វិបត្តិនៅស្រីលង្កា

IMF រំពឹងថា នឹងបញ្ចប់កិច្ចចរចាផ្តល់ជំនួយដល់ស្រីលង្កានាពេលឆាប់ៗ បន្ទាប់ពីប្រទេសនេះ បានជ្រើសរើសប្រធានាធិបតីថ្មី


ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តជាតិ(IMF) លោកស្រី Kristalina Georgieva បាននិយាយកាលពីថ្ងៃពុធ ទី ២០ ខែ កក្កដា នៅប៉ុន្មានម៉ោងមុនពេលប្រទេសដីកោះស្រីលង្កាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីថា មូលនិធិរូបិយវត្ថុអន្តរជាតិរំពឹងថានឹងបញ្ចប់កិច្ចចរចាជំនួយថវិកាជួយសង្គ្រោះប្រទេសស្រីលង្កា ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
នាយិកាមូលនិធីរូបិយវត្ថុអន្តរជាតិ IMF
ដោយ

បច្ចុប្បន្ន ប្រទេស​ដី​កោះ ដែល​មាន​ប្រជាជន​ជាង​២២​លាន​នាក់​នេះ កំពុង​ជួប​ប្រទះ​បញ្ហា​វឹកវរ​ជា​ច្រើន​ទាំង​ផ្នែក​នយោបាយ និង​បញ្ហា​ដួល​រលំ​សេដ្ឋកិច្ច ហើយ​ក៏​កំពុង​ត្រូវការ​ជំនួយ​ជា​បន្ទាន់​ពី​ដៃគូ​អភិវឌ្ឍ និង​ប្រទេស​នានា​ផង​ដែរ​។

លោកស្រី Georgieva ប្រធាន​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ បាន​និយាយ​ថា មូលនិធិ​រូបិយ​វត្ថុ​អន្តជាតិ​មាន ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុខុមាលភាព​របស់​ប្រជាជន​ក្នុង​ប្រទេស​ស្រី​លង្កា ដែល​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​នៃ​ប្រេងឥន្ធនៈ អាហារ និង របស់​ចាំបាច់​ផ្សេង​ទៀត បន្ទាប់​ពី​មានការ​ខ្វះខាត​ទុនបម្រុង​បរទេស​។

លោកស្រី Georgieva បាន​ប្តេជ្ញា​ថា នៅ​ពេល​ដែល​មាន​រដ្ឋាភិបាល​មួយ​ដែល​ខ្លួន​អាច​បន្ត​ការ​ពិភាក្សា​បាន នោះ​មូលនិធិ​រូបិយ​វត្ថុ​អន្តជាតិ​នឹង​នៅ​ជាមួយ​ប្រទេស​ស្រី​លង្កា​។ លោកស្រី​បាន​បន្ថែម​ថា លោកស្រី​មាន​ក្តី​សង្ឃឹម​យ៉ាង​ខ្លាំង​លើ​ការ​ផ្តល់​ជំនួយ​កម្ចី​បន្ថែម​បើ​ផ្អែក​លើ​ការងារ​បច្ចេកទេស​ដ៏​ល្អ​ដែល IMF បាន​ធ្វើ​រួច​ជាមួយ​ក្រុមបច្ចេកទេស​របស់​ប្រទេស​ស្រី​លង្កា​។

ទោះ​យ៉ាងណា ពលរដ្ឋ​ប្រទេស​ដី​កោះ​ស្រី​លង្កា​មានការ​ខឹងសម្បា​ជា​ខ្លាំង​លើ​រដ្ឋាភិបាល ដែល​បាន​ដឹកនាំ​ប្រទេស​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ហើយ​ក្រុម​បាតុកម្ម​បាន​ធ្វើការ​តវ៉ា​ជំរុញ​ឲ្យ​ក្ប​ល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​កំពូល​ៗ ដូច​ជា​ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី​ត្រូវ​ចុះ​ចេញពី​តំណែង​។ ក៏​ប៉ុន្ដែ កាលពី​ថ្ងៃ​ពុធ ស​ប្តា​ហ៍​នេះ សភា​ស្រី​លង្កា​បាន​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ប៉ុន្ដែ ហាក់​មិន​ត្រូវ​ចិត្តការ​ទាមទារ របស់​ក្រុម​បាតុករ​នោះ​ឡើយ ដោយសារ​តែ លោក Ranil បាន​ប្ដូរ​ពី​កៅអី​នាយក​រដ្ឋមន្ត្រី ទៅ​អង្គុយ​លើ​កៅអី​ប្រធាន​ធិ​បតី​វិញ ក្រោយ​បាន​ជាប់​ឆ្នោត​ក្នុង​ចំនួន​ដ៏​ច្រើន​លើសលុប​ពី​សភា​។ មែនទែន​ទៅ លោក Ranil មិនមែន​ជា​មេដឹកនាំ​ថ្មី​ដែល​ធ្វើការ​ជាមួយ IMF នោះ​ទេ លោក​ធ្លាប់​ធ្វើការ​ចរចារ​ជាមួយ IMF ជា​ច្រើន​ដង​មក​ហើយ​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង អំឡុង​ពេល​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​៦​លើក​នា​ពេល​កន្លង​មក​។

នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ឈ្នះ​ឆ្នោត លោក រ៉ា​នី​ល នៅ​ថ្ងៃ​ទី ២១ កក្កដា ក៏​បាន​ស្បថ​ចូល​កាន់​តំណែង​រួច​ហើយ​ដែរ ខណៈ​ដែល​ប្រទេស​នៅ​ស្ថិត​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​។

គួរ​រំឭក​ថា ម្ចាស់បំណុល​ធំ​ៗ​របស់​ប្រទេស​ស្រី​លង្កា​រួម​មាន ជប៉ុន ចិន និង​ឥណ្ឌា ហើយ​លោកស្រី Georgieva ប្រធាន​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ក៏​បាន​និយាយ​ថា លោកស្រី​បាន​ពិភាក្សា​អំពី​ស្ថានភាព​ប្រទេស​ស្រី​លង្កា​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​ផង​ដែរ​។

មែនទែន​ទៅ ស្រី​លង្កា​មិនមែន​ជា​ប្រទេស​អាស៊ី​ខាងត្បូង​តែ​មួយ​គត់​ដែល​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នោះ​ទេ ខណៈ​ប្រទេស​ប៉ា​គី​ស្ថាន​ក៏​គំ​ពុង​ជួប​វិបត្តិ​ដូច​គ្នា​ដែរ ដោយ IMF ថ្មី​ៗ​នេះ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​កម្រិត​មធ្យម​មួយ ដើម្បី​ពង្រីក​ជំនួយ​ប្រហែល ១,២ ពាន់​លាន​ដុល្លារ​ដល់​ប៉ា​គី​ស្ថាន​។ រីឯ ប្រទេស​ម៉ា​ល់​ឌី​វ វិញ បច្ចុប្បន្ន ក៏​មាន​សមាមាត្រ​បំណុល​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប​មាន​ដល់​ជាង ១២៣% កាលពី​ឆ្នាំ​មុន នេះ​បើ​យោង​តាម​ការ​ប៉ាន់ស្មាន​របស់ IMF ។

គួរ​ជម្រាប​ថា លោកស្រី Georgieva បាន​និយាយ​ថា IMF នឹង​បន្ទាប​ការ​ព្យាករ​បន្ថែម​ទៀត​សម្រាប់​កំណើន GDP សកល នៅ​ពេល​ដែល​ខ្លួន​ចេញផ្សាយ​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ចុង​ក្រោយ​បំផុត​នៅ​ថ្ងៃ​ទី ២៦ ខែកក្កដា​ខាង​មុខ​នេះ ខណៈ​វា​នឹង​បង្ហាញ​ពី​ការ​ការ​ព្យាករ​ទម្លាក់​ជា​លើក​ទី​បី​ក្នុងឆ្នាំនេះ​។ នៅ​ក្នុង​ខែមេសា IMF បាន​ទម្លាក់​កំណើនសេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ ២០២២ មក​ត្រឹម ៣,៦% បន្ទាប់​ពី​ខ្លួន​បាន​ព្យាករណ៍​ថា​មាន ៤,៤% នៅ​ក្នុង​ខែមករា​។

លោកស្រី Georgieva បាន​និយាយ​ថា​ការ​ព្យាករ​កំណើន​ថ្មី នឹង​នៅ​តែ​មាននៅ​ក្នុង​ភាព​វិជ្ជមាន​ទាំង​សម្រាប់​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣ ប៉ុន្តែ​ហានិភ័យ​ធ្លាក់​ចុះ​ដូច​ជា​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​អតិផរណា​នា​ពេល​បច្ចុប្បន្ន​នៅ​តែ​ជា​ហានិភ័យ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល​៕




អត្ថបទបន្ទាប់


រុស្ស៊ីចាប់ផ្តើមដំណើការបំពង់បង្ហូរឧស្ម័ន Nord Stream 1 ដ៏សំខាន់ទៅអឺរ៉ុបឡើងវិញហើយ

ព័ត៌មាន
ប្រតិបត្តិករបំពង់បង្ហូរប្រេងរបស់រុស្ស៊ី បាននិយាយថា រុស្ស៊ីកំពុងបន្តការផ្គត់ផ្គង់ឧស្ម័នឡើងវិញតាមរយៈបំពង់បង្ហូរប្រេង Nord Stream 1 ដ៏សំខាន…

ប្រធានភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកថា មានកងទ័ពរុស្ស៊ីប្រហែល ១៥.០០០ នាក់បានពលីនៅក្នុងសង្គ្រាមអ៊ុយក្រែន

ព័ត៌មាន
ប្រធានភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក (CIA) លោកវីលៀម ប៊ើន (William Burns) បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណដឹងថា ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ