បាតុភូត អែលនីណូ

វៀតណាម ព្រមានថា ព្យុះកម្ដៅអែលនីណូ វិវត្តលឿនខុសប្រក្រតី ដែលអាចគំរាមកំហែងដល់កសិកម្ម និងសេដ្ឋកិច្ច


មជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករធារាសាស្ត្រ និងឧតុនិយមនៃប្រទេសវៀតណាម បានចេញការព្រមានថា បាតុភូតអែល នីណូ (El Niño) ដែលកំពុងកើតឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក អាចនឹងវិវឌ្ឍទៅជាគ្រោះធម្មជាតិ ដ៏ខ្លាំងក្លាបំផុតមួយ មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៥០។ បាតុភូតនេះ នឹងបង្កើនហានិភ័យខ្ពស់ នៃគ្រោះរាំងស្ងួត កង្វះខាតទឹកប្រើប្រាស់ និងការជ្រៀតចូលនៃទឹកប្រៃយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើនរបស់វៀតណាម នាពេលខាងមុខ។
បាតុភូត អែលនីណូ
ដោយ

យោងតាមសារព័ត៌មាន ទួយទ្រី របស់វៀតណាម បាតុភូតអែលនីណូ គឺជាបាតុភូតអាកាសធាតុដែលធ្វើឱ្យផ្ទៃទឹកសមុទ្រឡើងកម្ដៅខុសប្រក្រតី ដែលជះឥទ្ធិពលធ្វើឱ្យទម្រង់អាកាសធាតុសកលប្រែប្រួលខ្លាំង។ លោក ហុង ហ្វ៊ុក ឡឹម (Hoang Phuc Lam) អនុប្រធានមជ្ឈមណ្ឌលព្យាករអាកាសធាតុ បានគូសបញ្ជាក់ថា បាតុភូតអែលនីណូ នាពេលបច្ចុប្បន្ន កំពុងវិវឌ្ឍលឿនជាងធម្មតាខុសពីប្រក្រតី។ ទិន្នន័យនៃការឡើងកម្តៅ នៃផ្ទៃទឹកសមុទ្របានហក់ឡើងជាបន្តបន្ទាប់ចាប់តាំងពីខែឧសភា រហូតដល់ដើមខែមិថុនា។ ផ្អែកលើគំរូការព្យាករ បាតុភូតនេះនឹងបន្តវាយលុកកាន់តែខ្លាំងក្លារហូតដល់ចុងឆ្នាំ២០២៦ និងអូសបន្លាយទៅដល់ដើមឆ្នាំ២០២៧។

អាជ្ញាធរវៀតណាម បានព្រមានថា ប្រសិនបើសេណារីយ៉ូ ដ៏អាក្រក់នេះផ្ទុះឡើងមែន វៀតណាមនឹងត្រូវប្រឈមមុខនឹងរលកកម្ដៅដ៏ក្តៅហួតហែង បរិមាណទឹកភ្លៀងធ្លាក់ចុះខ្សោយទូទាំងប្រទេស ជាពិសេសគឺនៅតំបន់កណ្តាល តំបន់ខ្ពង់រាបកណ្តាល និងភាគខាងត្បូង។ ស្ថានភាពនេះនឹងបង្កើតជាវិបត្តិអត់ទឹក និងការជ្រៀតចូលនៃទឹកប្រៃបំផ្លាញផលដំណាំនៅចុងឆ្នាំ២០២៦ នេះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ដុំទឹកកកដ៏អាថ៌កំបាំងបង្ហាញវត្តមាននៅមហាសមុទ្រអាត្លង់ទិច! អ្នកវិទ្យាសាស្ត្រស្រឡាំងកាំង និងព្រមានពីសញ្ញាអាសន្ន នៃមហន្តរាយអាកាសធាតុសកល

ស្របពេលដែលពិភពលោកកំពុងរងការគំរាមកំហែងពីបាតុភូតអែលនីណូ ស្រាប់តែមានវត្តមានផ្ទាំងទឹកកក និងតំបន់ទឹកត្រជាក់ដ៏អាថ៌កំបាំងមួយកន្លែងផុសឡើងន…

ក្រសួងការបរទេសរុស្ស៊ី ណែនាំពលរដ្ឋខ្លួនឱ្យេចៀសវាងធ្វើដំណើរមកប្រទេសថៃ

រដ្ឋាភិបាលក្រុងម៉ូស្គូ បានព្រមានពលរដ្ឋខ្លួននៅលើទឹកដីថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ ក្រសួងកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ