ការនាំចូលទំនិញកសិកម្មរវាងចិន-អាមេរិក

តើចិនបន្ដរារាំងការនាំចូលទំនិញកសិកម្មពីអាមេរិកបន្ដទៀតទេក្នុងឆ្នាំ ២០២២នេះ?


របាយការណ៍ពីស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច Fitch Solutions បានឱ្យដឹងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែបន្តកើតមានខ្លាំងនៅឡើយ ដែលអាចជំរុញឱ្យទីក្រុងប៉េកាំងនឹងបន្តដាក់កំហិតថែមទៀត ទៅលើការនាំចូលផលិតផលកសិកម្មពីអាមេរិក រួមទាំងការនាំចូលសណ្តែកសៀងជាដើម។
ការរារាំងការនាំចូលទំនិញកសិកម្មពីអាមេរិកទៅចិន
ដោយ

ជាមួយ​គ្នា​នោះ ប្រទេស​ចិន ក៏​នឹង​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចូល​ទំនិញ​កសិកម្ម​របស់​ខ្លួន​ផង​ដែរ ដើម្បី​បញ្ជៀ​សការ​ពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន The Straits Times​។

ប្រសិនបើ​ចិន​ធ្វើការ​ដាក់​កំហិត​លើ​ការ​នាំ​ចូល​ទំនិញ​កសិកម្ម​ពី​អា​មេ​រិ​ក​មែន នោះ​ប្រទេស​ប្រេ​ស៊ី​ល​ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ក្លាយជា​អ្នក​នាំមុខ​គេ​លើ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ទៅ​កាន់​ប្រទេស​ចិន ដោយ​ចំណែក​ទីផ្សារ​នាំ​ចេញ​របស់​ប្រទេស​មួយ​នេះ នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​នឹង​បន្ត​កើនឡើង​កាន់តែ​ធំ ហើយ​មុខទំនិញ​សំខាន់​មួយ​ចំនួន​របស់​ប្រេ​ស៊ី​ល​ដូច​ជា​សាច់ និង​កប្បាស ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​នាំ​ចេញ​ទៅ​ចិន​កើនឡើង​កាន់តែ​ច្រើន​ដែរ​។

មែនទែន​ទៅ គេ​មើលឃើញ​ថា ប្រទេស​ចិន​បាន​ទិញ​ទំនិញ​កសិកម្ម​អា​មេ​រិ​ក​ជា​ច្រើន នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​ដោយសារ​តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែមករា​ឆ្នាំ ២០២០ និង​ដោយសារ​តែ​ការ​ពង្រីក​ការ​ចិញ្ចឹមសត្វ​ជ្រូក​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រ​ទស​ចិន ជំរុញ​ឲ្យ​មាន​តម្រូវការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​អា​មេ​រិ​ក​សម្រាប់​ប្រើប្រាស់​ជា​ការ​ផលិត​ចំណី​សត្វ​ក៏​កើនឡើង​ដែរ  បើ​ទោះបីជា​បច្ចុប្បន្ន ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​នេះ គឺ​មានការ​ធ្លាក់​ចុះ​ខ្លាំង​ក្ដី​។

ស្ថាប័ន​ស្រាវជ្រាវ និង​វាយតម្លៃ​សេដ្ឋកិច្ច Fitch Solutions បាន​គូសបញ្ជាក់​អំពី​បញ្ហា​កសិពាណិជ្ជកម្ម​សំខាន់​ៗ​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​ឆ្នាំ ២០២២ រួម​ទាំង​ការ​កើនឡើង​ថ្លៃដើម​នៃ​វត្ថ​ធាតុ​ដើម​សម្រាប់​ការ​ផលិត និង​សម្ពាធ​ទាក់ទង​នឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ជាដើម​។ តាម​ការ​កត់សម្គាល់​របស់​ស្ថាប័ន Fitch Solutions ទំនាក់ទំនង​អា​មេ​រិ​ក និង​ចិន គឺ​មាន​បង្ក​ហានិភ័យ​ដល់​វិស័យ​ឡូ​ជី​ស្ទីក ខណៈ​ដែល​ភាព​តានតឹង​កើនឡើង​កាន់តែ​ខ្លាំង ក៏​នឹង​អាច​រំខាន​ដល់​ចរន្ដ​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ផង​ដែរ​។

របាយការណ៍​ពី​អាជ្ញាធរ​គយ​របស់​ចិន​ឲ្យ​ដឹង​ទៀត​ថា ការ​នាំ​ចេញពី​ប្រទេស​ចិន​ទៅ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២១ មាន​ទឹកប្រាក់​ប្រមាណ ជាង​៥៧៦​ពាន់​លាន​ដុល្លារ​កើនឡើង​ជិត ២៨%​ធៀប​នឹង​ឆ្នាំ​២០២០ ខណៈ​ការ​នាំ​ចូល​ពី​អា​មេ​រិ​កមក​វិញ មាន​ដល់​ទៅ​ប្រមាណ ១៨០​ពាន់​លាន​ដុល្លារ​កើន​ដល់​ជាង ៣៣% ។ ផ្អែក​លើ​តួលេខ​នាំ​ចេញ​នាំ​ចូល​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ចិន​មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក​ដល់​ទៅ ជិត​៤០០​ពាន់​លាន​ដុល្លារ កើនឡើង​២៥% ធៀប​នឹង​ឆ្នាំ​២០២០៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខដឹកនាំប្រាប់ឲ្យមហាអំណាច «បោះបង់ចោលគំនិតចង់បង្កើតសង្គ្រាមត្រជាក់ជាថ្មី» ព្រោះវាជារឿងគ្រោះថ្នាក់

ព័ត៌មាន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃច័ន្ទទី១៧មករាដើមសប្តាហ៍នេះ បានអំពាវនាវឲ្យប្រទេសមហាអំណាចមួយ ដែលលោកស៊ី ទំនងជាចង់សំដៅដល់សហរដ្ឋអាម…

ក្រុមហ៊ុននាំចេញអង្ករឥណ្ឌាបញ្ឈប់កិច្ចព្រមព្រៀងនាំចេញថ្មីៗ ក្រោយជួបបញ្ហាខ្វះរថភ្លើងដឹកជញ្ជូន

ព័ត៌មាន
ជិតមួយភាគបីនៃការនាំចេញអង្កររបស់ប្រទេសឥណ្ឌានៅក្នុងខែមករានេះ ត្រូវជាប់គាំងដោយសារតែកង្វះខាតរថភ្លើងដឹកជញ្ជូន ហើយពាណិជ្ជករភាគច្រើនបានបញ្ឈប់ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ