Advertisement
ផ្លូវល្បឿនលឿន

ដឹងទេ? ផ្លូវល្បឿនលឿនពី ភ្នំពេញទៅ​ខេត្ត​ព្រះសីហនុ តម្លៃ​សាង​សង់ ១គីឡូ​ម៉ែត្រ ជាង១០លានដុល្លារ!


ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ត្រូវបានសម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី២២ខែមិនា។ ផ្លូវនេះជាផ្លូវដែលរដ្ឋាភិបាលចិន សង់ឡើងដើម្បីដាក់ជួល ឱ្យអ្នកដំណើរទូទៅក្នុងរយៈពេល៥០ឆ្នាំ។ របាយការណ៍របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនបញ្ជាក់ថា ផ្លូវនេះគ្រោងសង់អស់ប្រាក់ប្រមាណ២.០០០លានដុល្លារអាមេរិក លើប្រវែងផ្លូវសរុប​ជាង ១៩០​គីឡូម៉ែត្រ។ បើគណនាមើលទៅ ផ្លូវល្បឿនលឿននេះ មួយគីឡូម៉ែត្រ ក៏ត្រូវចាយប្រាក់សង់ជាង ១០លានដុល្លារ សហរដ្ឋអាមេរិក។
ដឹងទេ? ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ តម្លៃសាងសង់ ១គីឡូម៉ែត្រ ជាង១០លានដុល្លារ!
ដោយ
Advertisement

ផ្លូវល្បឿនលឿន​ភ្នំពេញខេត្ត​ព្រះសីហនុ តភ្ជាប់ពីភូមិទី១ សង្កាត់​សំរោង​ក្រោម ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឆ្លងកាត់​រាជធានី​ភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្តកណ្តាល (ប្រវែង ៩,១០គ.ម) ខេត្តកំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្តកោះកុង (ប្រវែង ១,៩២គ.ម) និងខេត្ត​ព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម) ដែលមាន​ទទឹង​តួផ្លូវសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ។ គន្លង​នីមួយៗ​មានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាត​ឱ្យយានយន្ត​គ្រប់ប្រភេទ​អាចបើកបរ​ក្នុងល្បឿន​រហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុង​មួយម៉ោង។

តម្លៃសាងសង់​ផ្លូវនេះ ជាតម្លៃផ្លូវ​ដែលសង់អស់​ប្រាក់ច្រើន​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា។ តម្លៃសង់ផ្លូវ​លើកនេះ ក៏សង់អស់ថ្លៃជាង​ផ្លូវ​ដែលមាន​កម្រាស់​គុណភាព​ប្រហាក់ប្រហែល​គ្នា​មួយជាពីរ ។ កាលពី ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានបើកការដ្ឋាន​សង់គម្រោង​ផ្លូវក្រវាត់​ទី៣ ដែល ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងឥណទាន​សម្បទាន​នូវទឹកប្រាក់​ចំនួន ២៥៩លាន​ដុល្លារអាមេរិក សម្រាប់​ហិរញ្ញប្បទាន​ដល់គម្រោង​សាងសង់ផ្លូវ ក្រវ៉ាត់ក្រុងទី៣ ត្រូវបាន​ចុះកិច្ចព្រមព្រៀង​ដោយក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារ​នីហរ័ណ អាហរ័ណចិន ។ 

គម្រោងសាងសង់​ផ្លូវក្រវាត់ ក្រុងទី ៣​នេះនឹង​ត្រូវស្ថាបនា​ផ្លូវដោយមាន​ប្រវែង​សរុប ៤៧.៦គីឡូម៉ែត្រ ជាប្រភេទ​ផ្លូវ ៤ គន្លង ដោយមាន​ទទឹងតួផ្លូវ​សរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រ​យានយន្ត ២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ។ បើគេ​សង្កេតមើលទៅ​គម្រោងសង់​ផ្លូវក្រវ៉ាត់​ក្រុងនេះ សង់អស់ប្រាក់ត្រឹម​ជាង ៥លានដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូម៉ែត្រ គឺខុសគ្នានឹង​គម្រោងផ្លូវល្បឿនលឿន​មួយទ្វេជា ២ដង ខណៈដែលផ្លូវ​មានកម្រាស់​បេតុង​ដូចគ្នានិង​ទទឹង​ខុសគ្នា។ 

ទោះជាយ៉ាងណា គម្រោងផ្លូវ​ល្បឿនល្បឿន​ពីភ្នំពេញ​ទៅខេត្ត​ព្រះសីហនុ មានសាងសង់​ស្ពាន​ច្រើន និង តុបតែង​ផ្សេងៗ​ទៀតដែរ។ តាមគម្រោងផ្លូវនេះ មានរៀបចំ​ខឿន​សួន​ចែកទិសចរាចរណ៍​នៅចំកណ្តាល​ទ្រូងផ្លូវ សាងសង់​លូ​គ្រប់ប្រភេទ​ចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង (ប្រវែងសរុប ១០៥ម៉ែត្រ) ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង (ប្រវែងសរុប ៦.០១៥ម៉ែត្រ) និងសាងសង់​ផ្លូវប្តូរទិសចរាចរណ៍​ចំនួន ៦កន្លែង ផ្លូវប្រសព្វ​ចំនួន ២៨កន្លែង ផ្លូវក្រោម​ផ្លូវល្បឿនលឿន​ចំនួន ២៣៧កន្លែង និងស្ពាន​រំលងផ្លូវ​ចំនួន ២០កន្លែង សាងសង់​តំបន់​សេវាកម្ម (ចំណតឈប់សម្រាក) ចំនួន ៣កន្លែង ចំណតរថយន្ត​ចំនួន ១កន្លែង មណ្ឌល​ប្រតិបត្តិការ និងថែទាំផ្លូវ ចំនួន ៤កន្លែង និងបញ្ជរបង់​ប្រាក់ ចំនួន ៨កន្លែង ព្រមទាំង​បំពាក់គ្រឿង​បរិក្ខារ​ផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញា​ចរាចរណ៍ ភ្លើងសញ្ញា​ចរាចរណ៍ និងគំនូស​សញ្ញាចរាចរណ៍។

ទោះជាយ៉ាងណាក្ដី មន្ត្រីក្រសួង​សាធារណៈការ និងដឹកជញ្ជូន​មិនទាន់ បកស្រាយ​ចំពោះ​តម្លៃ​សង់ផ្លូវនេះនៅ​ឡើយ៕
Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម នាំចេញស្បែកជើង ប្រមាណ ១ពាន់លានគូ ក្នុងមួយឆ្នាំៗ ពិសេសទៅអឺរ៉ុប

ព័ត៌មាន
ប្រទេសវៀតណាម ត្រូវបាន គេដឹងថា មានសមត្ថភាពផលិតស្បែកជើងប្រមាណ១ពាន់លានគូក្នុងមួយឆ្នាំៗដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសគឺទីផ្សារអ...

ថៃ នឹងបង្កើតផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ឲ្យបានគ្រប់ខេត្ត នៅឆ្នាំក្រោយ

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានបង្ហាញពីការប្ដេជ្ញាចិត្ត នឹងជំរុញបង្កើតឲ្យមានផលិតផលសម្គាល់ភូមិសាស្ត្រ ឬហៅថា IG ឲ្យមាននៅគ្រប់ខេត្តទាំងអស់ទូទាំងប្រទេសថ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ