សម្បុកត្រចៀកកាំ

គម្រោងនាំចេញសម្បុកទឹកមាត់ត្រចៀកកាំ ទៅកាន់ទីផ្សារចិន មិនទាន់មានពន្លឺនៅឡើយទេ


គម្រោងនាំចេញសម្បុកត្រចៀកកាំរបស់កម្ពុជា ទៅកាន់ទីផ្សារចិន នៅឆ្នាំ២០២៥ នេះ នៅមិនទាន់ទទួលបានច្បាប់នាំចេញពីគយចិន នៅឡើយទេ ខណៈការកែសម្រួលលើចំណុចមួយចំនួន នៃកិច្ចព្រមព្រៀងនាំចេញរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយគយចិន ត្រូវបានបំពេញរួចរាល់។ គម្រោងនាំចេញសំបុកត្រចៀកកាំដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ជាអ្វីដែលអ្នកចិញ្ចឹមសត្វត្រចៀកកាំចង់បាន និងទន្ទឹងរង់ចាំជាយូរឆ្នាំមកហើយ ដ្បិតពួកគេរំពឹងថា វានឹងជួយធ្វើឱ្យតម្លៃនិងទីផ្សារសំបុកត្រចៀកកាំរបស់កម្ពុជា កាន់តែមានភាពល្អប្រសើរ។
សម្បុកត្រចៀកកាំ
ដោយ

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានឱ្យសារព័ត៌មាន ខេមបូណូមីស ដឹងថា មកទល់ពេលនេះ គម្រោងនាំចេញសម្បុកទឹកមាត់ត្រចៀកកាំ ទៅកាន់ទីផ្សារចិន នៅពុំទាន់មានភាពច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែលោកបានគូសបញ្ជាក់ថា ការកែសម្រួលលើចំណុចខ្វះខាតមួយចំនួន នៃកិច្ចព្រមព្រៀងនាំចេញរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយគយចិន ត្រូវបានបំពេញរួចរាល់ហើយ រង់ចាំតែការឆ្លើយតបមកវិញតែប៉ុណ្ណោះ។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នការនាំចេញសម្បុកទឹកមាត់ត្រចៀកកាំ ទៅកាន់ទីផ្សារចិន កំពុងស្ថិតក្នុងការរង់ចាំចុះកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយគយចិន ប៉ុណ្ណោះ។

​បើតាមលោក ស៊ុយ កុកធាន មកទល់ពេលនេះ សម្បុកទឹកមាត់ត្រចៀកកាំ ពុំទាន់កែច្នៃមានតម្លៃចន្លោះពី២៥០ដុល្លារ ដល់៤៥០ដុល្លារ ក្នុង១គីឡូក្រាម ហើយសម្បុកដែលកែច្នៃរួចមានតម្លៃចន្លោះពី៩០០ដុល្លារទៅ១,៥០០ដុល្លារក្នុង១គីឡូក្រាម អាស្រ័យលើគុណភាព។

​សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ស្ថានទូតចិន ប្រចាំនៅកម្ពុជា បានផ្ញើលិខិតមួយជូន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយឱ្យកែសម្រួលលើចំណុចមួយចំនួន នៃកិច្ចព្រមព្រៀងជាមួយគយចិន មុនឈានដល់ការនាំសម្បុកត្រចៀកកាំ ទៅកាន់ទីផ្សារចិន ដែលអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗ​នៅក្នុងឆ្នាំ២០២៥ នេះ។ កម្ពុជា មានសក្ដានុពលខ្ពស់ក្នុងការចិញ្ចឹមសត្វត្រចៀកកាំ ខណៈមកទល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជា អាចមានក្នុងរង្វង់៧ពាន់ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀក​កាំប្រមាណ១០០តោនក្នុង១ឆ្នាំ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ប្រទេសម៉ិកស៊ិក ត្រៀមប្ដឹងក្រុមហ៊ុនមេ Google ទាក់ទងនឹងការប្ដូរឈ្មោះឈូងសមុទ្ររបស់ខ្លួន

ប្រធានាធិបតី នៃប្រទេសម៉ិកស៊ិក បានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញនេះថា រដ្ឋាភិបាលរបស់លោកស្រី កំពុងរង់ចាំមើលការឆ្លើយតបរបស់ក្រុមហ៊ុនមេរបស់ G…

អ្នកជំនាញជឿជាក់ថា អចលនទ្រព្យដែលបម្រើឱ្យវិស័យឧស្សាហកម្មនឹងមានទីផ្សារល្អនៅឆ្នាំនេះ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកត់សម្គាល់ឃើញថា ទោះបីវិស័យអចលនទ្រព្យជារួមរបស់កម្ពុជា បច្ចុប្បន្ននៅមិនទាន់មានសម្ទុះកំណើនល្អប្រសើរ បន្ទាប់ពីរងកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ