គ្រឹះស្ថានមីក្រូហិរញ្ញប្រាសាក់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរំពឹងក្លាយទៅជាធនាគារពាណិជ្ជឆាប់ៗ ក្រោយក្រុមហ៊ុនកូរ៉េ KB ទិញយកភាគហ៊ុន ១០០%


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជាគឺប្រាសាក់បានសម្រេចលក់ភាគហ៊ុន១០០% ឲ្យទៅក្រុមហ៊ុន KB Financial Group របស់ប្រទេសកូរ៉េខាងត្បូង ដែលកំពុងប្រតិបត្តិការជាធនាគារមួយនៅកម្ពុជា។ ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានបញ្ជាក់ថា ក្រោយពីលក់ភាគហ៊ុនទាំងអស់ ១០០% ហើយ ប្រាសាក់អាចនឹងវិវត្តខ្លួនចេញពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខ។
គ្រឹះស្ថានមីក្រូហិរញ្ញប្រាសាក់

ថ្នាក់ដឹកនាំ​ប្រា​សាក់ សុទ្ធតែ​រំពឹង​ខ្ពស់​ថា KB នឹង​នាំ​យក​បច្ចេកទេស​ថ្មី​ៗ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង ធនាគារ​មក​អភិវឌ្ឍន៍​ប្រតិបត្តិការ​ប្រា​សាក់​ឲ្យ​កាន់តែ​ល្អ​ប្រសើរ និង ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​។

លោក ស៊ឹ​ម សេនា​ជាតិ ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស ថា ក្រោយ​ពី​ក្រុមហ៊ុន KB ដែល​បាន​ទិញ​ភាគហ៊ុន​ក្តោប​ក្តាប់​ទាំងស្រុង ១០០%​ហើយ​នោះ ប្រា​សាក់ នឹង​ប្រែក្លាយ​ខ្លួន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅ​ជា​ធនាគារពាណិជ្ជ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ក្នុង​ពេល​ខាង​មុខ​នេះ ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិការ​របស់​ប្រា​សាក់​កាន់តែ​ទូលំទូលាយ និង​ល្អ​ប្រសើរ​ជាង​មុន​។ ថ្នាក់ដឹកនាំ​កំពូល​រូប​នេះ ជឿជាក់​ថា​ក្រុមហ៊ុន KB Financial Group របស់​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​អាច​ប្រែក្លាយ​ប្រា​សាក់​ទៅ​ធនាគារ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដ្បិតថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​កូរ៉េ​ដែល​ជា​ម្ចាស់​ភាគហ៊ុន​ប្រា​សាក់ កំពុង​ប្រតិបត្តិការ​ធនាគារ​មួយ​នៅ​កម្ពុជា​មានឈ្មោះ​ថា Kookmin Bank រួច​ទៅ​ហើយ​។ ទោះ​យ៉ាងណា លោក ស៊ឹ​ម សេនា​ជាតិ មិន​ទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​ក្នុង​ការ​ប្រែក្លាយ​ខ្លួន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ទៅ​ជា​ធនាគារ​នៅ​ពេល​ណា​នៅឡើយ​ទេ​។

សម្រាប់​លោក ស៊ឹ​ម សេនា​ជាតិ  បាន​បញ្ជាក់​អះអាង​ថា ការ​ទិញ​ភាគហ៊ុន​ទាំងអស់ ១០០% របស់​ប្រា​សាក់​ពី​សំណាក់​ក្រុមហ៊ុន KB Financial Group របស់​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​ផ្សារ​ហ៊ុន​ដ៏​ធំ​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េ​ខាងត្បូង គឺជា​ការ​បង្ហាញ​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​មក​លើ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាន់តែ​ខ្ពស់​ថែម​ទៀត​។ លោក សេនា​ជាតិ រំពឹង​ថា ក្រុមហ៊ុន​របស់​កូរ៉េ​ខាងត្បូង​មួយ​នេះ នឹង​នាំ​យក​បច្ចេកទេស​ថ្មី​ៗ​បន្ថែម សម្រាប់​ប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ លោក សេនា​ជាតិ រំពឹង​ផង​ដែរ​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រា​សាក់ នឹង​ដើរតួ​នាទី​ដ៏​ខាន់​ក្នុង​ការ​ផ្តល់​ប្រា​បាក់​កម្ចី និង ទទួល​បានការ​គាំទ្រ និង ទំនុកចិត្ត​កាន់តែ​ខ្ពស់​ពី​អតិថិជន​។ 

គួរ​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​ក្រុមហ៊ុន KB Financial Group បាន​ចំណាយ​ថវិកា ៣២២​លាន​ដុល្លារ ដើម្បី​ទិញ​ភាគហ៊ុន​៣០% របស់​ប្រា​សាក់ ដែល​នៅ​សល់​បន្ថែម​ទៀត បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ចំណាយ​ជាង ៦០០​លាន​ដុល្លារ​ទិញ​ភាគហ៊ុន​៧០% មក​គ្រប់គ្រង​កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ ក្រោយ​ទទួល​បានការ​អនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ 

កាលពី​ពេល​ថ្មី​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​បាន​ប្រកាស​ថា នៅ​ឆមាស​ទី​១​ឆ្នាំ​២០២១ ខ្លួន​ទទួល​ប្រាក់​ចំណេញ​សុទ្ធ​ជិត ៦៩​លាន​ដុល្លារ មានការ​កើនឡើង​ជាង​៣០​លាន​ដុល្លារ​បើ​ធៀប​នឹង​ឆមាស​ទី​១​កាលពី​ឆ្នាំ​២០២០ ដែល​មាន​ត្រឹមតែ​ជាង ៣៧​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។ សូម​បញ្ជាក់​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ក៏​បាន​បោះផ្សាយ​លក់​បណ្ណ​បំណុល​របស់​ខ្លួន ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផង​ដែរ កាលពី​ខែឧសភា​ឆ្នាំ​២០២០ ដោយ​បាន​ប្រមូល​បាន​ដើមទុន​ពី​ទីផ្សារ​ភាគហ៊ុន​ជាង​៣១​លាន​ដុល្លារ​អា​មេ​រិ​ក​។ បណ្ណ​បំណុល​របស់​ប្រា​សាក់ គឺ​មាន​អត្រា​កូ​ប៉ុង ឬ​ហៅ​ថា ការ​ប្រាក់ ៧,៥% ក្នុង​មួយ​ឆ្នាំ និង មាន​រយៈពេល​៣​ឆ្នាំ​៕

None



អត្ថបទបន្ទាប់


វៀតណាមដាក់ពង្រាយកម្លាំងយោធាដើរល្បាត ដើម្បីរឹតបន្ដឹងវិធានការកូវីដ-១៩

នៅគ្រាដែលប្រទេសវៀតណាមកំពុងផុងខ្លួនកាន់តែជ្រៅទៅៗដោយសារតែមានអ្នកឆ្លងកូវីដ១៩ ជាង១ម៉ឺននាក់ក្នុងមួយថ្ងៃនោះ អាជ្ញាធរទីក្រុងហូជីមិញរបស់វៀតណាម…

បញ្ហាទីផ្សារត្រីនៅរកច្រកចេញមិនទាន់ឃើញ ជំរុញឲ្យអ្នកចិញ្ចឹមត្រីនឿយណាយក្នុងការចិញ្ចឹមកាន់តែខ្លាំង

បញ្ហាកូវីដ-១៩ បានបង្កផលប៉ះពាល់ជាច្រើនមកលើសេដ្ឋកិច្ចស្ទើរតែគ្រប់វិស័យ ក្នុងនោះ វារីវប្បកម្មចិញ្ចឹមត្រី ក៏កំពុងជួបបញ្ហាទីផ្សារចាក់ស្រេះរកច្រកច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ