នៅក្នុងសេចក្ដីប្រកាសនេះបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តការផ្អាកជាបណ្ដុះអាសន្ននូវចំពោះសកម្មភាពកាងារ មុខរបរ ឬអាជីវកម្មផ្សេងៗ ដែលវាងាយនឹងបង្កហានីភ័យខ្ពស់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងរាជធានីភ្នំពេញ។ ចំពោះការអនុវត្តន៍នូវសេចក្ដីប្រកាសនេះមានរយះពេល ១៤ថ្ងៃ ដោយ
គិតចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ២០២១ នេះតទៅ។
បន្ថែមទៀត នៅក្នុងអំឡុងពេលនៃការដាក់ចេញវិធានការនេះ គ្រប់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានីភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩និងការជួបជុំ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សលើពី៥០នាក់ និងបន្តផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពអាជីវកម្មដូចជា ខារ៉ាអូខេ រង្គសាល និងឌីស្កូជាតែក ផងដែរ។
យ៉ាងណាមិញសេចក្ដីប្រកាសដដែលនេះបានឲ្យដឹងថា រាល់ការជួបជុំទាំងអស់ដែលមានមនុស្សចូលរួមលើសពី ៥០នាក់ ត្រូវបានលើកលែងនៅក្នុងករណីការជួបជុំគ្រួសារ ពិធីសាសនា ឬពិធីប្រពៃណី ការជួបជុំស្ថានប័នសាធារណៈ និងបុគ្គលិកសុខាភិបាលលើការយកសំណាក និងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ជាដើម។
ខណៈចំពោះរាល់សកម្មភាពដែលមិនបានរៀបរាប់ខាងលើអាចដំណើរការដូចធម្មតាក៏ប៉ុន្តែត្រូវមានការអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ចាប់ខ្ចួន និងជាមានការត្រួតពិនិត្យការចេញចូលដោយមានការបង្ហាញកាតចាក់វ៉ាក់សាំងផងដែរ។
គួរបញ្ជាក់ផងដែរថា រាល់ការដាក់ចេញនូវវិធានការមួយនេះ គឺដើម្បីទប់ស្កាត់នូវការឆ្លងរីករាលនៃជំងឺកូវីដ១៩ នៅប្រទេស ទន្ទឹមនិងនេះអាត្រានៃអ្នកឆ្លងកូវីដ-១៩នៅកម្ពុជាហាក់មានថយចុះជាបន្តបន្តាប់ផងដែរ។ ដោយគិតត្រឹមថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ នេះ កម្ពុជារកឃើញករណីឆ្លងថ្មីចំនួន១០៩ នាក់ អ្នកជាសះស្បើយចំនួន ២៧២នាក់និងមានករណីស្លាប់ចំនួន០៨នាក់បន្ថែមទៀតផងដែរ។ សរុបអ្នកឆ្លងមានចំនួន ១១ម៉ឺន៨ពាន់ អ្នកជាសះស្បើយសរុប១១ម៉ឺន៤ពាន់នាក់ និងអ្នកស្លាប់សរុប ២ពាន់៧រយនាក់ នេះបើយោងតាមរយបាយការណ៍ក្រសួងសុខាភិបាល៕
អត្ថបទ៖ ហួន ស្រីនីត