ដែលវានឹង ធ្វើឲ្យ អ្នកចូលចិត្តស្ដាប់តន្ត្រីមានភាពងាយស្រួលស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយមលើកម្មវិធី Pleng by Smart។Pleng by Smart គឺជាកម្មវិធីសម្រាប់ស្ដាប់តន្ត្រីតាមអនឡាញដែលមានអ្នកទាញយកច្រើនជាងគេក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ ប្រចាំខែចំនួនជាង ៦០មឹុន នាក់ ដែលអាច ចូលទៅស្ដាប់បទចម្រៀងជាង ១លានបទ ពីតារាក្នុងស្រុក និងអន្តរជាតិជាង ១ ម៉ឺននាក់។ កម្មវិធីកម្សាន្តឌីជីថលនេះ ក៏បានភ្ជាប់ទំនាក់ទំនងតន្ត្រីសិល្បករកម្ពុជាជាមួយនឹងអ្នកគាំទ្រនិងស្រលាញ់តន្ត្រី ហើយអនុញ្ញាតឲ្យសិល្បករនិងអ្នកមានទេពកោសល្យក្នុងស្រុកទទួលបានការកោតសរសើរកាន់តែខ្លាំង។
យុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមនេះនឹងធានាឲ្យបានថាបទចម្រៀង និងសិល្បករដែលកំពុងពេញនិយមបំផុតត្រូវបានស្វែងរកដោយភាពងាយស្រួល ហើយនឹងជួយអ្នកចូលចិត្តស្ដាប់ចម្រៀងឲ្យស្គាល់ បទចម្រៀងនិងសិល្បករថ្មីៗបន្ថែមទៀត។ ជាមួយអ្នកគាំទ្រកម្មវិធីរបស់ខ្លួនជាង ៦សែន ២មឺុន នាក់លើ Facebook យុទ្ធនាការ Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021 គឺប្រាកដថានឹងធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាមិនខាន។បទចម្រៀង និងសិល្បករដែលមានអ្នកស្ដាប់ច្រើនបំផុតលើ Pleng by Smart នឹងត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖
• កំពូលសិល្បករខ្មែរស្រីទាំង ១០នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
• កំពូលសិល្បករខ្មែរប្រុសទាំង ១០នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
• ចម្រៀងខ្មែរទាំង 10 បទចេញឆ្នាំ ២០២១ ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng
• កំពូលចម្រៀងខ្មែរទាំង ១០ បទនៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
• កំពូលសិល្បករខ្មែរទាំង ១០នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
• (អន្តរជាតិ) កំពូលចម្រៀងទាំង ១០ នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
• (អន្តរជាតិ) កំពូលសិល្បករអន្តជាតិស្រីទាំង ១០នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
• (អន្តរជាតិ) កំពូលសិល្បករអន្តជាតិប្រុសទាំង ១០នៅលើ Pleng ពាក់កណ្តាលឆ្នាំ ២០២១
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «តាមរយៈ Pleng by Smart យើងបានបន្តបង្ហាញការប្តេជ្ញាចិត្តរបស់យើងចំពោះវិស័យតន្ត្រីនៅកម្ពុជា និងសិល្បករដែលមានទេពកោសល្យខ្ពស់ ដែលយើងមានភាពរីករាយក្នុងការផ្ដល់ជាវេទិកាមួយសម្រាប់ភ្ជាប់សិល្បករទៅនឹងអ្នកគាំទ្រតន្ត្រី។ យើងបានគាំទ្រដល់ទិដ្ឋភាពតន្ត្រីក្នុងស្រុករបស់យើង មិនត្រឹមតែតាមរយៈកម្មវិធី Pleng និងយុទ្ធនាការតាមអនឡាញប៉ុណ្ណោះទេ យើងក៏គាំទ្រតាមរយៈកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ស្នាមញញឹម កម្មវិធីពិធីជប់លៀងឆ្នាំថ្មី (Smart’s virtual New Year Party) និងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ដែលមានការចូលរួមពីតារាជាច្រើនដែលមានភាពប្រជាប្រិយភាពក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោក ថូម៉ាស បានបន្ថែមទៀតថា៖ «កម្មវិធីប្រគុំតន្ត្រី Smart Mega Concerts ដែលនឹងត្រឡប់មកវិញថ្ងៃណាមួយ ហើយនឹងនាំយកតារាចម្រៀងដ៏ មានទេពកោសល្យកំពូលអន្តរជាតិមកកាន់ប្រទេសកម្ពុជា ហើយយើងបន្តស្វែងរកមធ្យោបាយដើម្បីភ្ជាប់អ្នកគាំទ្រជាមួយនិិងតន្ត្រីដែលពួកគេស្រលាញ់ ដោយផ្ដល់ជូននូវ ពួកគេជាមួយការប្រើប្រាស់កម្មវិធី Pleng by Smart នៅកន្លែងណាក៏បានក្នុងប្រទេសកម្ពុជាតាមរយៈប្រព័ន្ធសេវាគ្របដណ្ដាប់ 4G ដែលប្រសិទ្ធភាពខ្ពស់របស់ពួកយើង។»
អតិថិជន ឫអ្នកស្តាប់អាចរីករាយជាមួយនិងបណ្ណាល័យតន្ត្រី និងបញ្ចីបទចម្រៀងរបស់កម្មវិធី Pleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយគ្រាន់តែចំណាយ ៩៩ សេនក្នុងមួយខែ។ អតិថិជន ដែលប្រើប្រាស់កម្មវិធី Premium អាចរីករាយការស្ដាប់តន្ត្រីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយនិងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចទាញយកបទចម្រៀងដោយគ្មានកំណត់សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអិុនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រីដែលពួកគេចូលចិត្ត ទោះបីជាមិនមានអិុនធឺណិតក៏ដោយ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh. ។