វិស័យទេសចរណ៍

រាជរដ្ឋាភិបាល ទម្លាក់ថវិកា៥០លានដុល្លារ ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយ និងរៀបចំនូវយន្តការនានា ដើម្បីទាក់ទាញភ្ញៀវទេចរឱ្យចូលមកទស្សនាកម្ពុជា។ តួយ៉ាង តាមរយៈកិច្ចប្រជុំនេះ រាជរដ្ឋាភិបាលក៏បានទម្លាក់ថវិកាចំនួន៥០លានដុល្លារ សម្រាប់ជំរុញលើការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ចូលមកកម្ពុជា ផងដែរ។
វិស័យទេសចរណ៍
ដោយ

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរវាងរាជរដ្ឋាភិបាល ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់ថវិកាចំនួន៥០លានដុល្លារ ដល់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សម្រាប់ធ្វើទីផ្សារនិងការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍កម្ពុជា សំដៅជំរុញ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលមកកម្សាន្តនៅកម្ពុជា។

បើតាមអ្នកជំនាញរូបនេះ នៅក្នុងកិច្ចប្រជុំនេះ វិស័យឯកជន ក៏បានលើកឡើងអំពីការស្នើសុំការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរគោលដៅមួយចំនួនផងដែរ ដើម្បីបើកផ្លូវទេសចរណ៍របស់កម្ពុជា ឱ្យកាន់តែទូលំទូលាយ។ តែយ៉ាងណា លោក ហូ វណ្ឌី អះអាងថា ក្រៅពីការផ្សព្វផ្សាយ និងដាក់ចេញយន្តការជំរុញនានាហើយនោះ កម្ពុជាក៏ត្រូវពង្រឹងលើបញ្ហាសណ្តាប់ធ្នាប់ អនាម័យ និងសន្តិសុខសវុត្ថិភាពផងដែរ ព្រោះវាជាភាពទាក់ទាញមួយដ៏សំខាន់។

​ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង សមាជិកនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា តំណាងមកពីសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រជុំជាមួយរាជរដ្ឋាភិបាលនេះ ភាគីពាក់ព័ន្ធបានលើកឡើងនូវសំណើរមួយចំនួនដល់រាជរដ្ឋាភិបាល ទាក់ទងនឹងការជំរុញការផ្សព្វផ្សាយទេសចណ៍ ការបញ្ចុះតម្លៃចំពោះការធ្វើដំណើរសម្រាប់ភ្ញៀវមកកាន់កម្ពុជា ក៏ដូចជាជួយសម្រួលពន្លឿនទិដ្ឋាការសម្រាប់ប្រទេសដែលមានសក្តានុពលទេសចរណ៍មួយចំនួនផងដែរ។

ជាមួយគ្នានេះអ្នកឧកញ៉ា លឹម ហេង អះអាងថា ក្រុមប្រឹក្សាទេចរណ៍ជាតិផ្សព្វផ្សាយទេសចរណ៍កម្ពុជា បាននិងកំពុងគិតគូរថា ត្រូវផ្សព្វផ្សាយយ៉ាងណា ដើម្បីទាក់ទាញទេសចរមកកាន់កម្ពុជា ឱ្យបានច្រើន ដ្បិតថា កម្ពុជាមានគោលដៅទេចរណ៍ជាច្រើន ប៉ុន្តែប្រសិនបើមិនផ្សព្វផ្សាយឱ្យទូលំទូលាយនោះទេ ក៏មិនអាចឱ្យពិភពលោកស្គាល់ និងមកទស្សនាកម្ពុជា នោះដែរ។

សូមជម្រាបថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាស្រូបទាញភ្ញៀវទេសចរបរទេសបានចំនួនជាង២លាន៦សែននាក់ មានការកើនឡើងប្រមាណ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែចំនួននេះមានការថយចុះជាង៨% បើធៀបនឹងពេលមិនទាន់ការផ្ទុះវិបត្តិកូវីដ-១៩៕

None



អត្ថបទបន្ទាប់


អាល្លឺម៉ង់ សម្រេចដកក្រុមហ៊ុនបច្ចេកវិទ្យាគ្រាក់ៗរបស់ចិន ចេញពីបណ្ដាញ 5G ក្រោមហេតុផលបារម្ភពី

ប្រទេសអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ជាមួយទំហំផលិតផលក្នុងស្រុកសរុប (GDP) ដល់ទៅជាង៤,៤ទ្រីលានដុល្លារ និងមានប្រជាជនជាង៨៣លានន…

ការលក់រថយន្តអគ្គិសនីជាសកលកើនឡើង១៣% ប៉ុន្តែធ្លាក់ចុះ៧% នៅតំបន់អឺរ៉ុប តើមកពីមូលហេតុអ្វី?

ក្រុមហ៊ុនរ៉ូម៉ូសិន (Rho Motion) ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សាររថយន្តបាននិយាយថា ការលក់រថយន្តអគ្គិសនីជាសកលទាំងរថយន្តកូនកាត់ និងរថយន្តប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ