អគ្គនាយកដ្ឋានពន្ធដារ

អគ្គនាយកដ្ឋានពន្ធដារពន្យាពេលបន្ថែមឲ្យពរលដ្ឋទៅបង់ពន្ធលើអចលទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ចុងខែតុលាខាងមុខនេះ


បញ្ហាកូវីដ-១៩ បានក្លាយជាមេបញ្ហារាំងស្ទះ ក្នុងកិច្ចការប្រមូលពន្ធអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ២០២១។ ដើម្បីសម្រួលដល់ម្ចាស់អចនទ្រព្យទាំងអស់ អគ្គនាយកនាយកដ្ឋានពន្ធដារ បានពន្យាពេលការប្រមូលការបង់ពន្ធលើអចលទ្រព្យ រហូតដល់ថ្ងៃទី៣១ ខែតុលា ខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ
ដោយ

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី ២៨ ខែកញ្ញា បានរៀបរាប់ដូច្នេះថា ទោះបីរហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើន បានមកបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ ២០២១ ហើយក៏ដោយ ក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បានមកបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ ប្រភេទនេះនៅឡើយទេ។ បើតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យ ត្រូវមានកាតព្វកិច្ចប្រកាសពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់ស្តីពី សារពើពន្ធ ជាធរមាន។

ក៏ប៉ុន្តែ ដើម្បីផ្តល់លទ្ធភាព ដល់ម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈ ក្នុងការបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទ ផុតកំណត់ប្រកាសបង់ពន្ធ លើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ 

ដើម្បីបង្កភាពងាយស្រួល និងចំណេញពេលវេលា អគ្គនាយកដ្ឋានពន្ធដារ បានណែនាំឱ្យម្ចាស់អចលនទ្រព្យទាំងអស់អាចប្រកាសនិងបង់ពន្ធលើអចលនទ្រព្យតាមកម្មវិធីទូរស័ព្ទដៃ GDT Taxpayer App ដែលអាចទាញយកកម្មវិធីនេះបានពីAppstore ឬ Playstore៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Pleng by Smart សូមណែនាំកម្មវិធី « Pleng Points » ជាកម្មវិធីសន្សំពិន្ទុប្ដូរយករង្វាន់សម្រាប់អ្នកចូលចិត្តតន្ត្រីនៅកម្ពុជា

ព័ត៌មាន
កម្មវិធី Pleng by Smart ដែលជាកម្មវិធីស្ដាប់តន្រ្តីតាមអនឡាញតែមួយគត់សម្រាប់ចម្រៀងខ្មែរ original នៅកម្ពុជាបានប្រកាសនៅថ្ងៃនេះថា ការដាក់ដំណ…

ក្រុមអ្នកចិញ្ចឹមសត្វ៖ តម្លៃសាច់នៅអំឡុងរដូវភ្ជុំបិណ្ឌឆ្នាំនេះថយចុះជាងឆ្នាំ្នមុន

ព័ត៌មាន
ក្រុមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានអះអាងថា ធ្លាប់តែនៅអំឡុងពេលនៃរដូវបុណ្យភ្ជុំបិណ្ឌតម្លៃសាច់ជ្រូក មាន់ទាមានការឡើងថ្លៃ ប៉ុន្ដែរដូវភ្ជុំបិណ្ឌឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ