ទីក្រុងសៀងហៃចាប់ផ្ដើមធ្វើតេស្ដទ្រង់ទ្រាយធំ

ទីក្រុងសៀងហៃចាប់ផ្ដើមធ្វើតេស្ដទ្រង់ទ្រាយធំឡើងវិញហើយ ក្រោយពីទើបតែបានដកការរឹតបន្ដឹងមានមួយរយៈពេលខ្លី


ប្រទេសចិនទើបតែចាប់ផ្តើមបើកទ្វារប្រទេសឡើងវិញមិនទាន់បានប៉ុន្មានផង ឥឡូវនេះ កំពុងអនុវត្តវិធានការទប់ស្កាត់មេរោគកូវីដ១៩ដ៏តឹងរ៉ឹងរបស់ខ្លួនឡើងវិញទៀតហើយ នៅចំពេលដែល មេរោគបបំប្លែងអូមីក្រុងប្រភេទថ្មី កំពុងឆ្លងវាយប្រហារដល់ទីក្រុងជាច្រើន ដែលត្រូវបង្ខំឲ្យអាជ្ញាធរចាប់ពីការផ្អាកអាជីវកម្ម រហូតដល់ការបិទខ្ទប់តាមតំបន់មួយចំនួនឡើងវិញ ដើម្បីទប់ទល់នឹងការឆ្លងថ្មីយ៉ាងឆាប់រហ័សនៃមេរោគនេះ។
ទីក្រុងសៀងហៃចាប់ផ្ដើមធ្វើតេស្ដទ្រង់ទ្រាយធំឡើងវិញហើយ

ក្នុង​នោះ​ដែរ ទីក្រុង​សៀង​ហៃ​កំពុង​រៀបចំ​យុទ្ធនាការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​ឡើង​វិញ​ផង​ដែរ បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​ឆ្លង​នៃ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង BA.5​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន Reuters​។

នៅ​ពេល​ដែល​ប្រទេស​ចិន​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​គ្មាន​កូ​វី​ដ ដើម្បី​លុប​បំបាត់​ការ​ផ្ទុះ​ឡើង​ទាំងអស់​នៃ​មេរោគ​កូ​វី​ដ ១៩ ការ​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង ដោយ​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​កើត​មាន​ឡើង​ទោះបីជា មាន​ករណី​ឆ្លង​ក្នុង​កម្រិត​តិច​ក្ដី ខណៈ​ប្រទេស​នៅ​លើ​ពិភពលោក​ភាគច្រើន​សម្រប​ខ្លួន​រស់នៅ​ជាមួយ​មេរោគ​កូ​វី​ដ​១៩​កាន់តែ​ច្រើន​ឡើង​ៗ និង​មានការ​បើក​ប្រទេស​ស្ទើរតែ​គ្រប់​វិស័យ​ឡើង​វិញ​។ មែនទែន​ទៅ ថ្មី​ៗ​នេះ​រដ្ឋាភិបាល​ចិន ក៏​ទើបតែ​បាន​បន្ធូ​បន្ថយ​វិធានការ​ដ៏​តឹងរ៉ឹង ដើម្បី​កាត់​បន្ថយ​ការ​ខូចខាត​នៃ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​របស់​ខ្លួន​ដែរ បន្ទាប់​ពី​មានការ​រំខាន​ដ៏​ធំ​ក្នុងឆ្នាំនេះ​បាន​ធ្វើ​ឱ្យ​ស្ទះ​ដល់​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក និង​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ​។

ប៉ុន្ដែ ការ​បន្ធូរបន្ថយ​មិន​ទាន់​បាន​ប៉ុន្មាន​ស​ប្ដា​ហ៍​ផង សម្រាប់​តែ ករណី​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន ពិសេស​ក្នុង​ទីក្រុង​សំខាន់​ៗ​ហាក់​កម្រើក​ឡើង​វិញ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ទាញ​វិធានការ​រឹត​ត្បិ​កូ​វី​ដ​១៩ ដាក់​ចេញ​ឡើង​វិញ រួម​ទាំង​មានការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ផង​ដែរ​។

យ៉ាងណាមិញ មន្ត្រី​សុខាភិបាល​ចិន​បាន​និយាយ​ថា មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ប្រភេទ BA.5 ដែល​មាន​សមត្ថភាព​ឆ្លង​យ៉ាង​ឆាប់រហ័ស​កំពុង​ជំរុញ​ឱ្យ​មានការ​ផ្ទុះ​រាលដាល​ឡើង នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​ក្រៅប្រទេស​ចិន ខណៈ​ប្រភេទ​មេរោគ​អាច​មាន​សមត្ថភាព​ខ្លាំង​ជាង​ថ្នាំ​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ទូទៅ​។ ការ​រក​ឃើញ​នៃ​ការ​ឆ្លង​បែប​នេះ នៅ​ក្នុង​ទីក្រុង​សៀង​ហៃ អាច​បង្ក​ឱ្យ​មានការ​ផ្ទុះ​ឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស និង បន្ថែម​សម្ពាធ​ក្នុង​ការ​កំណត់​វិធានការ​រឹត​បន្តឹងបន្ថែម​ទៀត ដែល​ស្រ​ដៀង​ទៅ​នឹង​ការ​បិទ​ខ្ទប់​កាលពី​ខែមេសា និង​ឧសភា ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច និង​ទីផ្សារ​ពិភពលោក​មានការ​រ​ង្គះ​រង្គើ​។

ទីក្រុង​សៀង​ហៃ ដែល​ជាទី​ក្រុង​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​របស់​ប្រទេស​ចិន ដែល​មាន​ចំនួន ២៥ លាន​នាក់ បាន​ប្រាប់​ប្រជាជន​នៅ​តាម​ខណ្ឌ​ជា​ច្រើន​ឱ្យធ្វើ​តេស្ត​ពីរ​ឲ្យ​បាន​យ៉ាងតិច​ដង​ក្នុង​មួ​យស​ប្ដា​ហ៍​។ ក្នុង​នោះ អ្នកស្រុក​ក្នុង​ទីក្រុង​កំពុង​បន្ត​ធ្វើតេស្ត​រៀង​រាល់​ពីរ​បី​ថ្ងៃ​ម្តង ដើម្បី​ធានា​បាន​នូវ​ការ​ចូល​ទៅ​កាន់​ទីតាំង​ផ្សេង​ៗ និង ការ​ដឹក​ជញ្ជូន​សាធារណៈ​ផង​ដែរ​។

គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ទី ១១ ខែកក្កដា​ថា ប្រទេស​ចិនដីគោក​បាន​រាយការណ៍​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ក្នុងស្រុក​ថ្មី​ចំនួន ៣៥២​ករណី គិត​ត្រឹម​ថ្ងៃ​ទី ១០ ខែកក្កដា​។

ថ្វីបើ​ករណី​ឆ្លង​មាន​កម្រិត​ទាប​ក្តី​ប៉ុន្តែ នៅ​ក្នុង​ខេត្ត Henan ភាគ​កណ្តាល​នៃ​ទីក្រុង Qinyang ដែល​មាន អ្នកស្រុក​ជិត ៧ សែន​នាក់​រស់នៅ ត្រូវ​បាន​បិទ​ខ្ទប់ ចាប់តាំងពី​ថ្ងៃអាទិត្យ​ទី ១០ កក្កដា​មក ដោយ​មាន​តែ​មនុស្ស​ម្នាក់​មក​ពី​គ្រួសារ​នីមួយ​ៗ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​រៀង​រាល់ ២ ថ្ងៃ​ម្តង ដើម្បី​ទិញ​គ្រឿងទេស និង ស្បៀងអាហារ​ប្រើប្រាស់​ចាំបាច់​។

គួរ​ជម្រាប​ថា តាម​រយៈ​គោលនយោបាយ​រឹត​បន្តឹង​របស់​ចិន មនុស្ស​យ៉ាង​ហោច​ណាស់ ៦ លាន​នាក់​នៅ​ក្នុង​ទីក្រុង​ធំ​ទាំង​បី​របស់​ចិន ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​គោលនយោបាយ​នេះ​។ ជា​ពិសេស វា​ក៏​បាន​ធ្វើ​ឱ្យ​មានការ​រំខាន​ដល់​ខ្សែរ​ចង្វាក់​ផ្គត់ផ្គង់​សកល​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​៕




អត្ថបទបន្ទាប់


IMF ព្រមាន G20 ពីគ្រោះថ្នាក់នៃបំណុលសកលបើប្រទេសអ្នកផ្តល់កម្ចីយឺតយ៉ាវចាត់វិធានការបន្ធូរបន្ថយបន្ទុកបំណុល

ព័ត៌មាន
នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានជំរុញជាថ្មីម្ដងទៀត ឱ្យប្រទេសចិន…

ទីផ្សារភាគហ៊ុននៃក្រុមហ៊ុនល្បែងធំៗនៅម៉ាកាវរង្គោះរង្គើខ្លាំង ក្រោយទីក្រុងនេះបិទខ្ទប់កាស៊ីណូ ដោយសារតែកូវីដ១៩រាតត្បាត

ព័ត៌មាន
ទីក្រុងម៉ាកាវនៃប្រទេសចិនបានបិទខ្ទប់កាស៊ីណូទាំងអស់របស់ខ្លួននៅថ្ងៃចន្ទនេះ ដែលជាការបិទខ្ទប់ជាលើកដំបូងហើយតាំងពីមានការផ្ទុះឆ្លងរាតត្បាតកូវី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ