អត្ថបទក្រុមហ៊ុន

អគារសន្និបាទ និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អស់ នៅក្នុងរាជធានីភ្នំពេញ ភីអេច ហ្គ្រេនហល ( PH Grand Hall)


ភីអេច ហ្គ្រេនហល ជាអគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានរចនាឡើងយ៉ាងល្អឥតខ្ចោះ និងស័ក្តិសមបំផុត សម្រាប់រៀបចំប្រារព្ធកម្មវិធីជាច្រើនដូចជា៖ ពិធីមង្គលការ តាំងពិព័រណ៍ កិច្ចប្រជុំ សន្និសិទ ក៏ដូចជាការប្រគុំតន្រ្តីដែលអាចទទួលភ្ញៀវបានរហូតដល់ទៅ ជាង 3,000នាក់ ស្របទៅតាមកម្មវិធីជាតិ និង អន្តរជាតិ។
អគារសន្និបាទ និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អស់ នៅក្នុងរាជធានីភ្នំពេញ ភីអេច ហ្គ្រេនហល ( PH Grand Hall)

ទិដ្ឋភាពដ៍ស្រស់ត្រកាលរបស់អាគារសន្និបាត និងសាលប្រារព្ធពីធីមង្គលការ ភីអេច ហ្គ្រេនហល រូបភាពជាក់ស្តែង ជាមួយការរចនាភ្លើងពណ៌ដ៏ប្រណិតនាពេលរាត្រី

អគារនេះមានទីតាំងស្ថិត​នៅ​ក្នុង​គម្រោងអភិវឌ្ឍដ៏​​ធំអស្ចារ្យរបស់​បុរី ប៉េង ហួត The Grand Star Platinum ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​១ និងមានច្រកចេញធំៗចំនួន ៥ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើដំណើរមកកាន់អគារដ៍អស្ចារ្យមួយនេះ។

ផ្ដល់ទំនុកចិត្តក្នុងការជ្រើសរើស ភីអេច ហ្រ្គេនហល ជាទីតាំងសម្រាប់រៀបចំកម្មវិធីធំៗរបស់អស់លោកអ្នក ព្រោះថា៖

អគារ ត្រូវបានរចនា និងសាងសង់ឡើង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់តាមរចនាបទបែបអឺរ៉ុបតែមួយគត់នៅក្នុងរាជធានីភ្នំពេញ

ផ្ដល់ជូននូវសេវាកម្មដោយមានការរៀបចំយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់ខ្ពស់

មានការសហការជាមួយក្រុមហ៊ុន វើលដ៍ ដាយនីង លីមីតធីត ដែលជាក្រុមហ៊ុនមានចុងភៅពោរពេញទៅដោយបទពិសោធន៍ច្រើនឆ្នាំ និងអាចចម្អិនម្ហូបបានជាច្រើនជម្រើស ព្រមទាំងផ្តល់ជូននូវសេវាកម្មម្ហូបអាហារ​លំដាប់ស្តង់ដារ ដោយចុងភៅមានជំនាញច្បាស់លាស់ក្នុងការចំអិនម្ហូបបែបជាតិ និងអន្តរជាតិមានដូចជា ខ្មែរ ចិន ជប៉ុន និងអឺរ៉ុប ស្របតាមតម្រូវការអតិថិជន។

សាលនីមួយៗរបស់ ភីអេច ហ្គ្រេនហល មានសភាពខ្ពស់និងធំទូលាយព្រមទាំងបាន បំពាក់មកជាមួយនូវអំពូលពិតានគ្រីស្តាល់ដ៏ល្អប្រណីត កម្រាលព្រំដែលមានការរចនាបថទាន់សម័យ ទូរទស្សន៍LED ដែលមានទំហំធំជាងគេ និងការបំពាក់គ្រឿងបរិក្ខារអគ្គីសនី និងប្រព័ន្ធសម្លេងជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត។

មានចំណតរថយន្តធំទូលាយ (Change photo)

ចំពោះចំណតយានយន្ត ត្រូវបានរៀបចំ​និងបំពាក់ដោយប្រព័ន្ធបញ្ជាជាមួយបច្ចេកវិទ្យាឆ្លាតវៃ មានភាពទំនើប ភ្លឺច្បាស់ ព្រមទាំងមានសុវត្ថិភាពខ្ពស់ដែលផ្តល់នូវភាពងាយស្រួលជូនដល់អតិថិជនទាំងអស់។

កាន់តែពិសេសជាងនេះទៅទៀតយើងក៏មានចំណតសម្រាប់ចត ឧទ្ធម្ភាគចក្រ ថែមទៀតផង។

នៅជុំវិញអគារនេះពោរពេញទៅដោយទិដ្ឋភាពសួនច្បារដ៏ស្រស់ស្អាត និងស្ថាបត្យកម្មដ៏ប្រណិតដែលជា

ទស្សនីយ៍ភាពអមដំណើរផ្លូវចូលរបស់ភ្ញៀវមកកាន់សាលប្រារព្ធពិធី។ ហើយនៅបរិវេណខាងមុខ សាលកម្មវិធី (Ballroom) នីមួយៗគឺជាបរិវេណរៀបចំកម្មវិធីមុខច្រកចូលរបស់សាលកម្មវិធី (Grand pre-function) គឺអាចរៀបចំទទួលជាកម្មវិធី cocktail និង​ជា​កន្លែង​ដែល​ភ្ញៀវ​អាច​ទស្សនា​ទេស​ភាព​ក្នុង​សួន​ច្បារនៅ​ខាង​ក្រៅដ៏ស្រស់ស្អាត​​បាន​យ៉ាង​មនោរម្យផង​ដែរ។

អ្វីដែលកាន់តែពិសេសនៅក្នុងបំណាច់ឆ្នាំ២០២២នេះ អគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល និងគម្រោង សួនអឺរ៉ុប ភីអេច យូរ៉ូផាក នឹងនាំមកនូវកម្មវិធី "𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐚𝐧𝐝 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫" ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដោយមានការរៀបចំស្តង់លក់អាហារ ភេសជ្ជៈ ទំនិញចម្រុះ សេវាកម្មផ្សេងៗរហូតដល់ទៅជាង១០០ស្តង់ និងមានសកម្មភាពកម្សាន្តៗសប្បាយៗជាច្រើនដូចជា ការប្រគុំតន្រ្តី ការចែកស្ករគ្រាប់ពីតាណូអែល រួមជាមួយសកម្មភាពសប្បាយៗជាច្រើន ជាមួយនឹងការបំភ្លឺភ្លើងពណ៌ស្អាតៗនៅពេលយប់ និងការអុជកាំជ្រួចដើម្បីអបអរសាទរបុណ្យចូលឆ្នាំសកល ២០២៣ ខាងមុខនេះថែមទៀតផង។

គួរបញ្ជាក់ផងដែរថា៖ អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល មានបែងចែកជាច្រើនផ្នែក ដែលក្នុងនោះរួមមាន៖

- ចំណតយានយន្តចំនួន ២ជាន់ (Basement & Lower Ground)

- ជាន់ផ្ទាល់ដីមានសាលកម្មវិធីធំៗចំនួន ៣ គឺ ៖ អគារយូរ៉ូ១ (EURO 1) អគារយូរ៉ូ២ (EURO 2) និង អគារយូរ៉ូ៣ (EURO 3) ហើយនៅមុខសាលកម្មវិធីនីមួយៗមានចំណតសម្រាប់ទម្លាក់ភ្ញៀវចុះ ទាំង៣ អគារ (DROP OFF EURO 1,2,3)

- បន្ទប់ផ្លាស់សម្លៀក​បំពាក់​​​ (DRESSING ROOM)

- បន្ទប់រង់ចាំវីអាយភី (VIP LOUNGE)

- បរិវេណរៀបចំកម្មវិធីមុខច្រកចូលសាលកម្មវិធី (PRE-FUNCTION AREA)

- ជាន់ទី១ មានបន្ទប់សម្រាប់រៀបចំកម្មវិធីចំនួន២ (1F-2 FUNCTION ROOMS)

- ជាន់ទី២ មានបន្ទប់ប្រជុំ (2F-6 MEETING ROOMS)

អគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល នឹងក្លាយជាជម្រើសទីមួយសម្រាប់អស់លោកប្រារព្ធកម្មវិធី មង្គលការ សន្និសីទ ការតាំងពិព័រណ៍ កិច្ចប្រជុំ ការប្រគំតន្រ្តី និងកម្មវិធីផ្សេងៗ។

ដើម្បីកាន់តែជ្រាបច្បាស់ពី អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល វីដេអូខាងក្រោមនេះ ៖

- អាសយដ្ឋាន: ស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ១។

- ដើម្បីទទួលបានលក្ខខណ្ឌយ៉ាងពិសេសក្នុងការកក់ទីតាំងសម្រាប់កម្មវិធីរបស់លោកអ្នក៖ 015 333 296/ 089 999 467

#PHGrandHall #PHEuroPark #BoreyPengHuoth “Your Memorable Event at PH Grand Hall”




អត្ថបទបន្ទាប់


Toyota ឈរលំដាប់កំពូលសម្រាប់ក្នុងទីផ្សារលក់រថយន្ដសាកល ៣ឆ្នាំជាប់ៗគ្នា បើទោះបីជាមានបញ្ហាកង្វះខាតឈីប

ព័ត៌មាន
ក្រុមហ៊ុន Toyota នៅតែបង្ហាញភាពខ្លាំងក្លារបស់ខ្លួន ដោយបន្តយកឈ្នះគូប្រជែងទាំងអស់លើចំនួនលក់រថយន្តនៅទូទាំងពិភពលោក ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្ន…

ក្រុមហ៊ុន Smart Axiata ប្រគល់វិញ្ញាណបនប័ត្រដល់និស្សិតបញ្ចប់ការសិក្សាក្នុងកម្មវិធីអាហារូបករណ៍ SmartEdu

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានប្រារព្ធពិធីប្រគល់វិញ្ញាណបនប័ត្រ (Graduation Ceremony) ដល់និស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ