សម្ដេច ហ៊ុន សែន គាំទ្រទស្សនៈរបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

សម្ដេច ហ៊ុន សែន គាំទ្រទស្សនៈរបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកមហាធៀ ដែលថា អាមេរិក គួរតែឲ្យចិនចូលរួមក្នុងក្របខណ្ឌឥណ្ឌូសេដ្ឋកិច្ចប៉ាស៊ីហ្វិកដែរ


គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ឧសភា បានចូលមកខមិនបញ្ចេញមតិ នៅក្នុងវីដេអូព័ត៌មានរបស់កម្មវិធីសេដ្ឋកិច្ចសាកលព្រឹកនេះ របស់សារព័ត៌មានឌីជីថលខេមបូណូមីស ដែលបានផ្សាយអំពី ទស្សនៈរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀមហាមេត ដែលបានលើកឡើងថា «បើអាមេរិកមានចេតនាល្អ ត្រូវតែឲ្យចិនចូលរួមក្នុងក្របខណ្ឌឥណ្ឌូសេដ្ឋកិច្ចប៉ាស៊ីហ្វិកដែរ»។
សម្តេចតេជោ ហ៊ុន សែន រូបភាព៖ SPM page

នៅក្នុងការខមិន បញ្ចេញមតិរបស់សម្តេចតេជោ ហ៊ុន សែននោះ សម្តេច បានគាំទ្រយ៉ាងពេញទំហឹង ចំពោះទស្សនរបស់អតីតនាយករដ្ឋមន្ត្រីលោកមហាធៀ មហាមេត ដោយសម្តេចបានខមិនបញ្ចេញមតិក្នុងវីដេអូនោះថា «លោកមហាធៀនិយាយត្រឹមត្រូវណាស់។ ខ្ញុំក៏យល់ដូចគាត់ដែរ»។

នៅក្នុងកម្មវិធីសេដ្ឋកិច្ចសាកលរបស់សារព័ត៌មានឌីជីថលខេមបូណូមីស កាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ បានផ្សាយព័ត៌មានអំពី អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលើកឡើងថា បើអាមេរិកពិតជាមានចេតនាល្អ ត្រូវតែឲ្យចិនចូលរួមក្នុងក្របខណ្ឌឥណ្ឌូសេដ្ឋកិច្ចប៉ាស៊ីហ្វិកដែរ។ ប៉ុន្មានម៉ោងក្រោយមក គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលមកខមិនបញ្ចីមតិលើវីដេអូនោះ ដោយបង្ហាញពីការគាំទ្ររបស់សម្ដេច ចំពោះការឡើង របស់លោក មហាធៀ អតីនាយករដ្ឋមន្រ្តីមាឡេស៊ីរូបនេះ ដោយសម្តេច សរសេរបញ្ចេញមតិយ៉ាងខ្លីខ្លឹមថា «លោកមហាធៀនិយាយត្រឹមត្រូវណាស់។ ខ្ញុំក៏យល់ដូចគាត់ដែរ»។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលមានវ័យ៩៧ឆ្នាំ លោក មហាធៀ បាននិយាយទិតៀនចំៗ ចំពោះគំនិតផ្តួចផ្តើមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិករបស់លោក បៃឌិន ប្រធានាធិបតីអាមេរិក ថា បង្កើតឡើងដើម្បីតែរឿងនយោបាយសុទ្ធសាធ។ លោកមហាធៀ អះអាងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន Nikkei នៅក្រោយកម្មវិធីវេទិកាអនាគតអាស៊ី ។

លោកហ៊ានអះអាងបែបនេះ ដោយលោកសម្អាងថាក្របខណ្ឌ IPEF មិនបានរាប់បញ្ចូលប្រទេសចិនឡើយ។ លោកមហាធៀ ក៏បានស្នើឲ្យសហរដ្ឋអាមេរិកគួរតែអញ្ជើញប្រទេសចិនឱ្យចូលរួមក្នុងក្របខណ្ឌ IPEF ប្រសិនបើមានចិត្តស្មោះចំពោះការលើកកម្ពស់កំណើន និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកពិតមែន។

អ្នកនយោបាយជើងចាស់របស់ម៉ាឡេស៊ី លោក មហាធៀមហាម៉េត ក៏បានអះអាងថា សម្ព័ន្ធភាពពាណិជ្ជកម្មណាក៏ដោយ មិនថាតែក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក(IPEF) នោះទេ បើមិនបានរួមបញ្ចូលចិន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក គឺជាការបរាជ័យ និងប្រាសចាកពីគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មពហុភាគីនៅឥណ្ឌូប៉ាស៊ីហ្វិក។

ទាក់ទិននឹងគំនិតផ្ដួចផ្ដើមទាក់ទងនឹងឥណ្ឌូប៉ាស៊ីហ្វិក នេះដែរ ត្រូវបានសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានលើកឡើងនៅមុខបណ្ដាថ្នាក់ដឹកនាំជាច្រើន នាឱកាសសម្ដេច ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស កាលពីពេលថ្មីៗកន្លងមកថា ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ បានធ្វើឲ្យអាស៊ានជួបបញ្ហាលំបាកជាច្រើន ពិសេសទាក់ទិននឹងគំនិតផ្ដួចផ្ដើមឥណ្ឌូប៉ាស៊ីហ្វិក ជាច្រើនរវាងបណ្ដាប្រទេសនីមួយៗ ដូចជា ឥណ្ឌូប៉ាស៊ីហ្វិក-អាមេរិក,ឥណ្ឌូប៉ាស៊ីហ្វិក-អូស្ដ្រាលី,ឥណ្ឌូប៉ាស៊ីហ្វិក-ជប៉ុន,ឥណ្ឌូប៉ាស៊ីហ្វិក-អឺរ៉ុប និងគំនិតផ្ដួចផ្ដើមដទៃទៀត ដែលពាក់ព័ន្ធក្នុងតំបន់។ សម្រាប់កម្ពុជា ជាប្រធានអាស៊ាននាឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាគោលការណ៍ថា គំនិតផ្ដួចផ្ដើមណាក៏ដោយដែលទាក់ទងនឹងឥណ្ឌូប៉ាស៊ីហ្វិក គឺត្រូវបម្រើដល់គោលបំណង ៣យ៉ាង។ ក្នុងនោះរួមមាន ទី១.ត្រូវបម្រើដល់សន្តិភាព និងការអភិវឌ្ឍន៍,ទី២.ត្រូវឈរលើគោលការណ៍កណ្ដាល,និងទី៣.ត្រូវបម្រើដល់មជ្ឍភាពរបស់អាស៊ាន។ ក្នុងន័យនេះ សម្ដេចក៏បានគូសបញ្ជាក់ថា អាស៊ានមិនចាំបាច់តែគាំទ្រអ្នកដទៃនោះទេ តែសូមឲ្យអ្នកដទៃគាំទ្រលើអាស៊ានវិញ៕

None



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងថា តម្រូវការផ្នែកអាហារ និងភេសជ្ជៈនៅកម្ពុជានឹងមានការកើនឡើងច្រើននៅចុងឆ្នាំនេះ

បន្ទាប់ពីជំងឺកូវីដ១៩ រីករាលដាលក្នុងប្រទេសកម្ពុជាមានភាពថមថយមក យើងឃើញថាគ្រប់វិស័យទាំងអស់មានការបើកដំណើរការឡើងវិញ ជាពិសេសវិស័យទេសចរណ៍…

ការដាក់ទណ្ឌកម្មកាត់ផ្ដាច់ប្រេងពីរុស្ស៊ី តើអឺរ៉ុប ឬរុស្ស៊ី ជាអ្នករងទុក្ខខ្លាំងជាង?

សហភាពអឺរ៉ុប នៅថ្ងៃទី៣០ឧសភា បានទម្លុះភាពជាប់គាំងនៃការដាក់ទណ្ឌកម្មលើកទី៦ទៅលើរុស្ស៊ី ដោយក្នុងនោះរដ្ឋជាសមាជិកក៏បានការសម្រេច យល់ព្រមហាមឃាត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ