ការវិនិយោគ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតិឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន MIRARTH ចូលជួបសម្តែងការគួរសម និងស្នើសុំការណែនាំលើការវិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងប្រតិភូរបស់ក្រុមហ៊ុន MIRARTH Agri Tech ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MIRARTH Holding របស់ជប៉ុនចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំអំពីការកែច្នៃគ្រាប់ស្វាយចន្ទី និង ផលិតជីវឥន្ធនៈពីសំបកគ្រាប់ស្វាយចន្ទី ដែលមានរោងចក្រកំពុងដំណើរការនៅក្នុងខេត្តកំពង់ធំ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតិឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន MIRARTH ចូលជួបសម្តែងការគួរសម និងស្នើសុំការណែនាំលើការវិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
ដោយ

ជាកិច្ចចាប់ផ្តើមលោក SASAKI KOJI ប្រធានក្រុមហ៊ុន MIRARTH Agri Tech បានជម្រាប
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការថា ក្រុមហ៊ុន MIRARTH Holding នៅប្រទេសជប៉ុនមានការវិនិយោគចម្បងនៅក្នុងវិស័យអចលនទ្រព្យ ហើយក៏មានការវិនិយោគផងដែរនៅក្នុងវិស័យថាមពល ដូចជាថាមពល ពន្លឺព្រះអាទិត្យ ហើយថ្មីៗនេះក៏បានចាប់ផ្តើមការវិនិយោគលើជីវៈឥន្ធនៈផងដែរ។ លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់ថា កត្តាដែលជំរុញឱ្យក្រុមហ៊ុនជ្រើសរើសកម្ពុជាក្នុងការបោះទុនវិនិយោគ គឺដោយ​សារកម្ពុជាជាប្រទេសមួយដែលមានសក្តានុពលខ្ពស់ពាក់ព័ន្ធនឹងការដាំដុះនិងផលិតកម្មគ្រាប់ស្វាយចន្ទី ហើយ បច្ចុប្បន្នការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានៅមានចំនួនតិចតួច ដែលជាឱកាសមួយសម្រាប់ក្រុមហ៊ុនរបស់លោក។

ប្រធានក្រុមហ៊ុនរូបនេះអះអាងថា សកម្មភាពកែច្នៃដែលជាចំណាប់អារម្មណ៍ចម្បងរបស់ក្រុមហ៊ុន គឺការផលិតប្រេងជីវឥន្ធនៈ ចេញពីសំបកគ្រាប់ស្វាយចន្ទី។ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន រោងចក្ររបស់ក្រុមហ៊ុន MIRARTH Agri Tech ដែលទើបសម្ពោធដាក់ឱ្យដំណើរការនៅក្នុងខេត្តកំពង់ធំមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ ១ ៥០០ តោនក្នុងមួយឆ្នាំ។ ក្រុមហ៊ុនរំពឹងថានឹងពង្រីកសមត្ថភាពកែច្នៃរហូតដល់ប្រមាណ ២ម៉ឺនតោនក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះនេះ ដែលអាចផលិតថាមពលបានប្រមាណ ២,៥មេហ្គាវ៉ាត់។

លោក SASAKI KOJI បានគូសបញ្ជាក់ប្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការផងដែរថា មិនមែនមានតែសំបកស្វាយចន្ទីនោះទេ ដែលអាចផលិតជាថាមពលបាន សូម្បីតែ មែក និងសំបករបស់ដើមស្វាយចន្ទីក៏អាចផលិតជាថាមពលបានផងដែរ។ កត្តានេះបានជំរុញឱ្យក្រុមហ៊ុនត្រូវរៀបចំផែនការក្នុងការប្រមូលទិញ ឬដាំដើមស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ផលិតកម្មរបស់ក្រុមហ៊ុន។ លោកបន្តថា ក្នុងការអភិវឌ្ឍ
វិស័យស្វាយចន្ទី ជាការកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតថាមពលពីសំបកគ្រាប់ស្វាយចន្ទី នឹងរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។

ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុន MIRARTH Agri Tech បានសម្រេចវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ ដែលជាខេត្តមួយមានការដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេក្នុងប្រទេសកម្ពុជា។ ឯកឧត្តម វង្សី វិស្សុត បានណែនាំឱ្យក្រុមហ៊ុន MIRARTH Agri Tech បង្កើនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានកាន់ច្រើន និងលឿនជាងនេះទៀត និងជាពិសេសធានាឱ្យបាននូវផលប្រយោជន៍ដល់ប្រជាជនមូលដ្ឋាន។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងដែរថា កម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ប៉ុន្តែនៅមិនទាន់ប្រើប្រាស់អស់ពីសក្តានុពលក្នុងវិស័យនេះនៅឡើយទេ។​ បើនិយាយដោយឡែក ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា នៅក្នុងរយៈពេល ៤- ៥ឆ្នាំចុងក្រោយនេះ ដំណាំស្វាយចន្ទីមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែការកែច្នៃស្វាយចន្ទីនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូចជាការកែច្នៃសំបកជាដើម។ ឯកឧត្តម វង្សី វិស្សុត បានបន្តថា ដំណាំស្វាយចន្ទី គឺជាដំណាំដែលមានសក្តានុពលខ្ពស់ ហើយការកែច្នៃគ្រាប់ស្វាយចន្ទីត្រូវធ្វើឡើងនៅគ្រប់ខ្សែច្រវាក់តម្លៃផលិតកម្ម ដើម្បីបង្កើនតម្លៃបន្ថែមនិងភាគលាភជូនប្រជាជន និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់បន្ថែមថា សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឆន្ទៈប្រែក្លាយប្រទេសកម្ពុជាជាប្រទេសលេខ១ នៅលើពិភពលោក ក្នុងផលិតកម្មស្វាយចន្ទី ហើយក៏បានបញ្ជាក់ផងដែរនូវឆន្ទៈគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី រាជរដ្ឋាភិបាលក៏បានបង្កើតក្រុមការងារពិសេសដើម្បីរៀបចំផែនការ យុទ្ធសាស្ត្រ ជំរុញការដាំដុះ ការកែច្នៃ ការនាំចេញ ផលិតផលស្វាយចន្ទី ដែលនឹងសហការជាមួយវិស័យឯកជនក្នុងការជំរុញការលើកកម្ពស់ផលិតកម្ម និងការកែច្នៃគ្រាប់ស្វាយចន្ទី។

ជាចុងបញ្ចប់នៃជំនួបនេះ លោក សាសាគី កូជី (SASAKI KOJI) ប្រធានក្រុមហ៊ុន MIRARTH Agri Tech បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំពង្រីកការវិនិយោគជាមួយនឹងការកែច្នៃឱ្យសម្បូរបែបថែមទៀត និង នាំយកនូវសម្ភារៈបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុន ដើម្បីជួយជំរុញវិស័យកសិកម្មនៅកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន MIRATH Agri Tech គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MIRARTH Holding របស់ជប៉ុន ដែលកំពុងវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈនៅខេត្តកំពង់ធំ ដែលបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមហ៊ុននេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារជប៉ុនតាំងពីឆ្នាំ២០២១ តាមរយៈក្រុមហ៊ុន Top Planning Japan ហើយក៏គ្រោងនឹងពង្រីកការនាំចេញរបស់ខ្លួនទៅទីផ្សារផ្សេងទៀតជុំវិញពិភពលោកផងដែរ៕

None



អត្ថបទបន្ទាប់


លោក Wang Wenbin អតីតអ្នកនាំពាក្យក្រសួងការបរទេសត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា

អតីតអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin ត្រូវបានរដ្ឋាភិបាលចិនតែងតាំងឱ្យធ្វើជាឯកអគ្គរដ្ឋទូចិនប្រចាំនៅកម្ពុជាជំនួសលោក វ៉ាង វិនធា…

ក្រុមហ៊ុនអាម៉េរិក ដ៏ធំមួយចង់វិនិយោគក្នុងវិស័យស្រូវអង្ករនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអាម៉េរិក

ក្រុមហ៊ុនអាម៉េរិក ដ៏ធំមួយមានឈ្មោះថា Otis McAllister បានបង្ហាញមហិច្ឆតាចង់វិនិយោគក្នុងវិស័យស្រូវអង្ករ និងវិស័យផ្សេងៗទៀត ដើម្បីកែច្នៃនាំច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ