វិស័យហិរញ្ញវត្ថុ

អ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីល្បាញលោក Robert Kiyosaki ជំរុញឱ្យអ្នកគាំទ្រទិញមាស ប្រាក់ និង Bitcoin ហើយឈប់សង្ឃឹមលើធនាគារកណ្ដាលអាម៉េរិក


លោក រ៉ូបឺត ឃីយ៉ូសាគិ (Robert Kiyosaki) ដែលល្បីល្បាញខាងផ្ដល់ដំបូន្មានទាក់ទិនចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសអំពីយុទ្ធសាស្ត្រយកលុយទៅបង្កើតលុយ និងជាអ្នកនិពន្ធសៀវភៅ “Rich Dad, Poor Dad” ដែលលក់ដាច់បំផុតមួយក្នុងពិភពលោករហូតដល់ទៅជាង៣២លានក្បាល និងបកប្រែជាង៥១ភាសា បានលើកឡើងគួរឱ្យភ្ញាក់ផ្អើលលើគណនីបណ្ដាញសង្គម X របស់លោកកាលពីសប្ដាហ៍មុនថា លោកកំពុងត្រៀមខ្លួនសម្រាប់ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលអាចកើតមានឡើងនៅសហរដ្ឋអាម៉េរិក។
វិស័យហិរញ្ញវត្ថុ
ដោយ

លោក រ៉ូបឺត ឃីយ៉ូសាគិ បានរិះគន់មិនសំចៃមាត់លើការដឹកនាំរបស់សហរដ្ឋអាម៉េរិក រួមទាំងអនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងរដ្ឋមន្ត្រីរតនាគារអាម៉េរិក លោកស្រី ជេណេត យេលេន (Janet Yellen) ព្រមទាំងប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) ផងដែរ។ លោក រ៉ូបឺត ឃីយ៉ូសាគិ បានណែនាំឱ្យអ្នកគាំទ្ររបស់លោកវិនិយោគលើមាស ប្រាក់ និងរូបិយប័ណ្ណឌីជីថល Bitcoin ដោយសង្កត់ធ្ងន់លើការពឹងផ្អែកលើខ្លួនឯងជាជាងពឹងផ្អែកលើធនាគារកណ្ដាលអាម៉េរិក។

កាលពីថ្ងៃអង្គារ សប្ដាហ៍មុន លោក រ៉ូបឺត ឃីយ៉ូសាគិ បានសរសេរបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គម X ថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ថានភាពទីផ្សារធ្លាក់ចុះធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។ ​កាលពីថ្ងៃសុក្រ សប្ដាហ៍មុនដដែល អ្នកជំនាញរូបនេះ បានចោទជាសំណួរទៅកាន់អ្នកគាំទ្ររបស់លោកថា ហេតុអ្វីអ្នកទាំងអស់គ្នាត្រូវពឹងផ្អែកលើធនាគារកណ្ដាលអាម៉េរិក ទាំងដែលធនាគារកណ្ដាលមួយនេះ គឺជាមេបញ្ហា?

លោកបានបន្តថា ធនាគារកណ្តាលអាម៉េរិក មិនអាចជួយសង្គ្រោះអ្នកទាំងអស់គ្នាបានទេ គឺអ្នកទាំងអស់គ្នាត្រូវជួយសង្គ្រោះខ្លួនឯងតាមរយៈការទិញមាស ប្រាក់ និង Bitcoin៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


លោកស្រី ផែថងថាន ប្ដេជ្ញាធ្វើនយោបាយមិនឱ្យជាន់ដានឪពុក និងម្ដាយមីង

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីទី៣១របស់ថៃ ប្ដេជ្ញាធ្វើនយោបាយមិនឱ្យជាន់ដានឪពុក និងម្ដាយមីង ដែលត្រូវបានរដ្ឋអំណាចទម្លាក់ចេញពីតំ…

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃកាហ្វេហក់ឡើងលើស៤ពាន់ដុល្លារ ក្នុង១តោន នៅលើទីផ្សារអន្តរជាតិ?

បច្ចុប្បន្នកាហ្វេ គឺជាមុខទំនិញដ៏សំខាន់មួយមិនអាចខ្វះបាន ព្រោះមនុស្សស្ទើរតែពេញមួយដែនដីទៅហើយដែលផឹកកាហ្វេជារៀងរាល់ថ្ងៃ មិនថា ប្រុសស្រី ក្មេង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ