កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា

ប្រេសិតពិសេសរបស់ប្រធានអាស៊ានឯកឧត្តម ប្រាក់ សុខុន នឹងដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយពីក្រសួងការបរទេសកម្ពុជា។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា រូបភាព៖ គណនីហ្វេសប៊ុក ឯកឧត្តម ប្រាក់ សុខុន

កិច្ចប្រជុំ​ពិគ្រោះ​យោបល់ នឹង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​វី​ដេ​អូ ដោយ​តំណាង​ជាន់ខ្ពស់​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ដៃគូ​ខាងក្រៅ​របស់​អាស៊ាន ទីភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ និង​បណ្តា​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​។

ទន្ទឹម​នេះ កិច្ចប្រជុំ​ពិគ្រោះ​យោបល់ នឹង​ផ្តល់​ជា​វេទិកា​កម្រិត​ខ្ពស់​មួយ​សម្រាប់​អាស៊ាន​ធ្វើការ​ពិភាក្សា​ផ្តួចផ្តើម​ឱ្យ​មាន​កិច្ច​សន្ទនា​មួយ ដែល​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ផ្តល់​នូវ​មគ្គុទ្ទេសក៍​អំពី​របៀប​ក្នុង​ការ​ជំរុញ​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន ឱ្យទៅ​ដល់​ប្រជាជន​មី​យ៉ា​ន់​ម៉ា ដែល​កំពុង​ត្រូវការ​បំផុត​ដោយ​ឈរ​លើ​គោលការណ៍​មនុស្សធម៌ និង​គ្មាន​ការ​រើសអើង​។

សូម​ជម្រាប​ថា គោលបំណង​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ រៀបចំ​ឡើង​ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ដែល​មានការ​ព្រមព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក​លើ​វិធីសាស្ត្រ​ក្នុង​ការ​ពង្រឹង​បន្ថែម​នូវ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​នៅ​មី​យ៉ា​ន់​ម៉ា ដើម្បី​ធានា​បាន​ថា នឹង​ពុំ​មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​នោះ​ទេ​។ បន្ថែម​ពី​នេះ កិច្ចប្រជុំ​នេះ ក៏​នឹង​ពិភាក្សា​អំពី ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌ ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (AHA Centre) និង​វិធីសាស្ត្រ​នានា​ដែល​ជួយ​គាំទ្រ​ទៅ​ដល់​ការ​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ទៅ​ដល់​សហគមន៍​នានា​នៅ​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ០២ ឧសភា សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វី​ដេ​អូ​ជាមួយនឹង​លោក មីង អោ​ង​ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ដើម្បី​ផ្លាស់​ប្ដូរ​ទស្សនៈ លើ​មាគ៌ា​ឆ្ពោះទៅ​រក​ការ​ព​ន្លឿ​ន ការ​អនុវត្ត​ការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ស្នើ​ទៅ​កាន់​ភាគី​មី​យ៉ា​ន់​ម៉ា ឲ្យ​ជួយ​សម្របសម្រួល​ដល់​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ របស់​ប្រេសិត​ពិសេស​អាស៊ាន នៅ​មី​យ៉ា​ន់​ម៉ា ដែល​អាច​ធ្វើ​ឡើង​នៅ​ចុងខែ​ឧសភា​ខាង​មុខ​នេះ​។ ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ ក៏​បាន​ស្នើ​មី​យ៉ា​ន់​ម៉ា អនុញ្ញាត​ឲ្យ​ប្រេសិត​ពិសេស​អាស៊ាន បាន​ចូល​ជួប​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​មី​យ៉ា​ន់​ម៉ា ដែល​ក្នុង​នោះ រួម​ទាំង​លោកស្រី អ៊ុ​ង​សាន​ស៊ូ​ជី និង​អតីត​ប្រធានាធិបតី លោក វិ​ន ម្ញី​ន​ផង​ដែរ​។ ប៉ុន្ដែ លោក មីង អោ​ង​ឡាំង​មិន​បាន​ឆ្លើយ​តប​យល់ព្រម​នៅឡើយ​ទេ ដោយ​សន្យា​ថា នឹង​ពិនិត្យ​លទ្ធភាព​លើ​សំណើ​នេះ​៕

អត្ថបទ សោម ស្រី​ពេជ្រ

None



អត្ថបទបន្ទាប់


ការសាងសង់រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់សម្រេចបានជិត១០០% ហើយ

ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក Ford ផ្តាច់មុខនៅកម្ពុជាបានបញ្ជាក់ថា ការសាងសង់រោងចក្រផ្គុំ និងដំឡើងរ…

រុស្ស៊ីច្រានចោលព័ត៌មានថា ខ្លួននឹងប្រកាសសង្គ្រាមលើអ៊ុយក្រែនជាផ្លូវការនៅថ្ងៃទី៩ឧសភា

រុស្ស៊ីបានច្រានចោលព័ត៌មានដែលថា ខ្លួននឹងប្រកាសសង្គ្រាមលើអ៊ុយក្រែនជាផ្លូវការនៅថ្ងៃទី ៩ ឧសភា ខាងមុខនេះ។ វិមានក្រឹមឡាំងនៅថ្ងៃពុធទី០៤ឧសភា បា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ