អត្ថបទក្រុមហ៊ុន

សិក្ខាសាលាស្តីពី “វិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច”

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីប្រកាសស្តីពី “វិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច” នៅ ដឺវ៉ាយ ផាលេស រីសត ខេត្ដបន្ទាយមានជ័យ។នាព្រឹកថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
សិក្ខាសាលាស្តីពី “វិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច”

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ច្រាបការយល់ដឹងបន្ថែមឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន ក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត ថាអ្វីជាបរធនបាលកិច្ច? បរធនបាលកិច្ចមានយន្ដការ និងប្រតិបត្ដិការដូចម្ដេច? ធ្វើដូចម្ដេចទើបការបង្កើត និងចុះបញ្ជីបរធនបាលកិច្ចមានភាពត្រឹមត្រូវ និងមានអនុលោមភាពតាមច្បាប់? សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏បានរំលេចផងដែរអំពីតួនាទី និងសារសំខាន់របស់យន្ដការបរធនបាលកិច្ចក្នុងការបង្កើត និងចុះបញ្ជី និងបង្កើតទំនុកចិត្ត ក៏ដូចជាទាក់ទាញការវិនិយោគបន្ថែម ជាពិសេសចូលរួមចំណែកជំរុញដំណើរការអភិវឌ្ឍន៍គម្រោងធុរកិច្ចនានាក្នុងខេត្ដបន្ទាយមានជ័យផងដែរ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។

សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានអ្នកចូលរួមសរុបប្រហែល ១០០ រូប ផងដែរ ដែលជាថ្នាក់ដឹកនាំ និងតំណាងអញ្ជើញមកពីស្ថាប័ន មន្ទីរ និងអង្គភាពនានានៃរដ្ឋបាលខេត្តបន្ទាយមានជ័យ, សមាជិក-សមាជិកានៃសភាពាណិជ្ជកម្ម, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប និងសមាគមធុរកិច្ចពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនបរធនបាល, ធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក, បរធនបាលក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងរូបវន្ដបុគ្គលឯករាជ្យ ដែលទទួលបានអាជ្ញាបណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ពីនិយ័តករបរធនបាលកិច្ច។

អត្ថបទបន្ទាប់

មកលេងស្តង់ក៏បានរង្វាន់ នៅពិព័រណ៍ផ្លាកលេខ - រថយន្ដ!

ព័ត៌មាន
មកលេងស្តង់ លី ហួរ វេរលុយ ទាំងសប្បាយ និងទទួលបានរង្វាន់។ លោកអ្នកគ្រាន់តែមកលេងស្តង់របស់លី ហួរ វេរលុយ លី ហួរ លី ស៊ីង និង លី ហួរ អ៊ិន…

សិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”

ព័ត៌មាន
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យជាតិបាត់ដំបង បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ