ការដាក់ទណ្ឌកម្មកាត់ផ្ដាច់ប្រេងពីរុស្ស៊ី

ការដាក់ទណ្ឌកម្មកាត់ផ្ដាច់ប្រេងពីរុស្ស៊ី តើអឺរ៉ុប ឬរុស្ស៊ី ជាអ្នករងទុក្ខខ្លាំងជាង?


សហភាពអឺរ៉ុប នៅថ្ងៃទី៣០ឧសភា បានទម្លុះភាពជាប់គាំងនៃការដាក់ទណ្ឌកម្មលើកទី៦ទៅលើរុស្ស៊ី ដោយក្នុងនោះរដ្ឋជាសមាជិកក៏បានការសម្រេច យល់ព្រមហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីប្រមាណជាង ៩០% រហូតដល់ចុងឆ្នាំនេះ។ តើការដាក់ទណ្ឌកម្មហ៊ុមព័ទប្រេងរុស្ស៊ីរបស់សហភាពអឺរ៉ុប នឹងធ្វើឲ្យលោកពូទីនរងទុក្ខខ្លាំង ឬក៏សហភាពអឺរ៉ុបខ្លួនឯង រងទុក្ខខ្លាំងជាង?
ការដាក់ទណ្ឌកម្មកាត់ផ្ដាច់ប្រេងពីរុស្ស៊ី តើអឺរ៉ុប ឬរុស្ស៊ី ជាអ្នករងទុក្ខខ្លាំងជាង?

បន្ទាប់​ពី​ឈប់​ទិញ​ប្រេង​ពី​រុ​ស្ស៊ី សហភាព​អឺរ៉ុប ងាក​មក​នាំ​ចូល​ប្រេង​ឆៅ​របស់​ចក្រភព​អង់គ្លេស​ជំនួស​វិញ​។ ប៉ុន្តែ តម្លៃ​ប្រេង​ឆៅ​អង់គ្លេស គឺ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រេង​រុ​ស្ស៊ី​ខ្លាំង​មែនទែន ដែល​វា​នឹង​ធ្វើ​ឲ្យ​តម្លៃ​ថាមពល​កើនឡើង​ដល់​កម្រិត​កំពូល​នៅ​ក្នុង​សហភាព​អឺរ៉ុប​។ ទោះ​យ៉ាងណា ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​នេះ នឹង​កាត់​បន្ថយ​ប្រភព​ចំណូល​នាំ​ចេញ​ដែល​រកបាន​ដ៏​ច្រើន​លើសលុប​របស់​ទីក្រុង​ម៉ូ​ស្គូ និង​ជួយ​បង្អាក់​ការ​ឧបត្ថម្ភ​របស់​រុ​ស្ស៊ី​ទៅ​លើ​សង្គ្រាម​នៅ​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន Reuter​។

កញ្ចប់​ទណ្ឌកម្ម​ទី ៦ ដែល​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​ដោយ​មេដឹកនាំ​សហភាព​អឺរ៉ុប​ទាំង ២៧ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃ​ទី ៣១ ឧសភា គ្រោង​នឹង​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ចំនួន ៩០% រហូត​ដល់​ចុងឆ្នាំ​នេះ​។ ក្នុង​នោះ ការ​នាំ​ចូល​ប្រហែល ១០% នឹង​ត្រូវ​បាន​លើកលែង​ជា​បណ្ដោះអាសន្ន​ពី​ការ​ហ៊ុម​ព័ទ្ធ​របស់​សហភាព​អឺរ៉ុប ដើម្បី​ជួយ​ដល់​ប្រទេស​ដូច​ជា ហុង​គ្រី ស្លូ​វ៉ា​គី និង​សាធារណរដ្ឋ​ឆេ​ក ខណៈ​ប្រទេស​ទាំងនេះ​នឹង​បន្ដ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​តាម​បំពង់​បង្ហូរ​ប្រេង​។

ក្នុង​នោះ ការ​អនុវត្ត​មិន​ស្មើគ្នា​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​អឺរ៉ុប​នេះ ក៏​កំពុង​បង្ក​ឲ្យ​ភាព​តានតឹង​ជា​ខ្លាំង​នៅ​ក្នុង​ប្លុក​នេះ ខណៈ​ការ​កាត់​ផ្តាច់​ប្រេង​ពី​រុ​ស្ស៊ី​នឹង​ធ្វើ​ឱ្យ​តម្លៃ​ថាមពល​មានការ​កើនឡើង​ខ្ពស់​ជាង​មុន​សម្រាប់​អ្នក​ប្រើប្រាស់​។

អ្នកវិភាគ Rystad Energy បាន​និយាយ​ថា សហភាព​អឺរ៉ុប​បាន​នាំ​ចូល​ប្រេង​ពី ៣ ទៅ​ជិត ៤ លាន​បារ៉ែល​នៃ​ប្រេង​ឆៅ​រុ​ស្ស៊ី​ក្នុង​មួយ​ថ្ងៃ​។ ការ​កាត់​ផ្តាច់​ការ​នាំ​ចូល​ប្រេង​រុ​ស្ស៊ី​ភ្លាម​ៗ​ជាង ៧៥% ទៅ​កាន់​ប្លុក​នេះ នឹង​ជំនួស​មក​វិញ​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​អង់គ្លេស​ដែល​មាន​តម្លៃ ១២០ ដុល្លារ​ក្នុង​មួយ​ធុង​ប៉ា​រ៉ែ​ល​នោះ នឹង​ធ្វើ​ឲ្យ​មានការ​ចំណាយ​បន្ថែម​លើស​ពី​ពេល​មុន​យ៉ាង​ហោច​ណាស់ ២ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ការ​កាត់​ផ្ដាច់​ប្រេង​ពី​រុ​ស្ស៊ី​៩០% នឹង​ត្រូវធ្វើ​ឡើង​នៅ​ត្រឹម​ចុងឆ្នាំ​នេះ​។

យ៉ាងណា​ក៏​ដោយ​ចុះ ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​នៅ​តែ​មាន​សារៈសំខាន់ ដើម្បី​ទប់ទល់​ទៅ​នឹង​ប្រភព​ចំណូល​របស់​វិមាន​ក្រឹម​ឡាំង ដែល​យក​ទៅ​ឧ​ប​ត្ថ​ម​សង្គ្រាម​របស់​ខ្លួន​ឈ្លានពាន​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​រុ​ស្ស៊ី​អាច​រក​ចំណូល​បាន​យ៉ាង​ហោច​ណាស់​ជាង ៨ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ខែ តាម​រយៈ​ការ​នាំ​ចេញ ៣ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ទៅ​កាន់​សហភាព​អឺរ៉ុប​។

អ្នកវិភាគ Rystad បាន​គូស​បញ្ចា​ក់ថា ទីក្រុង​មូ​ស្គូ​នឹង​ធ្លាក់​ចុះ​ការ​នាំ​ចេញពី ៣ លាន​ប៉ា​រ៉ែ​លម​ក​នៅ​ត្រឹម ជាង​១​លាន​៧​សែន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ទៅ​កាន់​សហភាព​អឺរ៉ុប ខណៈ​សហភាព​អឺរ៉ុប​បាន​កំណត់​ការ​នាំ​ចូល​មក​នៅ​ត្រឹម ១ លាន​ប៉ា​រ៉ែ​ល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។ នោះ​មាន​ន័យ​ថា បាត់បង់​ប្រាក់​ចំណូល​របស់​រុ​ស្ស៊ី នឹង​មាន​យ៉ាង​ហោច​ណាស់ ៣,៥ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ខែ នៃ​ជំហាន​ដាក់​ទណ្ឌកម្ម​លើក​ដំបូង​នេះ ។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ខាតបង់​ចំណូល​របស់​រុ​ស្ស៊ី នឹង​អាច​កើនឡើង​ដល់​យ៉ាង​ហោច​ណាស់ ៤​ពាន់​៥​រយ​លាន​ដុល្លារ​ក្នុង​មួយ​ខែ នៅ​ពេល​ដែល​ការ​ហាមឃាត់​ពេញលេញ​របស់​សហភាព​អឺរ៉ុប​ចាប់ផ្តើម​។

អ្នកវិភាគ​បាន​អះអាង​ថា ការ​ហ៊ុម​ព័ទ្ធ​ប្រេង​របស់​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​រុ​ស្ស៊ី​ច្រើន​ជាង​សហភាព​អឺរ៉ុប​។

ខ្លឹមសារ​ព័ត៌មាន​វិមាន​ក្រឹម​ឡាំង បាន​អះអាង​ថា បើ​ទោះបីជា​សហភាព​អឺរ៉ុប​សម្រេច​កាត់​ផ្តាច់​លើ​ការ​នាំ​ចូល​ប្រេង​ពី​ទីក្រុង​ម៉ូ​ស្គូ​ក្នុង​ចំនួន​ដ៏​ច្រើន​លើសលុប​ក៏​ដោយ ប៉ុន្តែ​រុ​ស្ស៊ី​នឹង​តស៊ូ​ដើម្បី​ស្វែងរក​ការ​នាំ​ចេញ​ជំនួស​ទាំងស្រុង​នូវ​បរិមាណ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ដែល​បាត់បង់​ទាំងនោះ​។

ទោះ​យ៉ាងណា ក្រុម​អ្នកវិភាគ បាន​អះអាង​ថា ថ្វីបើ​ប្រទេស​ឥណ្ឌា​បាន​និង​កំពុង​ទិញ​ប្រេង​ឆៅ​រុ​ស្ស៊ី​បញ្ចុះតម្លៃ​ក្នុង​បរិមាណ​កម្រិត​កំពូល ប៉ុន្តែ​ប្រទេស​នេះ​កំពុង​ដំណើរការ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​ខ្លួន​ឲ្យ​មាន​សមត្ថភាព​ខ្ពស់ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​។ រីឯ ប្រទេស​ចិន​វិញ មិន​ទាន់​បង្កើន​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ច្រើន​នៅឡើយ​ទេ ខណៈ​សេដ្ឋកិច្ច​របស់​ខ្លួន​មិនសូវ​មាន​សន្ទុះ​ខ្លាំង បន្ទាប់​ពី​ការ​បិទ​ខ្ទប់​ដោយសារ​ការ​ឆ្លង​រីក​រាលដាល​នៃ​កូ​វី​ដ ១៩ យ៉ាង​តឹង​រាំង​។ ក្នុង​នោះ ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​នឹង​រារាំង​នាវា​ដឹក​ប្រេង​របស់​ប្រទេស​ផ្សេង​ៗ ដែល​ចូល​ទៅ​ដឹក​ជញ្ជូន​ប្រេង​ឆៅ​របស់​ក្រុង​ម៉ូ​ស្គូ​ផង​ដែរ​។

គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​អង្គា​រ៍ស​ប្តា​ហ៍​នេះ ក្រុមហ៊ុន Gazprom របស់​រុ​ស្ស៊ី​បាន​និយាយ​ថា ខ្លួន​នឹង​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទាំងស្រុង​ទៅ​កាន់ ប្រទេស​ដា​ណឺ​ម៉ាក និង ក្រុមហ៊ុន Shell Energy របស់​ប្រទេស​អា​ឡឺ​ម៉​ង់ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​បដិសេធ​មិន​ព្រម​ទូទាត់​ជា​ប្រាក់​រូ​ប្ល ខណៈ​សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ចន្ទ ដោយ​មេដឹកនាំ​សហភាព​អឺរ៉ុប​ក្នុង​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​របស់​សហភាព​អឺរ៉ុប ៩០% រហូត​ដល់​ចុងឆ្នាំ​នេះ​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន គាំទ្រទស្សនៈរបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកមហាធៀ ដែលថា អាមេរិក គួរតែឲ្យចិនចូលរួមក្នុងក្របខណ្ឌឥណ្ឌូសេដ្ឋកិច្ចប៉ាស៊ីហ្វិកដែរ

ព័ត៌មាន
គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ឧសភា បានចូលមកខមិនបញ្ចេញមតិ នៅក្នុងវីដេអូព័ត៌មានរបស់កម្…

ក្រុមហ៊ុនយក្សវៀតណាម Xiaomi ចាប់ផ្ដើមផលិតកម្មស្មាតហ្វូនរបស់ខ្លួននៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនយក្សចិន Xiaomi ដែលមានផលិតឧបករណ៍បច្ចេកវិទ្យាជាច្រើនរួមទាំងស្មាតហ្វូនផងដែរនោះ បានប្រកាសនៅនៅដើមសប្ដាហ៍នេះថា រោងចក្រផលិតស្មាតហ្វូនរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ