វិស័យ ដឹកជញ្ជូន

ខ្លាចដូចច្រកសមុទ្រហ័រមូស សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ប្ដេជ្ញាការពារដង្ហើមសេដ្ឋកិច្ចនៅច្រកម៉ាឡាកា


ស្របពេលដែលពិភពលោកកំពុងញាំញីដោយវិបត្តិថាមពល បន្ទាប់ពីការបិទច្រកសមុទ្រហ័រមូស (Hormuz) ដោយភាគីអ៊ីរ៉ង់ ប្រទេសសមាជិកអាស៊ាន ចំនួន៣ រួមមាន សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារសន្តិសុខច្រកសមុទ្រម៉ាឡាកា។ ការប្តេជ្ញានេះ ធ្វើឡើងដើម្បីធានាថា ដង្ហើមសេដ្ឋកិច្ចដ៏សំខាន់មួយនេះ នឹងមិនត្រូវរាំងស្ទះ ខណៈនាវាចម្បាំងខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក ក៏បានបង្ហាញវត្តមានឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះផងដែរ។
វិស័យ ដឹកជញ្ជូន
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Independent នៅថ្ងៃទី២១ ខែមេសា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីរក្សាសុវត្ថិភាពនាវាចរណ៍ក្នុងច្រកសមុទ្រម៉ាឡាកា។ ការប្តេជ្ញាចិត្តការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសទាំង៣នេះធ្វើឡើងក្រោយក្តីបារម្ភមានការកើនឡើង ខណៈដែលអ្នកវិភាគព្រមានថា ប្រសិនបើភាពតានតឹងនៅមជ្ឈិមបូព៌ារីករាលដាល ច្រកសមុទ្រម៉ាឡាកា ដែលជាចំណុចយុទ្ធសាស្ត្រតភ្ជាប់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ក៏អាចប្រឈមនឹងហានិភ័យដូចគ្នា។

ច្រកសមុទ្រម៉ាឡាកា មានសារសំខាន់ខ្លាំងណាស់ការដឹកជញ្ជូនទំនិញ និងប្រេងឥន្ធនៈសកលក្នុងនោះមានទំនិញរហូតដលល់ជិត៤០% នៃទំនិញពិភពលោក និងជាង៣៥% នៃប្រេងឥន្ធនៈពិភពលោកត្រូវបានដឹកជញ្ជូនតាមច្រកនេះ ដើម្បីផ្គត់ផ្គង់ដល់បណ្តាប្រទេសក្នុងតំបន់អាស៊ី។

នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយ កងទ័ពឥណ្ឌូនេស៊ី បានបញ្ជាក់ពីវត្តមានរបស់នាវាចម្បាំងអាម៉េរិក USS Miguel Keith បានឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា កាលពីថ្ងៃទី១៨ ខែមេសា កន្លងទៅ។ នាវានេះគឺជាមូលដ្ឋានយោធាអណ្តែតទឹកដ៏មានឥទ្ធិពលរបស់កងនាវាទី៧ របស់អាម៉េរិកដែលមានសមត្ថភាពគាំទ្រប្រតិបត្តិការឧទ្ធម្ភាគចក្រ និងការដាក់ពង្រាយកងទ័ពទ្រង់ទ្រាយធំ។

ទោះជាយ៉ាងណា អាជ្ញាធរនៃប្រទេសទាំង៣ បានបញ្ជាក់ថា ការឆ្លងកាត់របស់នាវាចម្បាំងអាម៉េរិក នាពេលនេះ គឺជាសកម្មភាពធម្មតាស្របតាមច្បាប់អន្តរជាតិ។ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រកប៉ាល់គ្រប់ប្រភេទ រួមទាំងនាវាចម្បាំង អាចធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រអន្តរជាតិ បានដោយសេរី ប៉ុន្តែត្រូវតែគោរពតាមអធិបតេយ្យភាព និងបទប្បញ្ញត្តិសន្តិសុខរបស់ប្រទេសជាប់ឆ្នេរជានិច្ច៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកកំពុងប្រឈមហានិភ័យធំជិតអស់ប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ

សង្គ្រាមអ៊ីរ៉ង់ ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ កំពុងបណ្តាលឱ្យមានកង្វះប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះទូទាំងពិភពលោក ហើយកត្តានេះបានជំរុ…

បង់ក្លាដែស ប្រឈម នឹងការដាច់ប្រព័ន្ធទូរគមនាគមន៍ទូទាំងប្រទេសបើវិបត្តិថាមពលនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ប្រតិបត្តិករទូរគមនាគមន៍នៅក្នុងប្រទេសបង់ក្លាដែស បានចេញមកព្រមានកាលពីថ្ងៃទី២០ ខែមេសា ថា ប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងឈានទៅរកការកាត់ផ្ដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ