ដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ

តើដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិមានន័យបែបណាចំពោះលោក ពូទីន?


តុលាការឧក្រិដ្ឋកម្មអន្តរជាតិកាលពីថ្ងៃទី១៧ ខែមីនា បានចេញដីកាឲ្យចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយចោទពីបទឧក្រិដ្ឋកម្មសង្គ្រាមទាក់ទិនទៅលើការនិរទេសកុមារអ៊ុយក្រែនជាច្រើនពាន់នាក់ដោយខុសច្បាប់។ តើដីកាចាប់ខ្លួនរបស់តុលាការនេះនេះ មានន័យបែបណាចំពោះបុរសខ្លាំងរុស្ស៊ី លោកពូទីន?
ICC ចេញដីការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន រូបភាព រ៉យទ័រ

លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេមើលឃើញថា នឹងមិនត្រូវបានចាប់ខ្លួន និងបញ្ចូនទៅក្នុងគុកនៅទីក្រុងឡាអេក្នុងពេលឆាប់ៗខាងមុខនេះនោះទេ ប៉ុន្តែដីកាចាប់ខ្លួននេះអាចធ្វើឱ្យប៉ះពាល់លើការធ្វើដំណើរទៅក្រៅប្រទេសរបស់មេដឹកនាំកំពូលរុស្ស៊ីរូបនេះ ពោលគឺបើមិនប្រុងប្រយ័ត្ននោះលោកអាចនឹងត្រូវចាប់ខ្លួននៅប្រទេសផ្សេងទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

មែនទែនទៅ លោក ពូទីន គឺជាប្រមុខរដ្ឋទីបីហើយ ដែលទទួលបានដីកាចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ដីកាចាប់ខ្លួនលោកពូទីននេះត្រូវបានចេញបន្ទាប់ពីការដាក់ពាក្យសុំដោយរដ្ឋអាជ្ញានៃតុលាការអន្តរជាតិកំពូលមួយនេះគឺលោក Karim Khan ដោយចោទ «មេដឹកនាំវិមានក្រឹមឡាំងពីបទឧក្រិដ្ឋកម្មសង្គ្រាមក្នុងការនិរទេសកុមារអ៊ុយក្រែនចូលទៅក្នុងទឹកដីនៃសហព័ន្ធរុស្ស៊ី»។ បើតាមប្រធាននៃតុលាការនេះលោក Piotr Hofmanski បានបន្ថែមថា៖ «ការអនុវត្តនៃដីកាចាប់ខ្លួននេះគឺត្រូវមានការសហការជាអន្តរជាតិ»។

ភ្លាមៗនោះ វិមានក្រឹមឡាំងបានចេញមកច្រានចោលការចោទប្រកាន់នេះទាំងស្រុង ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា ការសម្រេចរបស់ ICC គឺគ្មានន័យសម្រាប់ប្រទេសរបស់យើងនោះទេ សូម្បីតែជ្រុងនៃសម្រេចដោយភាពស្របច្បាប់ក្តី»។

គួរជម្រាបថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មានសមាជិកចំនួន១២៣ប្រទេស ដែលរដ្ឋទាំងនោះគឺមានកាតព្វកិច្ចក្នុងការឃុំឃាំង និងបញ្ចូលខ្លួនលោក ពូទីន ប្រសិនបើលោកមានវត្តមានជាន់ទឹកដីនៃប្រទេសរបស់ពួកគេ។ យ៉ាងណាមិញ ទាំងរុស្ស៊ី ចិន សហរដ្ឋអាមេរិក និងឥណ្ឌា គឺមិនមែនជាសមាជិកនៃតុលាការអន្តរជាតិនេះទេ ដូចនេះហើយគេមើលឃើញថា វានឹងមិនមានបញ្ហាអ្វីឡើយសម្រាប់មេដឹកនាំរុស្ស៊ីរូបនេះ ដែលនឹងត្រូវមានវត្តមានក្នុងកិច្ចប្រជុំកំពូល G20 ក្នុងទឹកដីនៃប្រទេសឥណ្ឌានៅឆ្នាំនេះ។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃទី១៧ ថា ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ពិតជាបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមពិតប្រាដកមែន ហើយថាការសម្រេចចេញដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ គឺពិតជាស័ក្តិសមណាស់សម្រាប់លោក ពូទីន។ ដោយឡែក ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី បានឱ្យដឹងដែរថា ការសម្រេចនេះគឺជាប្រវត្តិសាស្ត្រមួយដែលត្រូវតែចាំទុក។ លោកបន្តថា មានកុមារជាង១ម៉ឺន៦ពាន់នាក់០០០ត្រូវបាននិរទេសខ្លួនចេញពីប្រទេសអ៊ុយក្រែនដោយកងទ័ពរុស្ស៊ី ដែលមានលោក ពូទីន ជាអ្នកនៅពីក្រោយ។

យោងតាមរបាយការណ៍ស្រាវជ្រាវពីសាកលវិទ្យាល័យ Yale របស់អាមេរិកបានឱ្យដឹងកាលពីខែមុនថា យ៉ាងហោចណាស់មានកុមារអ៊ុយក្រែន៦ពាន់នាក់កំពុងរស់នៅក្នុងជំរំ៤៣កន្លែង ដែលមានលក្ខណៈឃុំឃាំងជាប្រព័ន្ធក្នុងទឹកដីរុស្ស៊ី។ ផ្ទុយទៅវិញ រុស្ស៊ីបានបដិសេដនូវការចោទប្រកាន់ដែលថា កងទ័ពរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅអស់ទាំងនេះនៅអំឡុងពេលឈ្លានពានលើប្រទេសអ៊ុយក្រែន។ ហើយវិមានក្រឹមឡាំងបានហៅការសម្រេចរបស់ ICC កាលពីថ្ងៃសុក្រនោះថា ជាការខឹងសម្បារ និងមិនមានការគោរពឡើយពីសំណាក់រុស្ស៊ី៕




អត្ថបទបន្ទាប់


អ្នកជំនាញធនាគារពន្យល់ពីហេតុផល នៃការដួលរលំធនាគារធំៗនៅអាមេរិក មិនបង្កផលប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុកម្ពុជា

ព័ត៌មាន
បន្ទាប់ពីការដួលរលំធនាគារធំៗនៅអាមេរិក កាលពីពេលថ្មីៗនេះបានធ្វើឲ្យស្ថានភាពវិស័យធនាគារនិងហិរញ្ញវត្ថុពិភពលោករងការរង្គោះរង្គើយ៉ាងខ្លាំងគួរឲ្យ…

តម្លៃដី និងអចលនទ្រព្យនៅខេត្តភាគខាងត្បូងវៀតណាមកំពុងធ្លាក់ចុះយ៉ាងខ្លាំង

ព័ត៌មាន
តម្លៃដីឡូតិ៍ក៏ដូចជា អចលនទ្រព្យនៅទីក្រុងហូជីមិញ និងខេត្តជិតខាងដូចជា ប៊ិញឌឿង ដុងណៃ និងឡុងអាន ត្រូវបានគេរាយការណ៍ថា ធ្លាក់ចុះពី ១០ទៅ ២៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ