ប្រេង​កាត​កម្ពុជា

២៤​​ខែ​ទៀត កម្ពុជា​នឹង​ទទួល​បាន​តំណក់​ប្រេង​លើក​ដំបូងហើយ?


នៅ​ព្រឹក​ថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០១៧ អាច​ចាត់​ទុក​ថា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រទេស​កម្ពុជា​បាន​រំកិល​ខ្លូន​កាន់​តែ​ជិត​ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​ក្នុង​ការ​ទាញ​យក​ផល​លាភ​ពី​កំណប់​ប្រេងកាត​នៅ​ក្នុង​សមុទ្រ​ដែល​បាន​កប់​ទុក​អស់​រយៈពេល​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ។
ស្ថានីយ​ស្តុក​ប្រេង​របស់​ក្រុមហ៊ុន​ សូគីមិច។ ប្រទេស​កម្ពុជា​ត្រូវ​គេ​រំពឹង​ថា នឹង​ទទួល​បានតំណក់​ប្រេង​ដំបូង​ ២ឆ្នាំ​ទៀត។ រូបភាព៖ ក្រុមហ៊ុន សូគីមិច
ដោយ

ភាគី​ខាង​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​តំណាង​ដោយ​​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ និង​ក្រសួង​រ៉ែ​និង​ថាមពល នឹង​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​ក្រុមហ៊ុន KrisEnergy សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​កាត​ជា​លើក​ដំបូង​នៅ​កម្ពុជា ក្នុង​ប្លុក A នៃ​ឈូង​សមុទ្រ​ថៃ ក្នុង​ដែន​សមុទ្រ​កម្ពុជា។

ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​កាត​កម្ពុជា​ជា​លើក​ដំបូង​នេះ​ដែរ នឹង​មាន​ការ​ចូលរួម​ពី​ឯកឧត្តម​បណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថ និង​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល និង​ខាង​ភាគី​ក្រុមហ៊ុន​ប្រេង មាន​លោក ខែលវីន តំាង ប្រធាន​ក្រុមហ៊ុន KrisEnergy។

ភាគី​ទាំង​ពីរ​នឹង​ចុះ​កិច្ច​ព្រមព្រៀង​យល់​ស្រប​គ្នា​លើ​បញ្ហា​បច្ចេកទេស និង​ការ​បែងចែក​ផល​លាភ​ពី​ការ​ទាញ​យក​ប្រេង​កាត​នៅ​ប្រទេស​កម្ពុជា នៅ​ឯ​សណ្ឋាគារ សូហ្វីតែល។ នេះ​បើ​យោង​តាម​មន្រ្តី​ជាន់​ខ្ពស់​មួយ​នៅ​ក្នុង​ក្រសួង​រ៉ែ​និង​ថាមពល ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់ ខេមបូណូមីស។

មន្ត្រី​ក្រសួងរ៉ែ​ដដែល​ឲ្យ​ដឹងថា ២៤​ខែ​បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ ការងារ​កសាង​អភិវឌ្ឍ​អណ្ដូង​ដើម្បី​ខួង​បូម​ប្រេង​កាត​នឹង​ត្រូវចាប់​ផ្ដើម ហើយ​ពេល​នោះ គឺ​គេ​រំពឹងថា កម្ពុជា​នឹង​ទទួល​បាន​តំណក់​ប្រេង​កាត​ជាលើក​ដំបូង​បង្អស់​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ។

ក្រុមហ៊ុន​រុករក​ប្រេង​សិង្ហបុរី Krist Energy នេះ បាន​គ្រប់គ្រង់​ភាគហ៊ុន​ទាំង​មូល​លើ Block A បន្ទាប់​ពី​បាន​ទិញ​ភាគហ៊ុន​ទាំង​ស្រុង​ពី​ក្រុមហ៊ុន​រុករក​ប្រេង​អាមេរិក ដែល​មាន​ឈ្មោះ​ថា Chevron កាល​ពី​ឆ្នាំ​២០១៣ និង​បាន​ទិញ​ភាគហ៊ុនពី Mitsui Oil Exploration Co. Ltd និង GS Energy Corporation កាល​ពី​ឆ្នាំ​មុន​ផង​ដែរ។

តំបន់​ដែល​គេ​ជឿ​ជាក់ថា​មាន​ធនធាន​ប្រេង​កាត​ Block A មាន​ក្រឡា​ផ្ទៃ​ប្រមាណ​ជាង ៤​ពាន់​គីឡូម៉ែត្រ​ការ៉េ និង​មាន​ចម្ងាយ ១៥០​គីឡូម៉ែត្រ​ពី​ផ្ទៃ​គោក។ ហើយ​សូម​ជម្រាប​ផង​ដែរ ថា ក្រុមហ៊ុន KrisEnergy ជា​ក្រុមហ៊ុន​ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហ​បុរី ដែល​​ផ្តោត​លើ​ការ​ផលិត​និង​អភិវឌ្ឍ​ប្រេងកាត​និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កំពុង​កាន់កាប់​អាជ្ញាប័ណ្ណ​ចំនួន​១១ សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ប្រទេស​បង់ក្លាដេស កម្ពុជា ឥណ្ឌូនេស៊ី ថៃ និង​វៀតណាម។ 

តើ​កម្ពុជា​នឹង​ទទួល​បាន​ផល​លាភ​យ៉ាង​ណា​ខ្លះ​ពី​កិច្ច​ព្រមព្រៀង​អភិវឌ្ឍន៍​អណ្តូង​ប្រេងកាត​នៅ​កម្ពុជានេះ?  សាព័ត៌មាន ខេមបូណូមីស នឹង​ធ្វើការ​លម្អិត​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អភិវឌ្ឍ​យក​ប្រេង​កាត​នៅ​កម្ពុជា នៅ​ថ្ងៃ​ស្អែក​ជា​បន្ត​ទៀត។ ដូច្នេះ សូម​រង់ចាំ​អាន​ទាំង​អស់​គ្នា!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​សង់​លំនៅដ្ឋាន​សម្រាប់​អ្នក​ចំណូល​មធ្យម​និង​ទាប

ព័ត៌មាន
ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​កាន់​តែ​ច្រើន ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​ដែល​មាន​ចំណូល​ទា…

គោលការណ៍​​ទាំង​​១០​​ដើម្បី​​ភាព​ជោគជ័យ​របស់ គ្រីស្តូហ្វើ ហ្កាដនើ

ព័ត៌មាន
ឆ្លង​តាម​បទ​ពិសោធន៍​ដ៏​ល្វីង​ជូរចត់​របស់​លោក Christopher Gardner ដែល​ជា​ជន​អនាថា​គ្មាន​ផ្ទះ​សម្បែង​នាំ​កូន​តូច​ដើរ​ដេក​តាម​បង្គន់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ