ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចេញសេចក្តីសម្រេច និង ចាត់តាំងក្រុមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីចំនួន៥រូប


ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានបង្ហាញសមាសភាពក្រុមអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រីចំនួន៥រូប ដែលមាន ឯកឧត្តម អេង ទូច រដ្ឋលេខាធិការ និង ជានាយកខុទ្ទកាល័យ ទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមអ្នកនាំពាក្យ ។
5
ដោយ

បើតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមអ្នកនាំពាក្យមានតួនាទី និងភារកិច្ចដឹកនាំ គ្រប់គ្រង ធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងរៀបចំសេចក្ដីបំភ្លឺ សេចក្ដីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពីព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាទំនាក់ទំនងនឹងឆ្លើយតបជាផ្លូវការជាមួយសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ។

បន្ថែមពីនេះ ត្រូវសហការជាមួយអង្គភាពនានាចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រមូលព័ត៌មាន តាមដាន អង្កេត និងវិភាគនូវរាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធ សម្រាប់ឆ្លើយបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាស្រាយបំភ្លឺចំណោទបញ្ហានានា ដែលកើតមានឡើងក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្តី និងរៀបចំសន្និសីទសារព័ត៌មាននានាជូនថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ត្រី ក៏ដូចជាស្រាវជ្រាវនិងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងទីស្តីការគណៈរដ្ឋមន្ត្រី និងបំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញរំពឹងការដាក់ឱ្យដំណើរឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

ព័ត៌មាន
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡារួមជាមួយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(KAPE) និងក្រុមហ៊ុន Meta សម្រេចដ…

ឯកឧត្តម ស៊ុន ចាន់ថុល គូសបញ្ជាក់ពីកត្តាសំខាន់៣យ៉ាងសម្រាប់ការវិនិយោគនៅកម្ពុជា ប្រាប់ក្រុមវិនិយោគិនចិន

ព័ត៌មាន
ថ្លែងនៅក្នុង វេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ របស់សម្ព័ន្ធភស្ដុភារកម្មសកល (Global Logistic Alliance) នៅថ្ងៃទី២២ ខែតុលា ឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ