កូវីដ១៩ នៅ​កម្ពុជា

VOA៖ អង្គការសុខភាព​ពិភព​លោកថា កម្ពុជា​ប្រហែល​អាច​បាន​វ៉ាក់សាំង​កូវីដដំបូង នៅខែមីនា ឆ្នាំ២០២១


វិទ្យុ សំឡេងសហរដ្ឋ​អាមេរិក (VOA) បាន​ផ្សាយ​នៅ​ថ្ងៃ​ទី៨ ខែធ្នូ ថា បើ​យោង​តាម​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ ប្រចាំ​នៅ​កម្ពុជា គេ​រំពឹង​ថា វ៉ាក់សាំង​កូវីដ​-១៩ ប្រហែល​អាច​មក​ដល់​កម្ពុជា លឿនបំផុត នៅ​អំឡុង​ខែ​មីនា ឆ្នាំ​២០២១ ។
បុគ្គលិកសុខាភិបាលបាញ់ថ្នាំ​សម្លាប់មេរោគ នៅទីតាំង​មួយ​កន្លែង ក្នុង​ទីក្រុង​ភ្នំពេញ។ រូបឯកសារ
ដោយ

លោក​ស្រី​​វេជ្ជបណ្ឌិត Li Ailan តំណាង​​អង្គការ​​សុខភាព​​ពិភព​លោក​​ប្រចាំ​​ប្រទេស​​កម្ពុជា បាន​ប្រាប់វិទ្យុ​ សំឡេង​សហរដ្ឋ​អាមេរិក តាម​សារ​អេឡិចត្រូនិក យ៉ាង​ដូច្នេះ ៖ «តាម​អត្រា​បច្ចុប្បន្ន​នៃ​ការ​ចម្រើន​ទៅ​មុខ​នៃ​ការ​សាក​ល្បង​ផលិត​វ៉ាក់​សាំង យើង​រំពឹង​ថា​វ៉ាក់​សាំង​នឹង​ផ្ដើម​ទៅ​ដល់​បណ្ដា​ប្រទេស​នានា​នៅ​អំឡុងឆ្នាំ​២០២១។ កម្ពុជាប្រហែល​ទទួល​បាន​វ៉ាក់សាំង​លឿនបំផុត​អំឡុង​ខែ​មីនា​ខាង​មុខ តែ​មិន​ទាន់​ប្រាកដ​ប្រជា​នៅ​ឡើយ​ទេ» ។

ដំណឹង​នេះ គឺ​នៅបន្ទាប់ពី​ការ​ប្រកាស​ឲ្យ​ដឹង​ពីនាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថា កម្ពុជា​គ្រោង​ទិញ​វ៉ាក់សាំង​កូវីដ-១៩ ចំនួន ១លានដូស ជាជំហានដំបូង សម្រាប់​ចាក់​ឲ្យ​ប្រជាជន​ដែល​មាន​ហានិភ័យ​ខ្ពស់ ឆាប់ៗនេះ ។​ 

ក្រោយ​ការប្រកាស​របស់​សម្ដេចតេជោនាយករដ្ឋមន្ត្រីនេះ មហាសេដ្ឋី​ ឧកញ៉ា សប្បុរសជនគ្រប់​មជ្ឈដ្ឋាន​បាន​ចូលរួម​បរិច្ចាគថវិកា​យ៉ាងសស្រាក់សស្រាំ​តាមរយៈ​យន្តការ​ផ្សេងៗ ដើម្បី​រួម​ចំណែក​ដល់​រដ្ឋាភិបាល​នៅក្នុងការ​ទិញ​វ៉ាក់សាំង​ដើម្បី​ចាក់​ឲ្យ​ប្រជាជន​ក្រីក្រ​ដោយ​ឥតគិតថ្លៃ ៕




អត្ថបទបន្ទាប់


AirAsia រំពឹងខ្ពស់នៅឆ្នាំ២០២១ និងគ្រោងពង្រីកការវិនិយោគមកកាន់តំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group គ្រោងនឹងពង្រីកការវិនិយោគលើការបង្កើតមូលដ្ឋានរបស់ខ្លួន មកកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយក៏កំពុងតែសិក្សាពី …

រោងចក្រអគ្គិសនីដុតធ្យូងថ្មតម្លៃ ១ពាន់លានដុល្លារ នៅខេត្តកោះកុង ត្រូវបាន CDC អនុម័ត

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ធ្នូនេះ បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ