អត្ថបទក្រុមហ៊ុន

អតិថិជន អេ អឹម ខេ អាចផ្ទេរប្រាក់ដោយផ្ទាល់ទៅកាត Visa ទូទាំងពិភពលោក


កាលពីថ្ងៃទី១៤ ខែកញ្ញា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និង Visa បានប្រកាសពីកិច្ចសហការ ដើម្បីធ្វើឲ្យកាន់តែងាយស្រួលដល់អតិថិជន អេ អឹម ខេ ក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសប្រកបដោយប្រសិទ្ធិភាព និងសន្សំសំចៃ។ អតិថិជន អេ អឹម ខេ អាចផ្ទេរប្រាក់ដោយផ្ទាល់ពីគណនី អេ អឹម ខេ ឬកម្មវិធីទូរស័ព្ទចល័ត អេ អឹម ខេ (AMK Mobile) ទៅកាន់កាត Visa ណាមួយបាន។ កិច្ចសហការនេះ គឺនឹងលុបបំបាត់ការផ្ទេរបា្រក់បែបប្រពៃណី ធ្វើឱ្យប្រតិបត្តិការលឿន រហ័ស និងកាន់តែងាយស្រួលជាងមុន ។
អតិថិជន អេ អឹម ខេ អាចផ្ទេរប្រាក់ដោយផ្ទាល់ទៅកាត Visa ទូទាំងពិភពលោក

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ​ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា “យើងមានក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយ Visa ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវមធ្យោបាយរហ័ស សុវត្ថិភាព និងងាយស្រួលក្នុងការផ្ទេរ និងទទួលប្រាក់នៅជុំវិញពិភពលោក។” លោកបានបន្ថែមទៀតថា “ភាពជាដៃគូនេះ គឺជាស្ពានដ៏សំខាន់សម្រាប់ក្រុមហ៊ុនរបស់យើងទាំងពីរក្នុងកិច្ចសហការ និងការច្នៃប្រឌិត ដោយសារក្រុមហ៊ុនយើងទាំងពីរបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវដំណោះស្រាយទូទាត់ដ៏ល្អបំផុត។ យើងជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូនេះគឺជាមធ្យោបាយមួយសម្រាប់ អេ អឹម ខេ និង Visa ដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងតែមានការកើនឡើង និងរួមចំណែកដល់ការរីកលូតលាស់នៃការទូទាត់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា”។

អតិថិជន អេ អឹម ខេ អាចផ្ទេរប្រាក់ដោយផ្ទាល់ទៅកាត Visa ទូទាំងពិភពលោក

លោក Deepan Dagur នាយកប្រតិបត្តិក្រុមហ៊ុន Visa Direct ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា “ដំណោះស្រាយនៃការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថលបានវិវត្តខ្លួនកាន់តែខ្លាំង ដែលធ្វើឲ្យអ្នកដែលមានតម្រូវការផ្ទេរប្រាក់ទទួលបាននូវសេវាកាន់តែលឿន រហ័ស និងការសន្សំសំចៃ។ កិច្ចសហការរបស់ Visa ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាមធ្យោបាយមួយដែលយើងកំពុងជំរុញការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថល ដើម្បីជួយប្រជាជនកម្ពុជាក្នុងការផ្ទេរប្រាក់យ៉ាងរហ័ស និងសុវត្ថិភាព ជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេដែលរស់នៅក្រៅប្រទេស។

កិច្ចសហការនេះយើងរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជន អេ អឹម ខេ ព្រោះឥឡូវនេះអតិថិជននឹងមានមធ្យោបាយងាយស្រួលជាងមុនក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេស។

របៀបផ្ទេរប្រាក់ជាមួយ AMK Mobile ៖

  1. ចូលទៅកាន់កម្មវិធីធនាគារទូរស័ព្ទចល័ត អេ អឹម ខេ
  2. ជ្រើសរើស ផ្ទេរប្រាក់ បន្ទាប់មកជ្រើសរើស ផ្ទេរប្រាក់ទៅប័ណ្ណទូទាត់ VISA
  3. ជ្រើសរើសគណនី បំពេញព័ត៌មានចាំបាច់ផ្សេងៗ ទៀត ដូចជា លេខកាត Visa 16 ខ្ទង់ ឈ្មោះអ្នកទទួល ចំនួនទឹកប្រាក់ និងគោលបំណង។
  4. សូមផ្ទៀងផ្ទាត់រាល់ព័ត៌មានដែលបានបញ្ចូល
  5. បញ្ជាក់ និងបញ្ចូលលេខសម្ងាត់ 6 ខ្ទង់ របស់​កម្មវិធី AMK Mobile App របស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ។

អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ ​បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។




អត្ថបទបន្ទាប់


អាមេរិកគ្មានភស្តុតាងបង្ហាញថា ក្រុមហ៊ុន Huawei អាចផលិតទូរស័ព្ទស្មាតហ្វូនទំនើបៗបានច្រើននោះទេ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដូ បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញាថា សហរដ្ឋអាមេរិកមិនមានភស្តុតាងណាមួយ ដែលបង្…

ផ្សាយផ្ទាល់ការចាប់រង្វាន់សម្រាប់អតិថិជន អេ អឹម ខេ នៅថ្ងៃទី ២៥ ខែកញ្ញា ម៉ោង៤រសៀល

ព័ត៌មាន
ការចាប់រង្វាន់សម្រាប់អតិថិជនរបស់ អេ អឹម ខេ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ ហើយការចាប់រង្វាន់នេះនឹងស្វែងរកអ្នកឈ្នះចំនួន ៣០នាក់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ