តោះ! ចូលរួម​រាយការណ៍!

រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ឲ្យ​ពលរដ្ឋ​រាយការណ៍​ បើ​សង្ស័យ​ម្ចាស់​ស្ថានីយ​ណា​កេង​បន្លំ​ប្រេង​ឥន្ធនៈ


ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រាយការណ៍​មក​ក្រសួង​ពាណិជ្ជកម្ម ប្រសិន​បើ​សង្ស័យ​ថា ម្ចាស់​ដេប៉ូ​និង​ស្ថានីយ​ប្រេង​ឥន្ធនៈ​ណា​មួយ កិបកេង បន្លំ ទាំង​បរិមាណ និង​គុណភាព ដើម្បី​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ដឹង​និង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ផ្ទាល់។
រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អំពាវ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ បើ​សង្ស័យថា ស្ថានីយ​ប្រេង​ណា​មួយ​បន្លំ ឬ​កិបកេង​ប្រេង។
ដោយ

ឯកឧត្តម​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា៖ «សូម​អតិថិជន​ទាំង​អស់ ប្រាប់​មក​យើង ប្រសិន​បើ​សង្ស័យ​ថា មាន​ដេប៉ូ ស្ថានីយ​ណា កេង​បន្លំ​ប្រេង​ឥន្ធនៈ ដោយសារ​យើង​មាន​លេខ​ទូរស័ព្ទ​នៅ​ជាប់​រថយន្ត​ដែល​អាច​ទាក់ទង​ភ្លាមៗ»។

ឯកឧត្តម​បាន​សង្កត់​ធ្ងន់​ថា បើ​មាន​ករណី​ភាព​មិន​ប្រក្រតី​លើ​ដេប៉ូ និង​ស្ថានីយ​ណា​មួយ ក្រសួង​នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ភ្លាមៗ និង​ព្រមាន ឬ​ផាក​ពិន័យ និង​អាច​ឈាន​ដល់​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៀត​ផង។  

ការថ្លែង​របស់​ឯកឧត្តម​រដ្ឋមន្រ្តីពាណិជ្ជកម្ម គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​រថយន្ត​មន្ទីរ​ពិសោធន៍​ប្រេង​ឥន្ធនៈ​មួយ​គ្រឿង​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៧។

ឯកឧត្តម ប៉ាន សូរស័ក្តិ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នកកាសែត​ជា​ច្រើន​នាក់​ថា កន្លង​មក មាន​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​អន្តរជាតិ​មួយ​ចំនួន រាយការណ៍​ប្រាប់​ក្រសួង​ថា មាន​ស្ថានីយ​និង​ដេប៉ូ​មួយ​ចំនួន​បាន​កិបកេង និង​បន្លំ​បរិមាណ ឬ​គុណភាព ដែល​ធ្វើ​ឲ្យ​អតិថិជន​ខាត​បង់​ថវិកា​និង​ខូចខាត​យានយន្ត។   

រថយន្ត​មន្ទីរ​ពិសោធន៍​ប្រេង​ឥន្ធនៈ​មួយ​គ្រឿង​ថ្មី​សន្លាង​ដែល​មាន​តម្លៃ​ជាង​១៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក គឺ​ជា​រថយន្ត​មន្ទីរ​ពិសោធន៍​ទី​២​ហើយ បន្ទាប់​ពី​ក្រសួង​ពាណិជ្ជកម្ម​ដាក់​ឲ្យ​ប្រើប្រាស់​រថយន្ត​មន្ទីរ​ពិសោធន៍​ចំណី​អាហារ​ចល័ត​កាល​ពី​ពេល​កន្លង​មក។ ដោយឡែក រថយន្ត​មន្ទីរ​ពិសោធន៍​ប្រេង​ឥន្ធនៈ​ចល័ត មាន​តួនាទី​ត្រួត​ពិនិត្យ​ប្រេង​សាំង ប្រេង​ម៉ាស៊ីន ប្រេង​ម៉ាស៊ូត នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស៕   

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការ​កើន​ឡើង​កម្ដៅ«តម្លៃ​ទឹក»​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ផ្សារ​ភាគ​ហ៊ុន​កម្ពុជា​យ៉ាង​ណា​ខ្លះ?

ព័ត៌មាន
អ្នក​ជំនាញ​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​បាន​អះអាង​ថា ការ​ប្រែប្រួល​និង​ការ​កើន​ឡើង​កម្ដៅ​នៃ​តម្លៃ​ទឹកស្អាត​របស់​អង្គភាព​ស្វយ័ត​របស់​រដ្…

លោក សយ សុភាព ថា​មាន​សុទិដ្ឋិនិយម​ក្រោយ​ជំនួប​ជាមួយ​ខេមបូឌាដេលី

ព័ត៌មាន
លោក សយ សុភាព បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មាន​ភាព​វិជ្ជមាន​ក្រោយ​ជំនួប​ជាមួយ​កាសែត ខេមបូឌាដេលី ក្នុង​ការ​រក​ការ​សម្រុះ​សម្រួល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ