យោងតាមឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក បាននិយាយកាលពីសប្តាហ៍មុនដោយយោងសម្តីរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះនៅទីក្រុងម៉ានីល ដោយលើកឡើងពីសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកឆ្នាំ ១៩៥១ ជាមួយសហរដ្ឋអាមេរិក។ នៅក្រោមសន្ធិសញ្ញានេះ សហរដ្ឋអាមេរិក និងហ្វីលីពីនត្រូវតែមកជួយគ្នាទៅវិញទៅមក ប្រសិនបើការវាយប្រហារកើតឡើង។
បន្ថែមពីលើនេះ លោក Duterte បានសម្តែងការព្រួយបារម្ភចំពោះវិបត្តិបច្ចុប្បន្ន និងផលប៉ះពាល់របស់វាទៅលើសេដ្ឋកិច្ចអន្តរជាតិ។
គួរជម្រាបថា ហ្វីលីពីនជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដែលបានថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះក៏បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលជំរុញឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនផងដែរ។
គួរកត់សម្គាល់ដែរថា លោក Duterte ដែលធ្លាប់តែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំចិន លោក ស៊ី ជីនពីង ស្ទើរពេញមួយអាណត្តិប្រធានាធិបតីរបស់លោក ប៉ុន្ដែ ពេលនេះជិតចូលដល់ការបញ្ចប់អាណត្តិកាន់អំណាចរយៈពេលប្រាំមួយឆ្នាំរបស់លោកហើយ នៅក្នុងខែមិថុនាខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ លោក Duterte អះអាងថា លោកមិនគាំទ្រការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនទេ។
សូមជម្រាបថា រដ្ឋាភិបាលហ្វីលីពីនមិនបានបញ្ជាក់ថា ទីតាំងច្បាស់លាស់ណាមួយ ដែលអាចបើកចំហរសម្រាប់ទ័ពអាមេរិកនោះទេ ប៉ុន្តែគេបានដឹងថា ហ្វីលីពីនមានទីតាំងទ័ពអាកាស និងទ័ពជើងទឹកមួយចំនួន ដែលមានលទ្ធភាពឲ្យអាមេរិកបោះទីតាំងបានដូចអ្វីដែលគេធ្លាប់ធ្វើកាលពីសម័យសង្គ្រាមលោកលើកទី២៕