ពលរដ្ឋមីយ៉ាន់ម៉ាតស៊ូនឹងបញ្ហាទ្វេរដង

តើពលរដ្ឋមីយ៉ាន់ម៉ាកំពុងតស៊ូនឹងការលំបាកផ្នែកសេដ្ឋកិច្ចអ្វីខ្លះនៅពេលនេះ ខណៈវិបត្តិបន្ដអូសបន្លាយ ?


ក្រៅពីប្រឈមនឹងការលំបាកដោយសារការតស៊ូនឹងអំពើហិង្សាដណ្តើមអំណាច រវាងរដ្ឋាភិបាលរបបយោធា ដែលគ្រប់គ្រងអំណាច និងរដ្ឋាភិបាលឯកភាពជាតិ ដែលជារដ្ឋាភិបាលនិរទេស ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាជាង ៥០ លាននាក់ ក៏កំពុងតែប្រឈមមុខនឹងការលំបាកជាច្រើន ពិសេសគឺកំពុងតស៊ូនឹងវិបត្តិកំណើនអតិផរណាតែម្ដង ។
ពលរដ្ឋមីយ៉ាន់ម៉ាតស៊ូនឹងបញ្ហាទ្វេរដង
ដោយ

ថ្មីៗនេះ ក្រៅពីស្បៀងអាហារ និង ឱសថ ដែលកំពុងមានបញ្ហាខ្វះខាត សូម្បីតែប្រេងឆាក៏ពលរដ្ឋនៅប្រទេសនេះ ត្រូវប្រឈមមុខនឹងការខ្វះខាតផងដែរ ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei បានឲ្យដឹងថា ពលរដ្ឋនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅពេលនេះកំពុងជួបប្រទះនឹងការរំខានក៏ដូចជា ការកាត់ផ្ដាច់ ការផ្គត់ផ្គង់ប្រេងឆា និងប្រេងចំអិនអាហារនានា ខណៈដែលរដ្ឋាភិបាលយោធាកំពុងតែព្យាយាមទប់ទល់នឹងកំណើនអតិផរណា ដែលកំពុងកើនឡើង។
នៅពេលនេះតម្លៃស្បៀងនានា កំពុងកើនឡើងខ្លាំង ជាពិសេសសម្រាប់ទំនិញនាំចូល ដោយសារតែរូបិយបណ្ណក្នុងស្រុកធ្លាក់ថ្លៃ ដែលសូម្បីតែអាជ្ញាធរក៏កំពុងតែប្រឈមមុខនឹងការលំបាកទប់ទល់ និងដាក់ចេញនូវចំណាត់ការ ដែលហាក់គ្មានប្រសិទ្ធភាព ដែលបណ្តាលឱ្យមានភាពចលាចលក្នុងទីផ្សារកាន់តែធ្ងន់ធ្ងរ។
នៅពេលនេះគេដឹងថា លោក សាន់ លីន ( San Lin) ប្រធានសមាគមអ្នកចែកចាយប្រេងចំអិនមីយ៉ាន់ម៉ា និងមនុស្សបួននាក់ផ្សេងទៀត ត្រូវបានឃុំខ្លួនកាលពីចុងខែសីហា ដោយសារតែបទចោទប្រកាន់ ដោយចារកម្មយោធា និងការិយាល័យស៊ើបអង្កេតពិសេសរបស់រដ្ឋាភិបាល ដែលគ្រប់គ្រងឧក្រិដ្ឋកម្មសេដ្ឋកិច្ច។

អ្នកទាំងប្រាំត្រូវបានគេចោទថា លក់ប្រេងឆាក្នុងតម្លៃខ្ពស់ជាងរដ្ឋាភិបាលអនុញ្ញាត ហើយមកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថា តើពួកគេត្រូវបានចាប់ខ្លួន ឬគ្រាន់តែនាំខ្លួនទៅសួរនាំនោះទេ។
តាមច្បាប់កំណត់តម្លៃប្រេងឆានៅក្នុងប្រទេសនេះ ត្រូវបានរដ្ឋកំណត់ឲ្យលក់ត្រឹមតែជាង ៤ពាន់ក្យាត ឫ ប្រមាណជា ២ ដុល្លារ នៅក្នុងបរិមាណប្រមាណជា ១លីត្រកន្លះ ប៉ុន្តែនៅលើទីផ្សារតម្លៃប្រេងឆានៅក្នុងបរិមាណនេះ គេលក់រហូតដល់ទៅ ១ម៉ឺនក្យាត ឫ ប្រមាណជាជាង ៤ ដុល្លារឯណោះ។
នៅពេលនេះរបបយោធាកំពុងជំរុញឱ្យអ្នកប្រើប្រាស់រាយការណ៍ពីអ្នកលក់ដុំ រីឯអ្នកលក់រាយ ដែលបំពានលើវិធានការគ្រប់គ្រងតម្លៃ នឹងមានទោស ប៉ុន្តែការបង្រ្កាបនិងការដាក់ចេញនូវវិធានការបែបនេះ បានធ្វើឲ្យប្រទេសប្រឈមមុខនឹងកង្វះខាតប្រេងឆាកាន់តែខ្លាំង។
អាជីវករខ្លះ ដែលលក់ប្រេងឆានៅទីផ្សារក្នុងទីក្រុងយ៉ាំងហ្គោនបាននិយាយថា "ប្រាកដណាស់ តម្លៃលក់ដុំសម្រាប់ប្រេង ដែលអាចបរិភោគបានធ្លាក់ចុះ ប៉ុន្តែស្តុកមានកំណត់ ហើយពួកគេលក់អស់ក្នុងរយៈពេលតែប្រាំថ្ងៃប៉ុណ្ណោះ ឥឡូវគ្មានទំនិញលក់ថែមទៀតទេ “ ។
ដោយសារតែកង្វះខាតប្រេង សារព័ត៌មានរដ្ឋនៅក្នុងប្រទេសនេះបាន ព្រមានពីផលិតផលប្រេងឆា ដែលខ្វះគុណភាពនៅលើទីផ្សារ ហើយបានចេញសេចក្តីរាយការណ៍ព័ត៌មានដោយបានដាក់ការស្តីបន្ទោសទៅលើក្រុមហ៊ុនលក់ដុំប្រេង។
ក្រៅពីបញ្ហាប្រេងនិងស្បៀង ធនាគារកណ្តាលរបស់មីយ៉ាន់ម៉ាក៏កំពុងបង្កើនការត្រួតពិនិត្យលើការប្រើប្រាស់រូបិយបណ្ណបរទេស រួមទាំងការផ្ទេរប្រាក់ផងដែរ។ បុគ្គលិកនៅក្រុមហ៊ុនមួយបាននិយាយថា អាជីវកម្មបរទេស ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ខ្លាំង ទាក់ទងនឹងការធានារូបិយបណ្ណបរទេស ឬការគ្រប់គ្រងអត្រាប្តូរប្រាក់ ។
ក្រៅពីបញ្ហាសេដ្ឋកិច្ច និងជីវភាព ពលរដ្ឋនៅក្នុងប្រទេសនេះ ក៏កំពុងតែប្រឈមមុខនឹង អំពើហិង្សាប្រដាប់អាវុធជាបន្តបន្ទាប់ផងដែរ ។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទឹកប្រាក់នាំចេញបន្លែ និងផ្លែឈើវៀតណាមត្រូវបានរំពឹងថា នឹងបំណែកកំណត់ត្រាថ្មីក្នុងទំហំ ៥ពាន់លានដុល្លារ នៅឆ្នាំ២០២៣

ព័ត៌មាន
ការនាំចេញបន្លែនិងផ្លែឈើរបស់វៀតណាមនៅក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៣នេះសម្រេចបានជាង៣ពាន់លានដុល្លារកើនជាង ៥៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្…

មេធំក្រុមហ៊ុន ហ្វត និយាយថា សំណើសុំដំឡើងប្រាក់ខែរបស់កម្មករ អាចបង្ខំឱ្យក្រុមហ៊ុននេះ ឆ្ពោះទៅរកការក្ស័យធន

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តហ្វត ម៉ូទ័រ (Ford Motor) លោក ជីម ហ្វាលី (Jim Farley) បាននិយាយថា ការទាមទាររបស់សហជីពកម្មកររថយន្ត ថ្មីៗ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ