សេដ្ឋកិច្ច​ចិន-តៃវ៉ាន់

សេដ្ឋកិច្ច​កោះតៃវ៉ាន់​កើន​​ខ្ពស់​ជាង​​សេដ្ឋកិច្ចចិន​ជា​លើកដំបូង ក្នុង​រយៈពេល​៣០ឆ្នាំចុងក្រោយ


ជាលើកដំបូង​បង្អស់​ហើយ ក្នុងរយៈពេល​ ៣០ឆ្នាំចុងក្រោយ​នេះ ដែល​កំណើន​សេដ្ឋកិច្ច​កោះតៃវ៉ាន់​បាន​វ៉ា​ដាច់​អត្រា​កំណើន​របស់​សេដ្ឋកិច្ច​មហាយក្ស​ចិន ដោយ​ក្នុង​ឆ្នាំ២០២០​ តួលេខ​បង្ហាញថា សេដ្ឋកិច្ច​កោះតៃវ៉ាន់​កើនឡើង ២,៩៨% រីឯ​សេដ្ឋកិច្ច​ចិន​កើនត្រឹម ២,៣% ។
ចិន និង តៃវ៉ាន់
ដោយ

សារព័ត៌មាន CNBC ផ្សាយថា កាលពីឆ្នាំ​១៩៩០ សេដ្ឋកិច្ច​កោះតៃវ៉ាន់​ធ្លាប់បាន​កើន​ខ្ពស់​ជាង​កំណើន​របស់សេដ្ឋកិច្ច​ចិន​ដីគោក​ម្ដង ដែល​កាលណោះ សេដ្ឋកិច្ច​ដែនកោះមួយនេះ បាន​កើន ៥,៥% ខ្ពស់​ជាង​កំណើន​របស់សេដ្ឋកិច្ច​មហាយក្ស​ចិន ដែលកាលនោះ មានត្រឹមតែ ៣,៩% ។ នេះ​បើ​យោងតាម​តួលេខ​ផ្លូវការពីរដ្ឋាភិបាល​កោះតៃវ៉ាន់ និងរដ្ឋាភិបាលចិនប៉េកាំង ។ 

សេដ្ឋវិទូ​ប្រចាំធនាគារ​អង់គ្លេស Barclays បាន​និយាយថា សន្ទុះកើនឡើង​នៃ​សេដ្ឋកិច្ច​របស់​កោះតៃវ៉ាន់ គឺ​រុញច្រាន​ដោយ​វិស័យ​នាំចេញ​រឹងមាំ​របស់​កោះតៃវ៉ាន់ ជាពិសេស ការនាំចេញ​បន្ទះ chips ដែលមាន​កំណើន​តម្រូវការខ្ពស់ ខណៈ​ដែល​ជំងឺរាតត្បាត​កូវីដ-១៩ កំពុងវាយប្រហារ​ពិភព​លោកទាំងមូល ។ 

កត្តាចំនួនពីរដែល​អ្នកសេដ្ឋវិទូ​បាន​និយាយថា នៅពីក្រោយ​កំណើន​សេដ្ឋកិច្ច​ជិត ៣% របស់​កោះតៃវ៉ាន់ គឺ ទីមួយ វិស័យ​នាំចេញ​រឹងមាំ​ក្នុងអំឡុង​ឆមាស​ទីពីរនៃឆ្នាំ​២០២០ ជាពិសេស ការនាំចេញបន្ទះ chips ដែល​តៃវ៉ាន់គឺជា​រោងចក្រ​ផលិត​ដ៏ធំបំផុត​នៅ​លើ​ពិភពលោក និងទីពីរ គឺ​ការគ្រប់គ្រង​បានជោគជ័យ​លើ​ការឆ្លងរាតត្បាត​នៃជំងឺ​កូវីដ-១៩ ដែលនាំឲ្យ​សេដ្ឋកិច្ច​របស់​កោះតៃវ៉ាន់​មិន​ជួបប្រទះការបិទប្រទេសធ្ងន់ធ្ងរ​ដូចបណ្ដា​ប្រទេស​មួយចំនួនទៀតនៅលើ​ពិភពលោក ៕ (ប្រភព៖ CNBC) 




អត្ថបទបន្ទាប់


រដ្ឋមន្រ្តីកសិកម្ម៖ខេត្តមណ្ឌលគិរីនឹងមានមុខដំណាំបន្លែសម្គាល់ភូមិសាស្ត្រឆាប់ៗនេះ

ព័ត៌មាន
នាពេលអនាគត ដ៏ខ្លីខាងមុខនេះ ខេត្តមណ្ឌលគិរីនឹងមានមុខដំណាំបន្លែមួយ អាចនឹងក្លាយជាដំណាំសម្គាល់ភូមិសាស្រ្តសម្រាប់ខេត្តនេះ ខណៈដែលមណ្ឌលគិរីត្រូវ…

រដ្ឋប្រហារនៅមីយ៉ាន់ម៉ា៖ថៃខាតបង់មួយថ្ងៃ ១,៥ លានដុល្លារពីពាណិជ្ជកម្មតាមព្រំដែនជាមួយមីយ៉ាន់ម៉ា

ព័ត៌មាន
ប្រទេសថៃបានប៉ាន់ប្រមាណថា ខ្លូននឹងខាតបង់លើការធ្វើពាណិជ្ជកម្មចេញចូលច្រកតាមព្រំដែនជាមួយមីយ៉ាន់ម៉ាក្នុងមួយថ្ងៃ ៥០លានបាត ឬស្មើនឹងជាង ១,៥ លាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ