អត្ថបទក្រុមហ៊ុន

គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ នៅភាគខាងជើងរាជធានីនៃភ្នំពេញ ចាប់ផ្ដើមសាងសង់អគារខុនដូប្រភេទស្ទីឌីយ៉ូ និងផ្សារទំនើបហើយ


ការទន្ទឹងរង់ចាំដើម្បីចូលមករស់នៅ ក៏ដូចជាប្រកបអាជីវកម្មនៅ នៅក្នុងគម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃនិងទំនើបដំបូងគេបង្អស់ ក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញគឺកាន់តែខិតជិតមកដល់មួយកម្រិតទៀតហើយ ។
នៅពេលនេះ គម្រោង “ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ៏” បានចាប់ផ្ដើម សាងសង់អគារខុនដូប្រភេទស្ទីឌីយ៉ូ និងផ្សារទំនើប

នៅពេលនេះ គម្រោង “ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ៏” បានចាប់ផ្ដើម សាងសង់អគារខុនដូប្រភេទស្ទីឌីយ៉ូ និងផ្សារទំនើប ដោយពិធីបញ្ចុះបឋមសិលាទើបតែបានប្រព្រឹត្តទៅក្នុងពេលថ្មីៗនេះ ។

គម្រោង​“​ភូមិ​កីឡដ្ឋាន វើ​ល​ដ៏ប្រ៊ី​ដ៏​” ដ៏​ធំ​​ប្លែក​ពីគេ​ថ្មី​មួយ​នេះ មាន​សាងសង់​អម​ជាមួយ​ស្ថាបត្យកម្ម​យ៉ាង​វិសេសវិសាល លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ៦​ហិច​តា ជាប់​នឹង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នាគ​សម្តេច​តេ​ជោ ដែលលាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន ៣៥,០០០ ហិច​តា ។

សំណង់​អគារ​រំលេច​ទៅ​ដោយ​ស្ថាបត្យកម្ម​ដ៏​ល្អ​ឯក បូក​រួម​នឹង​សោ​ភណ្ឌ​ភាព​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​បែប​នេះ គឺជា​ការ​សាងសង់​ដោយ​ក្រុមហ៊ុន ដាប់​ប៊ែ​ល​យូ​ប៊ី ស្ព័ត វី​លេច ឯ​.​ក ដែល​ជា​បុត្រ​សម្ព័​ន្ឋ​ក្រុមហ៊ុន វើ​ល​ដ៏​ប្រ៊ី​ដ​គ្រុប ដែល​ជា​អ្នក​អភិវឌ្ឍ និង ជា​ក្រុមហ៊ុន​សាងសង់​លំនៅ​ដ្ឋា​ន​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​ល្បីល្បាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ជាង​៣០​ឆ្នាំ​មក​ហើយ​។

ដោយ​ស្ថិត​នៅ​ក្នុង​តំបន់ ពាណិជ្ជកម្ម “​ភូមិ​កីឡដ្ឋាន វើ​ល​ដ៏ប្រ៊ី​ដ៏​” ត្រូវ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​ជាមួយនឹង​រចនាបថ​លំនៅ​ឋាន​សម័យ​ទំនើប​ដែល​មាន​ខុន​ដូ​១២​អាគារ​មានជាង ១៣០០​បន្ទប់ អាគារ​ខុន​ដូ​ប្រភេទ​ស្ទី​ឌី​យ៉ូ ១​អគារមានជាង ១៦០​បន្ទប់ ដែល​មាន​កម្ពស់៩​ជាន់ ផ្ទះ​អាជីវកម្ម វីឡា​ភ្លោះ វីឡាកូនកាត់ ផ្សារ​ទំនើប សណ្ឋាគារ សារមន្ទីរ​កីឡា មាន​ចំណត​ធំ​ទូលាយ ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​រស់នៅ និង​វិនិយោគ​នា​ពេល​អនាគត​។

មិនតែប៉ុណ្ណោះ “​ភូមិ​កីឡដ្ឋាន វើ​ល​ដ៏​ប្រ៊ី​ដ៏​” មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​យ៉ាង​សម្បូរ​បែប​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ ស្ពាន ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ មន្ទីរពេទ្យ សាលារៀន​ជាតិ និង​អន្តរជាតិ ក្លឹ​ប​ហាត់ប្រាណ កន្លែង​វាយ​កូន​ហ្គោ​ល​លំដាប់​ផ្កាយ​៥ និង ផ្សេង​ៗ​ទៀត​។

ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ “​ភូមិ​កីឡដ្ឋាន វើ​ល​ដ៏​ប្រ៊ី​ដ៏​” មាន​ចំងាយ​ត្រឹមតែ ១៥ នាទី​ប៉ុណ្ណោះ​ពី​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដោយសារ​តែ​មានការ​ត​ភ្ជាប់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​នា​ពេល​បច្ចុប្បន្ន និង ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​កាន់​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សេង​ៗ​ទៀត ដែល​ក្នុង​នោះ មាន​ស្ពាន​ជាង​៤​កន្លែង ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង​ទាំង​ចាស់​ទាំង​ថ្មី ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ក៏​ដូច​ជា​គម្រោង​ផ្លូវ​ខ្សែ​រថភ្លើង​លើ​អាកាស​ដែល​ត​ភ្ជាប់​ទៅ​កាន់​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ទទួល​បាន​នូវ​ភាព​ជោគជ័យ​យូរអង្វែង រួម​ជាមួយ​កន្លែង​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​សាងសង់​ឡើង​សម្រាប់​ការ​ប្រកួត​កីឡាស៊ីហ្គេម​ផង​ដែរ​។

ទំនាក់ទំនងអាសយដ្ឋាន៖ ការិយាល័យលក់ អគារ The Bridge SOHO វិថីរដ្ឋសភា សង្កាត់ទន្លេបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទំនាក់ទំនងប្រឹក្សាយោបល់ជាមួយនឹងក្រុមការងារផ្នែកលក់តាមរយៈ 095 895 456 / 087 611 147៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំងកូវីដ១៩ប្រភេទ Pfizer ចំនួន ២ លានដូសទៀត នឹងមកដល់កម្ពុជានៅព្រឹកស្អែកនេះ

ព័ត៌មាន
ស្ថានទូតសហរដ្ឋអាមេរិក នៅថ្ងៃទី ២ ខែ ឧសភា បានចេញសេចក្តីប្រកាសព័ត៌មានអំពីការអញ្ជីញអ្នកសារព័ត៌មាន ឲ្យចូលរួមយកព័ត៌មាន នៅក្នុងពិធីមកដល់នៃវ…

ធនាគារ ជីប ម៉ុង ស្វាគមន៍ អ្នកនាង ឱក សុគន្ធកញ្ញា ជាទូតសុច្ឆន្ទៈ

ព័ត៌មាន
ធនាគារ ជីប ម៉ុង ដែលជាធនាគារពាណិជ្ជបែបឌីជីថលឈានមុខគេមួយនៅកម្ពុជា និងសិល្បៈការនីដ៏ល្បីល្បាញ អ្នកនាង ឱក សុគន្ធកញ្ញា បានចុះហត្ថលេខាលើកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ