វិស័យទេសចរណ៍

ហ្វីលីពីននឹងបង្វិលប្រាក់បង់ពន្ធលើតម្លៃបន្ថែមឱ្យភ្ញៀវទេសចរបរទេសវិញ ដើម្បីបង្កើនភាពទាក់ទាញ


ប្រទេសហ្វីលីពីននឹងបង្កើតកម្មវិធីថ្មីមួយ គឺការបង្វិលប្រាក់បង់ពន្ធលើតម្លៃបន្ថែម (VAT) ត្រឡប់ទៅឱ្យភ្ញៀវបរទេសបរទេសវិញ ដែលជាផ្នែកមួយនៃកិច្ចខិតខំ ដើម្បីជំរុញបង្កើនភាពទាក់ទាញ និងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍។ តាមរយៈគោលនយោបាយនេះ ថ្នាក់ដឹកនាំរបស់ហ្វីលីពីន សង្ឃឹមថា វានឹងអាចទាក់ទាញការចំណាយរបស់ភ្ញៀវទេសចរបរទេសបានរហូតដល់៣០% ថែមទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យទេសចរណ៍
ដោយ

កន្លងមក ប្រទេសហ្វីលីពីន បានតម្រូវឱ្យភ្ញៀវទេសចរបរទេសត្រូវបង់ពន្ធលើតម្លៃបន្ថែមចំនួន១២% លើការទិញទំនិញផ្សេងៗនៅក្នុងប្រទេស។ ប៉ុន្តែកាលពីពេលថ្មីៗលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) ប្រធានាធិបតីហ្វីលីពីន បានចុះហត្ថលេខាលើគោលនយោបាយមួយ ស្ដីពីការបង្វិលសាច់ប្រាក់នៃការបង់ពន្ធលើតម្លៃបន្ថែមនេះទៅឱ្យភ្ញៀវទេសចរបរទេសវិញ ហើយវិធានការនេះត្រូវបានរំពឹងថា នឹងដាក់ឱ្យអនុវត្តនៅសប្ដាហ៍នេះ។

តាមរយៈវិធានការនេះ នៅពេលភ្ញៀវទេសចរចំណាយប្រាក់យ៉ាងតិច៥១ដុល្លារអាម៉េរិក លើការទិញទំនិញនៅតាមហាង ដែលទទួលស្គាល់ដោយរដ្ឋាភិបាល នោះពួកគេនឹងទទួលបានប្រាក់បង់ពន្ធលើតម្លៃបន្ថែមត្រឡប់មកវិញតាមរយៈអេឡិចត្រូនិក ឬក៏ជាសាច់ប្រាក់ផ្ទាល់នៅក្នុងរង្វង់៦០ថ្ងៃ។

លោក ម៉ាកូស ជឿជាក់ថា តាមរយៈវិធានការថ្មីនេះវានឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅប្រទេសហ្វីលីពីន ឱ្យបានកាន់តែច្រើនបន្ថែមទៀត ហើយវាក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មខ្នាតតូច និងធំនៅក្នុងប្រទេសនេះផងដែរ។ លើសពីនេះ តាមរយៈវិធានការនេះ លោករំពឹងថា វានឹងជួយបង្កើនការចំណាយរបស់ភ្ញៀវទេសចរ៣០% បន្ថែមទៀត។

គោលការណ៍ថ្មីនេះត្រូវបានគេរំពឹងថា នឹងចូលជាធរមានក្នុងរង្វង់៩០ថ្ងៃ បន្ទាប់ពីការចុះហត្ថលេខាដាក់ឱ្យចូលជាច្បាប់ធរមានរួចហើយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃ រកចំណូលបានជាង៤៤ពាន់លានដុល្លារពីភ្ញៀវទេសចរបរទេសនៅជិក១ឆ្នាំកន្លងមកនេះ

នៅជិតមួយឆ្នាំ២០២៤នេះ ថៃទទួលបានភ្ញៀវទេសចរបរទេសជិត៣៣លាននាក់ ដែលជាចំនួនមួយច្រើនជាងគេបំផុតនៅក្នុងចំណោមដៃគូប្រកួតប្រជែងនៅក្នុងតំបន់មួយចំ…

សណ្ឋាគារលំដាប់ផ្កាយ៥ Shanghai-La បានបើកដំណើរការសាកល្បងនៅកម្ពុជា

សណ្ឋាគារលំដាប់ផ្កាយ៥ Shangri-La ភ្នំពេញ ដែលមានតម្លៃវិនិយោគរាប់រយលានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យដំណើរការសាកល្បងនៅកម្ពុជា ក្រោមអធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ