
ការសម្ពោធឲ្យសាធារណជនបានប្រើប្រាស់ផ្លូវនេះជាប្រយោជន៍រួមផងនោះ បានធ្វើឡើង ស្របពេលដែល ព្រីមៀរ៍ ផាក បើកលក់គម្រោងទី ២ បន្ថែមទៀត លើផ្លូវ ៧ មករា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ក្បាលនាគ របស់រាជរដ្ឋាភិបាល ខណៈទីតាំងនេះ ហ៊ុមព័ទ្ធទៅដោយការអភិវឌ្ឍន៍នូវគម្រោងធំៗជាច្រើនដូចជា ពហុកីឡាដ្ឋានជាតិមរតកតេជោ សួនទឹក ហ្គាឌិនស៊ីធី សួនសត្វភ្នំពេញសាហ្វារី ទីលានវាយកូនហ្គោល ផ្សារម៉ាក្រូ វិមានឈ្នះៗ សណ្ឋាគារលំដាប់ផ្កាយ៥ គម្រោងឆាយណាថោន វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា សាលាបណ្តុះបណ្តាលសម្រាប់សិស្ស និងមន្ត្រីរាជការនៃវិស័យយុត្តិធម៌ជាដើម ព្រមទាំងអមដោយទន្លេ២ ផ្ដល់ខ្យល់បរិសុទ្ធ និងជាទីដ៏ល្អបំផុតសម្រាប់ការរស់នៅ។

លោក ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក មានប្រសាសន៍ថា ដោយសារតែកត្តាទីតាំងរបស់គម្រោង ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ក្បាលនាគរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យគម្រោងលក់បានលឿន ដូច្នេះ ។
លោក ឈួរ ឈុនហួរ មានប្រសាសន៍ថា៖ “យើងឃើញហើយ នៅតំបន់ផ្លូវ ៦អា យើងនេះ ភាគច្រើនគេធ្វើបុរី អត់សូវមានដីឡូតិ៍ទេ។ ដូច្នេះ យើងបើកជាដីឡូតិ៍ខ្នាតធំផ្ទះវីឡា ធ្វើឲ្យអតិថិជនចាប់អារម្មណ៍ ព្រោះគាត់ទិញដី ទីមួយគាត់ បានដីធំ ទីពីរតម្លៃសមរម្យ ទីបីគាត់អាចសង់ម៉ូតផ្ទះដែលគាត់ពេញចិត្ត។ ហើយកត្តាទីពីរ គឺទីតាំង ។ ទីតាំងនៅតំបន់នេះជាតំបន់អភិវឌ្ឍន៍ ដែលមានសក្ដានុពល” ។

គម្រោងទី មួយរបស់ក្រុមហ៊ុន ព្រីមៀរ៍ ផាក អភិវឌ្ឍដីឡូតិ៍ខ្នាតវីឡាលើផ្ទៃដីទំហំ ៧០ ហិកតា និងមានដីឡូតិ៍ចំនួនប្រមាណ ៥០០ ឡូតិ៍ ដែលបានលក់អស់ជាង ៩០% ទៅហើយក្នុងរយៈពេលត្រឹមតែ ១១ ខែ ហើយការចាក់ដីបំពេញ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធក៏បានរួចរាល់ ។
ដើម្បីជាការអបអរការបើកលក់គម្រោងទី ២ នេះ ព្រីមៀរ៍ ផាក មានការបញ្ចុះតម្លៃរហូតដល់ ១៨% និងមានការកាត់ប្លង់រឹងដោយឥតគិតថ្លៃរហូតដល់ដំណាច់ឆ្នាំ ២០២២ នេះ ។
ដីឡូតិ៍ខ្នាតវីឡាគម្រោង ព្រីមៀរ៍ ផាក មានច្រើនទំហំដូចជា 10x23, 15x20, 20x16, 10x20,20x20, 10x30, 20x30 និងធំជាងនេះទៅតាមតម្រូវការរបស់អតិថិជន ។

គម្រោងដីឡូតិ៍ខ្នាតវីឡារបស់ ព្រីមៀរ៍ ផាក មានធនាគារដៃគូដែលបង្កលក្ខខណ្ឌកម្ចីងាយស្រួល ការប្រាក់សមរម្យ និងរយៈពេលកម្ចីវែងថែមទៀត ។
ព្រីមៀរ៍ ផាក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្តោតលើដីឡូតិ៍ខ្នាតវីឡា ផ្ទះអាជីវកម្ម ខនដូ អាផាតមិន ក្លិបហាត់ប្រាណ និងអាងហែលទឹក។

គម្រោងដីឡូតិ៍ ព្រីមៀរ៍ ផាក ដែលមានទន្លេពីរ គឺទន្លេសាប និងទន្លេមេគង្គអមនោះ មានប្រព័ន្ធផ្លូវរដ្ឋខ្វាត់ខ្វែង ងាយស្រួលធ្វើដំណើរ និងចំណេញពេលវេលា ដោយស្ថិតនៅជាប់នឹងតំបន់សក្តានុពលធំៗទាំងរបស់រដ្ឋផង និងរបស់ឯកជនផង ។
ក្រុមហ៊ុនព្រីមៀរ៍ ផាក ក៏មានសេវាចាក់ដីផ្ទាល់ខ្លួន ដែលអាចចាក់បំពេញដីបានឆាប់រហ័ស និងងាយស្រួលថែមទៀតផង ។
