អត្ថបទក្រុមហ៊ុន

Pleng by Smart សូមណែនាំកម្មវិធី « Pleng Points » ជាកម្មវិធីសន្សំពិន្ទុប្ដូរយករង្វាន់សម្រាប់អ្នកចូលចិត្តតន្ត្រីនៅកម្ពុជា


កម្មវិធី Pleng by Smart ដែលជាកម្មវិធីស្ដាប់តន្រ្តីតាមអនឡាញតែមួយគត់សម្រាប់ចម្រៀងខ្មែរ original នៅកម្ពុជាបានប្រកាសនៅថ្ងៃនេះថា ការដាក់ដំណើរការកម្មវិធី Pleng Points ដែលជាកម្មវិធីសន្សំពិន្ទុប្ដូរយករង្វាន់ នឹងផ្ដល់រង្វាន់ជាច្រើនសម្រាប់អ្នកចូលចិត្តស្ដាប់តន្រ្តី ដែលប្រើប្រាស់កម្មវិធី Pleng by Smart លើទូរស័ព្ទដៃ។
ស្ដាប់ Pleng ដូចមាន Idol នៅជិត

កម្មវិធីសន្សំពិន្ទុប្ដូរយករង្វាន់ថ្មីនេះ អាចស្វែងរកបានសម្រាប់អ្នកប្រើប្រាស់ Pleng by Smart ទាំងអស់នៅក្នុងប្រទេសកម្ពុជា។ រាល់ពិន្ទុទាំងអស់អាចប្ដូរយក រង្វាន់ជាច្រើនរួមមាន អាវយឺត Pleng អាវរងារ កាបូបស្ពាយ កាសស្តាប់ត្រចៀកឥតខ្សែ ដុំសាកថ្មទូរស័ព្ទ ព្រមទាំងការផ្ដល់ជូនកម្មវិធី Pleng Pro ដោយឥតគិតថ្លៃ និងការផ្ដល់ជូនជាច្រើនផ្សេងទៀត។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart យើងតែងតែប្តេជ្ញាច្នៃប្រឌិតនូវអ្វីៗដែលថ្មី និងនាំយកសេវាកម្មនានា ដែលផ្ដល់ក្ដីរំភើបដល់អ្នកប្រើប្រាស់ ដោយផ្ដល់អទិភាពលើភាពងាយស្រួល និងគុណតម្លៃសម្រាប់ទឹកប្រាក់។ កម្មវិធី Pleng Points ប្ដូរយករង្វាន់ នាំយកភាពសប្បាយរីករាយ និងងាយស្រួល ដើម្បីឈ្នះរង្វាន់ ខណៈអាចរីករាយជាមួយតន្រ្តីពិរោះៗពីសិល្បករជាតិ និងអន្តរជាតិលើ Pleng by Smart»។

បន្ទាប់ពីអ្នកប្រើប្រាស់បានចូលទៅក្នុងគណនី Pleng by Smart ដោយប្រើលេខទូរស័ព្ទ គណនីសម្គាល់ Google ឬ Apple របស់ពួកគេ ក្រោយមកពួកគេអាចទទួលបានពិន្ទុ ដោយធ្វើតាមការណែនាំដូចខាងក្រោម៖

១. ចូលទៅក្នុងគណនី (បានតែមួយដងប៉ុណ្ណោះ) - ៤០០ ពិន្ទុ

២. ស្ដាប់បទចម្រៀងតាមអនឡាញ  - ៥០ ពិន្ទុ

៣. បង្កើតកម្រងបទចម្រៀងមួយ - ៥០ ពិន្ទុ

៤. ដាក់កម្រងបទចម្រៀង ឬ បទចម្រៀង «ចូលចិត្តជាងគេ» - ១០ ពិន្ទុ

៥. ចែករំលែកបទចម្រៀង ឬ កម្រងបទចម្រៀងលើ Facebook - ៥០ ពិន្ទុ

៦. ជាវកម្មវិធី Pleng Pro - ១០០ ពិន្ទុ

៧. ប្រើប្រាស់កម្មវិធី Pleng ដោយសកម្មនិងជាប់ៗគ្នា - រហូតដល់២៨០ ពិន្ទុ (រយៈពេលប្រាំពីរ ថ្ងៃជាប់ៗគ្នា)

អ្នកប្រើប្រាស់ Pleng by Smart អាចប្តូរពិន្ទុរបស់ពួកគេពេលណាក៏បានក្នុងកម្មវិធីទូរស័ព្ទ និងអាចយករង្វាន់ពី Smart Shop មួយណាក៏បានតាមជម្រើសរបស់ពួកគេទូទាំងប្រទេសកម្ពុជា នៅពេលដែលពួកគេទទួលបានដំណឹងបញ្ជាក់ថារង្វាន់របស់ពួកគេរួចរាល់សម្រាប់ការមកយក។

Pleng by Smart ត្រូវបានដាក់ដំណើរការក្នុងឆ្នាំ ២០១៩ បន្ទាប់ពីផ្លាស់ប្តូរឈ្មោះថ្មី និងបើកដំណើរការឡើងវិញពី Smart Music ដែលជាកម្មវិធីស្ដាប់តន្ត្រីដំបូងបំផុតនៅកម្ពុជា។ ឥឡូវនេះ Pleng by Smart មានអ្នកប្រើប្រាស់សកម្មប្រមាណ ១.២ លាននាក់ ដែលបានរីករាយស្ដាប់តន្ត្រីតាមអនឡាញជាង ៥០០ លានដងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ 

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «Pleng by Smart គឺជាកម្មវិធីដ៏ល្អមួយសម្រាប់ការលើកកម្ពស់កម្មវិធីកំសាន្តឌីជីថល និងការគាំទ្រដល់វិស័យតន្រ្តីក្នុងស្រុកដែលសម្បូរណ៍ដោយសក្ដានុពល។ ប៉ុន្មានឆ្នាំមកនេះ យើងបានលើកតម្កើនតន្រ្តីខ្មែរ original និងជួយឱ្យសិល្បករស្វែងរកអ្នកស្រលាញ់តន្ត្រីរាប់លាននាក់។» 

លោក ថូម៉ាស បានបន្ថែមទៀតថា ៖ «ក្រោមកិច្ចសហការ ជាមួយដៃគូសារផ្សព្វផ្សាយឌីជីថល និងអ្នកជំនាញផ្នែកផលិតកម្មក្នុងស្រុក កម្មវិធី Pleng by Smart នឹងបន្តការគាំទ្រឥតឈប់ឈរដល់សិល្បករក្នុងស្រុក ក៏ដូចជាជំរុញទឹកចិត្តយុវជនកម្ពុជាបន្ថែមទៀត ដើម្បីបន្តក្តីស្រមៃរបស់ពួកគេក្នុងវិស័យតន្ត្រី»។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុករបស់ Pleng តាមរយៈ  www.facebook.com/plengbysmart  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។ 


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនហាក់មិនសូវរំពឹងខ្ពស់ចំពោះដំណើរកម្សាន្តសប្តាហ៍មាសរបស់​ខ្លួន

ព័ត៌មាន
ពេលវេលាដំណើរកម្សាន្ត ដែលគេហៅថា សប្តាហ៍មាសរបស់ប្រទេសចិន នៅក្នុងខែតុលា ឆ្នាំ ២០២១នេះ ទំនងជាមិនមានការធ្វើដំណើរកម្សាន្តក្នុងស្រុកច្រើន ដូចមុ…

អគ្គនាយកដ្ឋានពន្ធដារពន្យាពេលបន្ថែមឲ្យពរលដ្ឋទៅបង់ពន្ធលើអចលទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ចុងខែតុលាខាងមុខនេះ

ព័ត៌មាន
បញ្ហាកូវីដ-១៩ បានក្លាយជាមេបញ្ហារាំងស្ទះ ក្នុងកិច្ចការប្រមូលពន្ធអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ២០២១។ ដើម្បីសម្រួលដល់ម្ចាស់អចនទ្រព្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ