លោក ពូទីន

លោក ពូទីន នឹងធ្វើដំណើរទៅម៉ុងហ្គោលី នៅសប្តាហ៍ក្រោយ ដោយគ្មានញញើតនឹងការចាប់ខ្លួនរបស់ ICC


បើគ្មានការប្រែប្រួលទេលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនឹងធ្វើដំណើរទៅប្រទេសម៉ុងហ្គោលី នៅ សប្តាហ៍ក្រោយនេះ ដោយគ្មានញញើតនឹងការចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បើទោះបីជាប្រទេសម៉ូហ្គោលី ជាសមាជិកតុលាការពិភពលោកមួយនេះក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន AP។
លោក ពូទីន
ដោយ

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីការចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមីនា ឆ្នាំ២០២៣ ក្រោមបទចោទបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ យោងតាមសន្ធិសញ្ញាបង្កើតឡើងដោយតុលាការនេះ សមាជិកតុលាការ ICC មានកាតព្វកិច្ចចាប់ឃុំខ្លួនជនសង្ស័យតាមដីការរបស់តុលាការនេះ ឱ្យតែជនសង្ស័យបានដាក់ជើងជាន់ទឹកដីដីរបស់ពួកគេ។

ទោះបីយ៉ាងនេះក្តីលោក ពូទីន ដែលកំពុងរងដីកាចាប់ខ្លួនរបស់ ICC គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ុងហ្គោលី នៅថ្ងៃទី៣ ខែកញ្ញា ដោយមិនញញើតនឹងការចាប់ខ្លួនរបស់តុលាការនេះឡើយ បើទោះបីជាប្រទេសនេះ គឺជាសមាជិកមួយរបស់តុលាការនេះក៏ដោយ។

បើតាមការគូសបញ្ជាក់របស់មន្ត្រីរបស់វិមានក្រឹមឡាំង ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ពូទីន ទៅកាន់ប្រទេសម៉ុងហ្គោលី ធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីម៉ុងហ្គោលី លោក អ៊ុកណា គូរ៉ែលស៊ុក (Ukhnaa Khurelsukh) ដើម្បីចូលរួមក្នុងពិធីរំលឹកខួបលើកទី៨៥ នៃជ័យជម្នះរួមគ្នានៃកងកម្លាំងប្រដាប់អាវុធសូវៀត និងម៉ុងហ្គោលី លើពួកយោធានិយមជប៉ុន ហើយលោកគ្រោងនឹងជួបពិភាក្សាជាមួយលោក គូរ៉ែលស៊ុក និងមន្ត្រីជាន់ខ្ពស់ម៉ុងហ្គោលី ផ្សេងទៀតផងដែរ។ វិមានក្រឹមឡាំងមិនបានអធិប្បាយពីក្ដីបារម្ភពាក់ព័ន្ធការចាប់ខ្លួនលោក ពូទីន នៅក្នុងប្រទេសម៉ុងហ្គោលីនោះទេ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើមានទឡ្ហីករណ៍អ្វីខ្លះទើបជំរុញឱ្យភាគីតំណាងកម្មករសុំដំឡើងរហូតដល់១៤ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បរមានៅឆ្នាំ២០២៥?

នៅក្នុងការចរចាប្រាក់ឈ្នួលអប្បរមាជូនកម្មករ និយោជិត ប្រចាំឆ្នាំ២០២៥ ដំណាក់កាលដំបូង កាលពីពេលថ្មីៗ តំណាងកម្មករទាមទារឱ្យបន្ថែមចំនួន១៤ដុល្លារ …

Google កំពុងពិចារណាបង្កើតមជ្ឈមណ្ឌលទិន្នន័យព័ត៌មានវិទ្យាធំបំផុតមួយ នៅវៀតណាម

ប្រភពច្បាស់ការមួយចំនួនបានបង្ហើបឱ្យដឹងថា Google ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាដ៏ធំបំផុតមួយរបស់សហរដ្ឋអាម៉េរិក កំពុងថ្លឹងថ្លែង និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ