កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

កម្ពុជាបានត្រៀមថវិកាជាង១០០លានដុល្លារ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤


កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដែលមានគោលដៅគន្លឹះ សំដៅលើការបង្កើនគណនេយ្យភាពសមិទ្ធកម្ម។
កម្ពុជាបានត្រៀមថវិកាជាង១០០លានដុល្លារ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

បើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកាចំនួន ១០៩លានដុល្លារ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ រយៈពេល ៥ឆ្នាំ ពោលចាប់ពីឆ្នាំ២០២៣-២០២៧ នេះ ដោយក្នុងនោះ ប្រមាណ ៨០% ប្រើប្រាស់ដោយថវិកាផ្ទាល់ខ្លួន និងប្រមាណ ២០ភាគរយ តែប៉ុណ្ណោះ គឺជាប្រភពថវិកាមកពីខាងក្រៅ។

ថ្លែងក្នុងវេទិកាពិភាក្សាស្ដីពី«ការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយកូវីដ១៩» នៅថ្ងៃទី១៨ ខែឧសភា ឯកឧត្តម ប៊ូ វង្សសុខា អគ្គលេខាធិការងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ បានវាយតម្លៃខ្ពស់ចំពោះស្ថានភាពសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ជាពិសេសលទ្ធភាពរបស់កម្ពុជាក្នុងការប្រើប្រាស់ថវិកា សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ខ្លួន នាពេលបច្ចុប្បន្ន។ ឯកឧត្តមបានបន្តថា ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២២ កម្ពុជាបានចំណាយថវិកា​អស់ចំនួន ៨៦លានដុល្លារ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយក្នុងនោះ ថវិកា ៨០% គឺជាថវិកាដែលមានការទ្រទ្រង់ពីដៃគូអភិវឌ្ឍមកពីខាងក្រៅ ដូចជា ធនាគារពិភពលោក សហគមអឺរ៉ុប និងបណ្ដាប្រទេសជាដៃគូនានា។ ក៏ប៉ុន្តែ បច្ចុប្បន្ន ការប្រើប្រាស់ថវិកាសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លែងក្លាយជាបញ្ហាប្រឈមទៀតហើយសម្រាប់កម្ពុជា ដ្បិតថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកាចំនួន ១០៩លានដុល្លារ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ រយៈពេល ៥ឆ្នាំ ពោលចាប់ពីឆ្នាំ២០២៣-២០២៧ នេះ ដោយក្នុងនោះ ប្រមាណ ៨០% ប្រើប្រាស់ដោយថវិកាផ្ទាល់ខ្លួន និងប្រមាណ ២០% តែប៉ុណ្ណោះ គឺជាប្រភពថវិកាមកពីខាងក្រៅ។

បើតាមឯកឧត្តម ប៊ូ វង្សសុខា កន្លងមក ការពឹងផ្អែកខ្លាំងលើប្រភព​ថវិកាពីក្រៅសម្រាប់កម្មវិធី​កំណែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ គឺជាបញ្ហាប្រឈមខ្លាំងបំផុតសម្រាប់កម្ពុជា ក្នុងការអនុវត្តកម្មវិធីកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ដែលធ្វើឲ្យកម្មវិធីកម្មវិធីកំណែទម្រង់នេះ ត្រូវរាំងស្ទះ ផងដែរ កាលអំឡុងឆ្នាំ២០១៦។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ធ្លាប់បានអះអាង នាឱកាសប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារៈដំណាក់កាលទី៤ ថាការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងសមិទ្ធកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬថវិកាជាតិ រយៈពេល២០ឆ្នាំក្រោយ។ សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ច ជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូល មធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាល សម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ»

«សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ» ត្រូវបានសម្រេចអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេចតេជោ ហ…

អាមេរិក និងកោះតៃវ៉ាន់ បានឯកភាពគ្នាលើផ្នែកដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម«សតវត្សរ៍ទី២១»

យោងតាមទីភ្នាក់ងារសារព័ត៌មានអង់គ្លេស រើយធឺ, ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះ និងកោះតៃវ៉ាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ