ក្រុមហ៊ុនអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកកំពុងប្រឈមហានិភ័យធំជិតអស់ប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ


សង្គ្រាមអ៊ីរ៉ង់ ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ កំពុងបណ្តាលឱ្យមានកង្វះប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះទូទាំងពិភពលោក ហើយកត្តានេះបានជំរុញឱ្យតម្លៃសំបុត្រយន្តហោះហក់ឡើងខ្ពស់ និងបង្កើនហានិភ័យនៃការកាត់បន្ថយជើងហោះហើរ ជាពិសេសអំឡុងរដូវ ក្ដៅ ដែលមានភ្ញៀវទេសចរដើរលេងច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី២១ ខែមេសា។
ក្រុមហ៊ុនអាកាសចរណ៍
ដោយ

ស្របពេលសង្គ្រាមអ៊ីរ៉ង់ នៅតែបន្តអូសបន្លាយ ហើយច្រកសមុទ្រHormuz នៅតែបិទ បណ្ដាក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកកំពុងប្រឈមហានិភ័យធំជិតអស់ប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ និងធ្វើឱ្យថ្លៃសំបុត្រយន្តហោះឡើងថ្លៃខ្ពស់កប់ពពក។ ជាការពិតណាស់ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដ៏សំខាន់សម្រាប់ការនាំចេញប្រេងឥន្ធនៈរហូតដល់ទៅប្រមាណ២០% របស់ពិភពលោកបានធ្វើឱ្យស្ទះការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលជាលទ្ធផលជះផលប៉ះពាល់ដល់បណ្ដាក្រុមហ៊ុនអាកាសចរណ៍នៅអឺរ៉ុប និងអាស៊ីខ្លាំងជាងគេបំផុត។ នៅសហរដ្ឋអាម៉េរិក ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតែមានជាធម្មតា ប៉ុន្តែតម្លៃប្រេងឥន្ធនៈខ្ពស់នៅទូទាំងពិភពលោកកំពុងបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានាកាត់បន្ថយផ្លូវហោះហើរ ដែលមិនសូវចំណេញ កាត់បន្ថយកៅអីថោកៗនិងដំឡើងថ្លៃសំបុត្រយន្តហោះ។

ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានកាត់បន្ថយកាលវិភាគហើរហោះរបស់ខ្លួនរួចទៅហើយ ខណៈដែលតម្លៃសំបុត្រលើផ្លូវហោះហើរពេញនិយមបានហក់ឡើងថ្លៃយ៉ាងខ្លាំង។ តម្លៃប្រេងឥន្ធនៈដែលជាការចំណាយដ៏ធំបំផុតមួយរបស់ក្រុមហ៊ុនអាកាសចរណ៍នានាទូទាំងពិភពលោកបានកើនឡើងរាប់ពាន់លានដុល្លារ។

ទោះបីជាស្ថានភាពប្រសើរឡើងឆាប់ៗនេះយ៉ាងណាក្ដី ក៏វាអាចត្រូវការពេលច្រើនខែទម្រាំអាចស្តារការផ្គត់ផ្គង់ប្រេងឥន្ធនៈធម្មតាឡើងវិញ នោះមានន័យថា តម្លៃខ្ពស់ និងជើងហោះហើរតិចជាងមុនអាចបន្តរហូតដល់ពាក់កណ្តាល  ឬចុងរដូវក្តៅនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន កំពុងឈានឆ្ពោះទៅក្លាយជាមហាអំណាចទេសចរណ៍លេខ១ខណៈចំនួនភ្ញៀវអន្តរជាតិហក់ឡើងខ្ពស់

សេដ្ឋកិច្ចទេសចរណ៍របស់ប្រទេសចិន កំពុងបង្ហាញសម្ទុះកើនឡើងយ៉ាងគំហុក ដោយសម្រេចបានអត្រាកំណើនរហូតដល់ជិត១០% ក្នុងឆ្នាំ២០២៥ដែលជាតួលេខខ្ពស់ជាងអត្…

ខ្លាចដូចច្រកសមុទ្រហ័រមូស សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ប្ដេជ្ញាការពារដង្ហើមសេដ្ឋកិច្ចនៅច្រកម៉ាឡាកា

ស្របពេលដែលពិភពលោកកំពុងញាំញីដោយវិបត្តិថាមពល បន្ទាប់ពីការបិទច្រកសមុទ្រហ័រមូស (Hormuz) ដោយភាគីអ៊ីរ៉ង់ ប្រទេសសមាជិកអាស៊ាន ចំនួន៣ រួមមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ