កូវីដ១៩ នៅវៀតណាម -- ផល​ប៉ះពាល់​លើ​វិស័យ​អាកាសចរណ៍

អាកាសចរណ៍រដ្ឋ​វៀតណាម​ប្រកាស​ថា អាចនឹង​អស់​លុយ​នៅខែក្រោយ; កំពុង​ស្វែងរក​កម្ចី​ពីរដ្ឋ


អាកាសចរណ៍វៀតណាម​ (Vietnam Airlines) និយាយថា ខ្លួនអាច​នឹង​អស់លុយ​នៅខែក្រោយនេះ ប្រសិនបើ​ខ្លួន​មិន​ទទួលបាន​កម្ចី​ពីរដ្ឋាភិបាល​ជាច្រើនរយលានដុល្លារទេនោះ។ នេះ​បើ​តាម​​សារព័ត៌មាន VN Express។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម អ៊ែរឡាញ គ្រោងចាប់ផ្ដើម​ហោះហើរមក​កម្ពុជា និងឡាវ ឡើងវិញ នៅដើម​ខែ​កក្កដា ឆ្នាំ​២០២០។
ដោយ

នៅថ្ងៃសុក្រចុង​សប្ដាហ៍នេះ ប្រធាន​គណនេយ្យ​របស់អាកាសចរណ៍វៀតណាម បាននិយាយនៅឯវេទិកា​មួយ ថា ហិប​ប្រាក់​​របស់អាកាសចរណ៍ជាតិ​មួយនេះអាចនឹង​ទទេស្អាត នៅត្រឹមខែ​សីហា ហើយ​ស្ថានភាពអាចនឹង​អាក្រក់ខ្លាំង។ 

នៅឆ្នាំនេះ អាកាសចរណ៍វៀតណាម​គ្រោងនឹង​រាយការណ៍​អំពី​ការខាតប្រាក់ពី ៦៤៤ ទៅ ៦៨៧លានដុល្លារអាមេរិក។ 

ការផ្អាកជើងហោះហើរទាំងស្រុង​ពីចុង​ខែ​មីនា ដល់ចុង​ខែ​មេសា បាននាំឲ្យ​យន្តហោះទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍នេះ ចតចោលនៅនឹងព្រលានយន្តហោះ ប៉ុន្តែ​ ក្រុមហ៊ុន​នៅតែ​ត្រូវ​បង់ថ្លៃ​ជាច្រើនមុខ ដើម្បី​ចត​និងថែទាំ​យន្តហោះ។ មិនតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ត្រូវ​សងប្រាក់ ជិត ១៩០លានដុល្លារអាមេរិក ចាប់ពីពាក់កណ្ដាល​ខែកុម្ភៈ ដល់​ដំណាច់ខែ​មីនា ទៅដល់​អ្នកធ្វើដំណើរ សម្រាប់​ការ​លុបចោល​ជើងហោះហើរ​។ 

ប្រធាន​គណនេយ្យ​ដដែល​បាននិយាយថា ក្រុមហ៊ុន​បាន​ខិតខំធ្វើ​គ្រប់បែបយ៉ាងហើយ ដើម្បីកាត់បន្ថយ​ផល​ប៉ះពាល់​ពី​វិបត្តិកូវីដ១៩នេះ ដូចជា កាត់​ប្រាក់ខែ​បុគ្គលិក និងស្នើ​ឲ្យ​បុគ្គលិកឈប់សម្រាក​ពីការងារ​ដោយគ្មានប្រាក់ឈ្នួល កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​បានចំនួន ១៩៣លានដុល្លារ។ 

បច្ចុប្បន្ន អាកាសចរណ៍វៀតណាម​កំពុង​ស្វែងរក​កម្ចី​ពីរដ្ឋាភិបាល ចំនួនពី ១៧២ ដល់ ៥១៥លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​អាកាសចរណ៍​ Vietnam Airlines ក៏គ្រោង​នឹង​ចេញ​​ភាគហ៊ុន​ច្រើន​ថែមទៀត ទៅឲ្យ​ភាគហ៊ុនិក​ដែល​មាន​ស្រាប់ ដើម្បី​បង្កើត​ដើមទុន ប៉ុន្តែ កិច្ចការនេះ​អាចនឹងស៊ីពេលវេលាដល់ទៅ ៥-៦ខែ៕




អត្ថបទបន្ទាប់


យន្ដហោះក្រុមហ៊ុន Vietjet Air របស់វៀតណាម ចុះខុសផ្លូវ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មាន
យន្ដហោះ របស់ក្រុមហ៊ុន Vietjet Air របស់វៀតណាម បានហោះចុះខុសផ្លូវ នៅឯព្រលានយន្ដហោះ Tan Son Nhat International នៅក្នុងទីក្រុងហូជីមិញប្រទ…

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ៖ យើងនឹងព្យាយាមឲ្យតម្លៃជ្រូករស់ឲ្យនៅត្រឹមតែ១២០០០រៀលក្នុងមួយគីឡូក្រាម

ព័ត៌មាន
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានជួបប្រជុំជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ជ្រូកធំៗនៅកម្ពុជា ដើម្បីខិតខំធ្វើយ៉ាងណាស្នើឲ្យមានការកំណត់តម្លៃជ្រូករស់នៅត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ