ការនាំចេញទំនិញរបស់ថៃ

ការនាំចេញទំនិញរបស់ថៃកើនឡើងជាង ៤% ខុសពីការព្យាករណ៍ជាច្រើន


នៅក្នុងខែមីនា កន្លងទៅនេះ ប្រទេសថៃ បានធ្វើការនាំចេញទំនិញប្រមាណ ២២ពាន់លានដុល្លារអាមេរិក ដែលមានកើនឡើងដ៏គួរឲ្យភ្ញាក់ផ្អើល គឺប្រមាណ ៤% ផ្ទុយពីការព្យាករណ៍របស់ ភ្នាក់ងារជាច្រើន ដែលថា ការនាំចេញរបស់ថៃ នឹងធ្លាក់ចុះរង្វង់ ៨ ទៅ ១០% ឯណោះ សម្រាប់ឆ្នាំ ២០២០នេះ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Bangkok Post។
ការនាំចេញទំនិញរបស់ថៃកើនឡើងជាង ៤% ខុសពីការព្យាករណ៍ជាច្រើន(រូបភាព thailand-businesstime)
ដោយ

រាជរដ្ឋាភិបាល​ថៃ នៅ​តែ​មាន​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន ថា​អាច​ធ្វើ​បាន​ប្រសើរ​ជាង​ការ​ព្យាករណ៍​ទៅ​ទៀត ដោយ​ក្នុង​ខែមីនា​កន្លង​ទៅ​នេះ ថៃ ធ្វើការ​នាំ​ចេញ​ទំនិញ​បាន ២២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ជា​តួលេខ​ខ្ពស់​ជាង​បង្អស់ ក្នុង​រយៈពេល ១៩​ខែ​ចុង​ក្រោយ​។

 លោកស្រី ភី​ម​ឆា​ណុ​ក វុន ករ ផុ​ន មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​គូសបញ្ជាក់​ថា ទោះបីជា​មាន​បញ្ហា​ប្រឈម​ជា​ច្រើន កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​សេដ្ឋកិច្ច​សកលលោក ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩ ក៏​ដោយ ប្រទេស​ថៃ នៅ​តែ​មាន​វិស័យ​សំខាន់​ៗ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច នោះ​គឺ វិស័យ​ម្ហូបអាហារ មុខទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​វិស័យ​កសិកម្ម ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង តម្រូវការ​ផលិតផល​កសិកម្ម និង​អាហារ​កែ​ច្នៃ​រួច អំឡុង​ពេល​កើត​មាន​កូ​វី​ដ​១៩​នេះ​។

 លោកស្រី​បន្ត​ថា ថៃ ជា​ប្រទេស​ផលិត​ចំណីអាហារ​កែ​ច្នៃ​ដ៏​មាន​សក្តានុពល​មួយ នៅ​លើ​សកលលោក ដូច្នេះ​ហើយ ថៃ អាច​ចាប់​យក​ឱកាស​នេះ ទាក់ទាញ​ទំនុកចិត្ត និង​ការ​ទទួលស្គាល់​ពី អ្នក​ប្រើប្រាស់​ជុំវិញ​សកលលោក ឲ្យ​កាន់តែ​ជឿជាក់​លើ ផលិតផល​ថៃ​។

លើស​ពី​នេះ ប្រទេស​ចិន កំពុង​តែ​ងើបឡើង​វិញ​ពី វិបត្តិ​កូ​វី​ដ​១៩​នេះ ហើយ​ផលិតកម្ម​របស់​សហគ្រាស​ចិន នឹង​អាច​ដំណើរការ​ពេញលេញ​ឡើង​វិញ នៅ​ចុង​ខែមេសា​នេះ ដែល​វា​នឹង​ផ្តល់​អត្ថប្រយោជន៍ ដល់​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ ទាក់ទង​នឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ទៅ​កាន់​ចិន​។

សូម​ជម្រាប​ថា នៅ​ក្នុង​ត្រីមាស​ទី ១ ដើមឆ្នាំ ២០២០​នេះ ថៃ សម្រេចការ​នាំ​ចេញ​បាន ៦២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ០,៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន និង​សម្រេច​បាន​អតិរេក​ពាណិជ្ជកម្ម​ជាង ៣,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្រសួងពាណិជ្ជកម្ម​ថៃ​ក៏​បាន​ព្យាករណ៍​ដែរ​ថា ការ​នាំ​ចេញ នឹង​មាន​កំណើន​ចន្លោះ​ពី ០ ដល់ ២% បើសិនជា​ការ​ដឹក​ជញ្ជូន​ជា​មធ្យម សម្រេច​បាន ២០ ទៅ ២១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម នៅតែអាចទប់លំនឹងពាណិជ្ជកម្ម បានយ៉ាងល្អក្នុងត្រីមាសទី ១

ព័ត៌មាន
បើទោះបីជាមានបញ្ហាវិបត្តិកូវីដ១៩ កំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចសកលលោកយ៉ាងណាក៏ដោយ ប្រទេសវៀតណាម នៅតែរក្សាជំហរជំនួញពាណិជ្ជកម្មបានល្អ …

អាណាព្យាបាលសិស្ស នៃសាលាអន្តរជាតិធំមួយទៀតហើយ ស្នើឲ្យបញ្ចុះតម្លៃសិក្សាអំឡុងពេលកូវីដ-១៩

ព័ត៌មាន
មាតាបិតា និងអាណាព្យាបាលសិស្សនៃសាលាអន្តរជាតិ Paragon International School (អតីតសាលាហ្សាម៉ាន់) បានរួមគ្នាស្នើសុំសាលា មិនឲ្យដំឡើងថ្លៃសិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ