ការចាក់វ៉ាក់សាំងនៅកម្ពុជា

កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងលើស ១០០% នៃផែនការចាក់ជូនពលរដ្ឋ១០លាននាក់ហើយ!


គិតត្រឹមថ្ងៃទី០១ វិច្ចិកា ឆ្នាំ២០២១ នេះ កម្ពុជាសម្រេចបានការរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានដល់លើស ១០០%ហើយ នៃផែនការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ១០លាននាក់នៅទូទាំងប្រទេស។ នេះបើតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចូលរួម ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង កូវីដ-១៩ ជុំទី១ ទូទាំងប្រទេសនិងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩សម្រាប់ កុមារអាយុ ៥ឆ្នាំ។
ការចាក់វ៉ាក់សាំង​សម្រាប់កុមារ និងយុវវ័យ

សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជន ហើយបើទោះពីជាការចាក់វ៉ាក់សាំងបានជាង១០លាននាក់ដែលស្មើនឹងជាង១០០% នៃចំនួនដែលបានគ្រោងទុកក៏ដោយ ក៏នៅមានប្រជាពលរដ្ឋប្រមាណរាប់ម៉ឺននាក់ទៀត ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងការពារ ដែលនេះជាហេតុដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជានៅតែបន្តការចាក់ វ៉ាក់សាំងជូនប្រជាជនឲ្យបានគ្រប់ៗគ្នានៅទូទាំងប្រទេសតែម្ដង។

យ៉ាងណាមិញក្រៅយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅហើយនោះ កម្ពុជាក៏មានយុទ្ធនាការចាក់ជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២-១៧ឆ្នាំ ដែលមានប្រជាពលរដ្ឋគោលដៅប្រមាណជាង២លាននាក់ដែលបានសម្រេចបានជិត ៩៨% ហើយ និង ការចាក់ជូនកុមារដែលមានអាយុ៦-១១ឆ្នាំទទួលបានជាង១០០% នៃក្នុងគោលដៅចាក់ជូនជាង១លាននាក់។

យ៉ាងណាមិញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានបើកនូវ យុទ្ធនាការថ្មីមួយទៀតគឺយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុ៥ឆ្នាំ ដែលមានជាង៣០ម៉ឺននាក់បន្តទៅទៀត ដើម្បីចូលរួមទប់ស្កាត់នៃការឆ្លងក៏ដូចជាបង្កើនអង់ទីករការពារពីការឆ្លងជំងឺកូវីដ១៩ផងដែរ។ មិនតែប៉ុណ្ណោះ បើតាមសម្តេចតេជោ កម្ពុជាក៏កំពុងសិក្សាពីលទ្ធភាព ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារអាយុចាប់ពី៣ ទៅ៤ឆ្នាំផងដែរ។

សូមជម្រាបថា កម្ពុជា ក៏មានគោលដៅនឹងចាក់វ៉ាក់សាំងដូចជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋប្រមាណជាង ១៣លាននាក់នៅទូទាំងប្រទេសផងដែរ ខណៈមកទល់ពលនេះ កម្ពុជាសម្រេចបានការចាក់ដូសទី៣ប្រមាណជាង២លាននាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា បើមើលទៅលើតួលេខករណីឆ្លងកូវីដ១៩ វិញឃើញថា តួលេខនៅថ្ងៃទី០១ ខែវិច្ឆិកានេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ករណីថ្មីត្រឹមតែ ៩១នាក់ប៉ុណ្ណោះ និងជាសះស្បើយ ១៧៥នាក់ និងស្លាប់ ៦នាក់។ ដូច្នេះ សរុបមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩នៅទូទាំងប្រទេសមានជាង ១១ម៉ឺន៨ពាន់នាក់, ជាសះស្បើយមានជាង១១ម៉ឺន៤ពាន់នាក់ និងស្លាប់សរុបមានជិត ២ពាន់៨រយនាក់៕

អត្ថបទ៖ ហួន ស្រីនីត 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រេងសាំងធម្មតាហក់ឡើងថ្លៃដល់ ៤.៥៥០រៀលក្នុងមួយលីត្រ ខណៈតម្លៃប្រេងឆៅសាកលនៅតែមានខ្ពស់

ព័ត៌មាន
បញ្ហាតម្លៃប្រេងឥនន្ធនៈលើទីផ្សារអន្តរជាតិ រួមទាំង កម្ពុជា ក៏បន្តកើនឡើងជាបន្តជាបន្ទាប់ នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្ដែង ចាប់ពីថ្ងៃទី១ ខែវិច្ឆិ…

ចិនថា របាយការណ៍ប្រភពដើមកូវីដ-១៩របស់អាមេរិក គឺមិនអាចជឿជាក់បាន និងជាការភូតកុហក

ព័ត៌មាន
ប្រទេសចិននិយាយថា របាយការណ៍ស្តីពីប្រភពដើមកូវីដ១៩របស់សហរដ្ឋអាមេរិក គឺមិនអាចជឿជាក់បាន និងជាការភូតកុហក។ អ្នកនាំពាក្យក្រសួងការបរទេសចិន ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ