសព្ទ ០១៥ ៧៨ ០០ ៧៨ ឬ [email protected] ឬមកកាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ តាមរយៈលេខទូរសព្ទ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ ឬ [email protected]​​​ ដើម្បីទទួលបានការណែនាំទាក់ទងនឹងព័ត៍មានលំអិតសេវាកម្មផ្សេងៗ។




អត្ថបទបន្ទាប់


ទីតាំងអំណោយផលទាំងការរស់នៅ និង ប្រកបអាជីវកម្ម មកស្គាល់គម្រោង ផាក លែន ពោធិ៍ចិនតុង សម្រុកការសាងសង់ ប្រគល់ជូនភ្ញៀវហើយ

គម្រោង ផាក លែន ពោធិ៍ចិនតុង គឺជាគម្រោងលំនៅដ្ឋានស្តង់ដារដ៏ធំមួយរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានជួយលើកកម្ពស់តំបន់ពោធិ៍ចិនតុងនេះ អោយក…

ធនាគារជាតិចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិនធំមួយ ពង្រីកការទូទាត់សងប្រាក់ឆ្លងដែនតាម QR Code

ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន UnionPay International បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ