អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន បូទីកា ប្រកាសផ្តល់រង្វាន់សរុបជាង ៥០លានរៀល ដល់ជាងសំណង់ទូទាំងប្រទេស តាមរយៈកម្មវិធី «បូទីកា៖ ថតផ្ទះ ឈ្នះរង្វាន់»


ក្រុមហ៊ុនបូទីកា (Botica) ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ឈានមុខគេនៅកម្ពុជា បានប្រកាសជាផ្លូវការនូវកម្មវិធីប្រូម៉ូសិនដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន គឺ «បូទីកា៖ ថតផ្ទះ ឈ្នះរង្វាន់» ដែលផ្ដល់ឱកាសដល់បងប្អូនជាងសំណង់ នៅទូទាំងប្រទេសកម្ពុជា អាចចូលរួមផ្សងសំណាង ដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានតម្លៃសរុបជាង ៥០លានរៀល។
ក្រុមហ៊ុន បូទីកា ប្រកាសផ្តល់រង្វាន់សរុបជាង ៥០លានរៀល ដល់ជាងសំណង់ទូទាំងប្រទេស តាមរយៈកម្មវិធី «បូទីកា៖ ថតផ្ទះ ឈ្នះរង្វាន់»
ដោយ
អំពី Botica

កម្មវិធីប្រម៉ូសិនដ៏ធំនេះ នឹងប្រព្រឹត្តទៅសម្រាប់រយៈពេលពេញមួយឆ្នាំ គឺចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៧។
លោកឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយក ក្រុមហ៊ុនបូទីកា បានមានប្រសាសន៍ថា៖ "យើងយល់ច្បាស់ពី​តម្លៃនៃការខិតខំប្រឹងប្រែងរបស់បងប្អូនជាងសំណង់។ នៅពេលដែល​បងប្អូនជាង​សំណង់​ទទួលបានភាពជោគជ័យ និងស្នាមញញឹម នោះបូទីកាក៏ទទួលបាន​ភាពជោគជ័យដូចគ្នា។ កម្មវិធីនេះ គឺជាការតបស្នងរបស់យើងចំពោះការគាំទ្ររបស់ពួកគាត់ មកលើផលិតផលរបស់យើងកន្លងមក។"

ស្នងរបស់យើងចំពោះការគាំទ្ររបស់ពួកគាត់ មកលើផលិតផលរបស់យើងកន្លងមក។"

របៀបចូលរួមងាយៗដើម្បីឈ្នះរង្វាន់

បងប្អូនជាងសំណង់ទាំងអស់ អាចចូលរួមក្នុងកម្មវិធីនេះបានយ៉ាងងាយស្រួល​បំផុតតាមរយៈទូរស័ព្ទដៃ ដោយគ្រាន់តែអនុវត្តតាម ៣ ជំហានដូចខាងក្រោម៖

១. ថតរូប ឬវីដេអូ៖ ថតរូប (Selfie) ឬវីដេអូ ដោយកាន់ផលិតផលបូទីកា (Botica) ជាមួយផ្ទៃខាងក្រោយនៃការដ្ឋានដែលកំពុងសាងសង់ (សូមថតឱ្យឃើញឡូហ្គោ បូទីកា ឱ្យបានច្បាស់)។

២. ផុស និង Tag៖ បង្ហោះ (Post) រូបភាព ឬវីដេអូនោះជាសាធារណៈនៅលើគណនី Facebook ឬ TikTok ផ្ទាល់ខ្លួន រួច Check-in នៅលើទំព័រផ្លូវការរបស់ Botica Cambodia និង Tag មិត្តភក្តិចំនួន ៥ នាក់។

៣. ផ្ញើផុសដើម្បីទទួលបានសន្លឹកឆ្នោត៖ ផ្ញើតំណភ្ជាប់ (Link) នៃការបង្ហោះនោះ មកកាន់ប្រអប់សារ (Messenger) របស់ផេក Botica Cambodia ឬតាមរយៈ Telegram ផ្នែកសេវាកម្មអតិថិជន ដើម្បីទទួលបានសន្លឹកឆ្នោតផ្សងសំណាងឌីជីថល (e-ticket)។

សម្រាប់កាលបរិច្ឆេទនៃការចាប់ឆ្នោតស្វែងរកអ្នកឈ្នះរង្វាន់ នឹងត្រូវធ្វើឡើងជារៀងរាល់ត្រីមាស សរុបចំនួន ៤ លើក ដោយមានការផ្សាយផ្ទាល់ (Live) ចេញពីការិយាល័យកណ្តាលក្រុមហ៊ុនបូទីកា នៅលើទំព័រហ្វេសប៊ុកផ្លូវការ Botica Cambodia តាមកាលបរិច្ឆេទដូចខាងក្រោម៖

-លើកទី១៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៧

-លើកទី២៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៧

-លើកទី៣៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៧

-លើកទី៤៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៧

សាធារណជន​ក៏អាចចូលរួមជួយគាំទ្រកម្មវិធីនេះបានដោយគ្រាន់តែ៖

-ចែករំលែកព័ត៌មាន៖ ជួយចែករំលែក (Share) វីដេអូ, រូបភាព និងការប្រកាសផ្សេងៗ ទៅកាន់ Facebook, TikTok និង Telegram ផ្ទាល់ខ្លួនរបស់បងប្អូន។

-ផ្សព្វផ្សាយផ្ទាល់៖ នៅពេលនិយាយទាក់ទងជាមួយអតិថិជន, ដេប៉ូចែកចាយ ឬពេលចុះតាមការដ្ឋាន សូមជួយរំលឹក និងលើកទឹកចិត្តបងប្អូន «ជាងសំណង់» ឱ្យថតរូប ផុស និងទាក់ទងមកផ្នែក​សេវាកម្មអតិថិជនដើម្បីបានសន្លឹកឆ្នោតផ្សងសំណាង។

-Like, Comment & Share៖ ចូលរួមលើការផ្សព្វផ្សាយនានានៅលើទំព័រ Facebook និង TikTok ផ្លូវការរបស់ បូទីកា ដើម្បីបង្កើតទាក់ទាញអនឡាញឱ្យកាន់តែផុសផុល!

ក្រុមហ៊ុនបូទីកា បានអំពាវនាវដល់បងប្អូនជាងសំណង់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា កុំឱ្យ​ខកខាន​ឱកាស​ដ៏ពិសេសនេះ។ សូមប្រញាប់ថតរូប ផុស និងផ្ញើមកកាន់យើងខ្ញុំឥឡូវនេះ ដើម្បីក្លាយជា​ម្ចាស់រង្វាន់ធំ!

គ្រូពេទ្យព្យាបាលមនុស្ស ជាងព្យាបាលអគារ!

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី «បូទីកា៖ ថតផ្ទះ ឈ្នះរង្វាន់» សូមចូលទៅកាន់​ទំព័រហ្វេសប៊ុកផ្លូវការ​របស់ បូទីកា ៖ https://www.facebook.com/boticacompany

ឬទាក់ទងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈលេខទូរស័ព្ទ 092 83 83 17 / 098 83 83 17




អត្ថបទបន្ទាប់


ចំណែកប្រាក់ដុល្លារក្នុងទុនបម្រុងអន្តរជាតិ កំពុងធ្លាក់ចុះ តើពិភពលោកកំពុងបោះបង់ប្រាក់ដុល្លារឬ?

ប្រាក់ដុល្លារអាម៉េរិក អាចនឹងកំពុងបាត់បង់ចំណែកខ្លះក្នុងទុនបម្រុងអន្តរជាតិ របស់ពិភពលោក ប៉ុន្តែការសិក្សាថ្មីរបស់ធនាគារកណ្ដាលអាម៉េរិក បង្ហា…

តើការដួលរលំរបស់ក្រុមហ៊ុនបុរី ​ឡេង ​ណាវ៉ាត្រា​ បានផ្តល់មេរៀនអ្វីខ្លះដល់អ្នករកស៊ី និងអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា?

រញ្ជួយវិស័យអចលនទ្រព្យនៅកម្ពុជា ដោយម្ចាស់បុរី ឡេង ណាវ៉ាត់ត្រា បានប្រកាសក្ស័យធនជាផ្លូវការ និងស្ម័គ្រចិត្តប្រគល់ទ្រព្យសម្បត្តិគ្រួសារទាំងអស់ជូនក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ