តម្លៃសាច់ជ្រូក

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ៖ យើងនឹងព្យាយាមឲ្យតម្លៃជ្រូករស់ឲ្យនៅត្រឹមតែ១២០០០រៀលក្នុងមួយគីឡូក្រាម


សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានជួបប្រជុំជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ជ្រូកធំៗនៅកម្ពុជា ដើម្បីខិតខំធ្វើយ៉ាងណាស្នើឲ្យមានការកំណត់តម្លៃជ្រូករស់នៅត្រឹម១២០០០រៀល ក្នុងមួយគីឡូក្រាម ខណៈដែលបច្ចុប្បន្នតម្លៃជ្រូកនៅលើទីផ្សារពី១៣០០០រៀលទៅ១៤០០០រៀល នាំឲ្យអាជីវករលក់រាយលក់ឡើងថ្លៃទៅតាមនោះទៀត។
ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក។ រូបភាព៖ ហ្វេសប៊ុក​ក្រសួង​កសិកម្ម

ដោយសារ​តែ​កន្លង​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ណែនាំ​ដល់​អ្នក​ផ្គត់ផ្គង់​សាច់​ជ្រូក គិតគូ​ត​ឡើង​វិញ​ពី​តម្លៃ​សាច់​ជ្រូក​កុំ​ឲ្យ​មានការ​ឡើងថ្លៃ​ជ្រុល​ពេក ប្រធាន​សមាគម អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក ស្រ៊ុ​ន ពៅ បាន​ជួប​ប្រជុំ​ជាមួយនឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សាច់​ជ្រូក​ធំ​ៗ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ជុំវិញ​ការ​បញ្ចុះតម្លៃ​ជ្រូក​រស់​ឲ្យ​នៅ​ត្រឹមតែ​១២០០០​រៀល​បាន​ហើយ​ក្នុង​មួយ​គីឡូក្រាម​។

លោក ស្រ៊ុ​ន ពៅ បាន​មាន​ប្រសាសន៍​ថា « ជំហាន​ដំបូង​យើង​ជួប​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​សិន ព្រោះថា ក្រុមហ៊ុន​ធំ​ៗ​នេះ​ហើយ ដែល​មាន​ចំណែក​ទីផ្សារ​ផ្គត់ផ្គង់​សាច់​ជ្រូក​ភាគច្រើន ដោយ​យើង​សំណូមពរ​គាត់ ថា គួរតែ​មានការ​បញ្ចុះតម្លៃ​ជ្រូក​រស់​ឲ្យ​នៅ​ត្រឹមតែ​១២០០០​រៀល​បាន​ហើយ ព្រោះ​តម្លៃ​នេះ​ក៏​ចំណេញ​ដែរ គ្រាន់តែ​ថា ចំណេញ​តិច អ​ញ្ចឹ​ង​ស្រប​ពេល​ដែល​មាន​វិបត្តិ​កូ​វី​ដ​១៩ ពលរដ្ឋ​បាត់បង់​ចំណូល​ច្រើន បើសិន​តម្លៃ​សាច់​មានការ​ឡើងថ្លៃ​ទៀត អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​ពួក​គាត់​»​។

យ៉ាងណាមិញ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​រូប​នេះ ក៏​ស្នើ​ដល់​អាជីវករ​លក់រាយ ក៏​ដូច​ជា​អ្នក​បរិភោគ​ទាំងអស់ សូម​មានការ​យោគយល់​ខ្លះ​ដែរ ព្រោះថា ដើម្បី​ជម្រុញ​ឲ្យ​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ឲ្យ​បាន​កាន់តែ​ច្រើន​អាច​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​បាន ជា​ពិសេស​ក្រោយ​ចប់​កូ​វី​ដ​ទៅ ទាល់តែ​ឲ្យ​អ្នក​ចិញ្ចឹម ទទួល​បានការ​ចំណេញ​ខ្លះ ទើប​គាត់​មានកំ​លាំង​បន្ត​ការ​ចិញ្ចឹម​ទៀត​។

បើ​តាម​លោក ស្រ៊ុ​ន ពៅ សព្វ​ថ្ងៃនេះ មាន​កសិករ​ដែល​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​មួយ​ចំនួន ជា​ពិសេស​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម បាន​បង្វែរ​ការ​ផ្គត់ផ្គង់​របស់​ពួក​គាត់​ពី​ភ្នំពេញ​ទៅ​ឲ្យ​វៀតណាម​វិញ ដោយ​លោក​អះអាង​ថា ការ​លក់​ទៅ​ឲ្យ​វៀតណាម គាត់​ទទួល​បាន​តម្លៃ​ថ្លៃ​ជាង​លក់​មក​ភ្នំពេញ ដោយ​មួយ​គីឡូក្រាម​បាន​ពី​១៧០០០​រៀល ទៅ​១៨០០០​រៀល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាកាសចរណ៍រដ្ឋ​វៀតណាម​ប្រកាស​ថា អាចនឹង​អស់​លុយ​នៅខែក្រោយ; កំពុង​ស្វែងរក​កម្ចី​ពីរដ្ឋ

ព័ត៌មាន
អាកាសចរណ៍វៀតណាម​ (Vietnam Airlines) និយាយថា ខ្លួនអាច​នឹង​អស់លុយ​នៅខែក្រោយនេះ ប្រសិនបើ​ខ្លួន​មិន​ទទួលបាន​កម្ចី​ពីរដ្ឋាភិបាល​ជាច្រើនរ…

អាជ្ញាធរខេត្តកំពត ព្រមានព្យួរអាជ្ញាបណ្ណអាជីវកម្មលក់ដូរនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពត បើមិនអនុវត្តវិធានការការពារជំងឺកូវីដ-១៩ តាមការណែនាំ

ព័ត៌មាន
ដោយសង្កេតឃើញប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពត ចាប់ផ្តើមមានការធ្វេសប្រហែស ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ