ត្រចៀកកាំ

តើការចរចានាំចេញទឹកមាត់ត្រចៀកកាំទៅកាន់ទីផ្សារចិន មានការវិវត្តដល់ណាហើយ?


ការចិញ្ចឹមសត្វត្រចៀកកាំយកសម្បុក មានសកម្មភាពផុសផុលកាន់តែច្រើននៅតាមបណ្ដាខេត្តក្រុងនានាទូទាំងប្រទេសកម្ពុជា ដោយសារតែវាមានតម្លៃខ្ពស់ចាប់ពី៥០០ទៅដល់ជាង១ពាន់ដុល្លារក្នុង១គីឡូ។ មកទល់ពេលនេះសម្បុកត្រចៀកកាំរបស់កម្ពុជា មិនទាន់ទទួលបានច្បាប់នាំចេញទៅកាន់ទីផ្សារចិនដោយផ្ទាល់នៅឡើយទេ ពោលគឺការនាំចេញកន្លងមកត្រូវបានធ្វើឡើងតាមរយៈប្រទេសជិតខាង។ តើការចរចានាំចេញទឹកមាត់ត្រចៀកកាំទៅកាន់ទីផ្សារចិន មានការវិវត្តដល់ណាហើយ?
ត្រចៀកកាំ
ដោយ

ឯកឧត្តម ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់ថា មកទល់ពេលនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅតែបន្តចរចាជាមួយភាគីចិន ក្នុងការនាំចេញសម្បុកត្រចៀកកាំទៅកាន់ទីផ្សារដ៏ធំនៅតំបន់អាស៊ីមួយនេះ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នការចរចាបើកទីផ្សារនាំចេញសម្បុកត្រចៀកកាំកម្ពុជា ទៅកាន់ទីផ្សារចិន កំពុងស្ថិតក្នុងនីតិវិធីបច្ចេកទេស ហើយបន្ទាប់ពីរៀបចំនីតិវិធីបច្ចេកទេសរួចរាល់ ភាគីចិននឹងចុះមកពិនិត្យដល់ទីតាំងផ្ទាល់នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ប្រសិនបើការពិនិត្យរកឃើញថា កម្ពុជាបានអនុវត្តតាមស្តង់​ដាអស់ហើយ នោះសម្បុកទឹកមាត់ត្រចៀកកាំខ្មែរនឹងអាចនាំចេញទៅកាន់ទីផ្សារចិនបាន។

​ពាក់ព័ន្ធនឹងគម្រោងនាំចេញទឹកមាត់ត្រចៀកកាំទៅកាន់ទីផ្សារចិននេះដែរ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានឱ្យដឹងថា សមាគមត្រចៀកកាំខ្មែរបានត្រៀមខ្លួនរួចរាល់ និងបានចុះអនុស្សារណៈនៃការយោគយល់ជាមួយអាជ្ញាធរគយខេត្តគ័ងស៊ី នៃទីក្រុងណាននីង ព្រមទាំងបានពិភាក្សាជាមួយវិទ្យាស្ថានមួយមកពីខេត្តហៃណាន ប្រទេសចិន កាលពីពេលថ្មីៗក្នុងការសម្របសម្រួលនាំចេញសម្បុកទឹកមាត់ត្រចៀកកាំទៅកាន់ទីនោះផងដែរ។

​គួរបញ្ជាក់ថា បច្ចុប្បន្នសម្បុកទឹកមាត់ត្រចៀកកាំ ដែលពុំទាន់សម្អាត ឬពុំទាន់កែច្នៃមានតម្លៃចន្លោះពី៥០០ទៅ៦០០ដុល្លារក្នុង១គីឡូ និងសម្បុកដែលសម្អាតរួចរាល់មានតម្លៃចន្លោះពី១ពាន់ទៅ១ពាន់៥រយដុល្លារក្នុង១គីឡូ ពោលគឺអាស្រ័យលើគុណភាពនៃប្រភេទសម្បុកត្រចៀកកាំ។ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការចិញ្ចឹមសត្វត្រចៀកកាំ ខណៈមកទល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជា អាចមានក្នុងរង្វង់៧ពាន់ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុង១ឆ្នាំ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អេស៊ីលីដា ជាធនាគារខ្មែរតែមួយគត់ ដែលបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីឈ្មោះកំពូលធនាគារទាំង ១០០០ ទូទាំងពិភពលោក ឆ្នាំ២០២៤ របស់ The Banker

ធនាគារ អេស៊ីលីដា បានក្លាយជាធនាគារខ្មែរតែមួយគត់នៅកម្ពុជា ដែលត្រូវបានស្ថាប័ន The Banker ចាត់បញ្ចូលក្នុងបញ្ជីឈ្មោះកំពូលធនាគារទាំង ១០០០ ទ…

ក្រុមហ៊ុន និងភ្នាក់ងារផ្តល់សេវាកម្មក្នុងវិស័យអចលនវត្ថុជាង៣០០ ត្រូវបានរកឃើញរកស៊ីដោយគ្មានច្បាប់អនុញ្ញាត

ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជាបានអះអាងថា គិតមកទល់ពេលនេះសមាគមស្រាវជ្រាវរកឃើញក្រុមហ៊ុន ក្រុមភ្នាក់ងារ និងរូបវន្តប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ