សហគ្រាសធនតូច និងមធ្យម

តើការលើកកម្ពស់សហគ្រិនភាពអាចរួមចំណែកសំខាន់យ៉ាងណាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ?


រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងលើកកម្ពស់សហគ្រិនភាព គាំទ្រដល់វិស័យសហគ្រាសធនតូច និងមធ្យម និងធុរកិច្ចថ្មី ដើម្បីអាចដំណើរការបានប្រកបដោយប្រសិទ្ធភាព និងចូលរួមក្នុងការពង្រឹងកំណើនសេដ្ឋកិច្ចជាតិ។ ថ្នាក់ដឹកនាំសហគ្រិនខ្មែរ កត់សម្គាល់ឃើញថា វិស័យសហគ្រិនភាពនៅប្រទេសកម្ពុជា មានការលូតលាស់ខ្លាំងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ។
សហគ្រាសធនតូច និងមធ្យម
ដោយ

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ បានចាត់ទុកសហគ្រិនភាព គឺមានគុណតម្លៃ និងសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពោលគឺប្រៀបបាននឹងអណ្តូងប្រេងមួយដែលផ្តល់ផលមិនចេះរីងស្ងួត។ ទន្ទឹមនេះ ឯកឧត្តមបានបន្ថែមថា ការបង្កើតសហគ្រិនភាពនវានុវត្តន៍ គឺកាន់តែមានសារសំខាន់ថែមទៀតនាពេលបច្ចុប្បន្ននេះ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមក្នុងការផលិត សំដៅចូលរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន។

​ថ្នាក់ដឹកនាំសហគ្រិនខ្មែររូបនេះ កត់សម្គាល់ឃើញថា ការវិវត្តរបស់វិស័យសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា មានការលូតលាស់ខ្លាំងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ម្យ៉ាងទៀត ធនធានមនុស្សនៅក្នុងវិស័យសហគ្រិនភាពរបស់កម្ពុជា បច្ចុប្បន្ន ក៏មានសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ផងដែរ តែមានបរិមាណតិចនៅឡើយ ដែលទាមទារឱ្យមានការប្រមូលផ្តុំគ្នាជាបណ្តុំសហគ្រាសធុនតូច និងមធ្យម ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃ។ ទោះបីវិស័យសហគ្រិនភាពមានការរីកលូតលាស់យ៉ាងណាក្តី តែបញ្ហាខ្វះដើមទុននៅតែជាបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ពួកគេ។ តែយ៉ាងណាក៏ដោយចុះ ការពង្រឹងសមត្ថភាពសហគ្រិនភាពប្រកបដោយនវានុវត្តន៍ នៅតែជាកត្តាសំខាន់ក្នុងការឈានទៅរកប្រភពទុន និងឱកាសថ្មីៗសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ។

​គួរជម្រាបថា បើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពកាន់តែមានសារសំខាន់ និងកាន់តែបន្ទាន់ ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសមត្ថភាព និងស្តង់ដាផលិតកម្ម ក្នុងន័យពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីកាត់បន្ថយការនាំចូល និងជំរុញការនាំចេញ៕




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជួយឱ្យគ្រាប់ស្វាយចន្ទីស្រស់នៅតែរក្សាបានតម្លៃលើស៥០០០រៀល ក្នុង១គីឡូក្រាម ទោះដល់រដូវប្រមូលផល?

តម្លៃគ្រាប់ស្វាយចន្ទីស្រស់នៅមួយរយៈចុងក្រោយនេះ ហាក់មានស្ថិរភាពល្អប្រសើរ ពោលគឺនៅតែអាចរក្សាបានតម្លៃលើស៥,០០០រៀល ក្នុង១គីឡូក្រាម បើទោះបីបច្ចុប្ប…

ប្រធានធនាគារកណ្តាលអឺរ៉ុប ព្រមានពីការកើនឡើងអតិផរណានៅតំបន់អឺរ៉ុប ដោយសារសង្គ្រាមពន្ធ

សង្រ្គាមពន្ធដែលដាក់ដោយរដ្ឋបាលអាម៉េរិក និងសហភាពអឺរ៉ុប ព្រមទាំងប្រទេសដទៃទៀតអាចនឹងធ្វើឲ្យអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ កើនឡើង០,៥%។ លោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ