តម្លៃនាំចេញស្រូវ

តម្លៃនាំចេញស្រូវនៅ៥ខែឆ្នាំនេះ ខ្ពស់ជាងតម្លៃនាំចេញអង្ករជាង៣ដង


ចំណូលពីការការនាំចេញអង្ករ និងស្រូវរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅ៥ខែដំបូងឆ្នាំ២០២៤នេះ សម្រេចបានជាង៩៣០លានដុល្លារ ក្នុងនោះទំហំទឹកប្រាក់នៃការនាំចេញស្រូវមានច្រើនជាងការនាំចេញអង្ករដល់ទៅជាង៣ដងឯណោះ ពោលគឺចំណូលពីការនាំចេញអង្ករមានជាង២០០លានដុល្លារ ខណៈចំណូលពីការនាំចេញស្រូវមានជាង៧០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា។ អ្នកជំនាញអះអាងថា ការនាំចេញអង្ករកម្ពុជា នៅ៥ខែឆ្នាំនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន ទាំងទៅកាន់ទីផ្សារអឺរ៉ុប ចិន និងទីផ្សារក្នុងតំបន់។
តម្លៃនាំចេញស្រូវ
ដោយ

របាយការណ៍របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា បានបង្ហាញថា នៅ៥ខែដើមឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករសម្រេចបានជាង៣០ម៉ឺនតោន ទៅកាន់ទីផ្សារ៦៣គោលដៅ ដោយមានតម្លៃជាទឹកប្រាក់សរុបជិត២២០លានដុល្លារ។

បណ្តាប្រទសសហភាពអឺរ៉ុប បានឈរជាទីផ្សារនាំមុខគេ សម្រាប់ការនាំចេញអង្ករ​របស់កម្ពុជា ក្នុងរយៈពេល៥ខែនេះ ដោយប្រទេសអឺរ៉ុបចំនួន២៦ បានទិញអង្ករពីកម្ពុជា ក្នុងបរិមាណជាង១៣ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង១០៤លានដុល្លារ បន្ទាប់មកគឺប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ដែលបានទិញអង្ករពីកម្ពុជា ជាង៧ម៉ឺន៣ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួនជាង៤៦លានដុល្លារ និង៧ប្រទេសក្នុងតំបន់អាស៊ាន ទិញអង្ករពីកម្ពុជា ចំនួនជាង៦ម៉ឺន៥ពាន់តោន ជាមួយទឹកប្រាក់ជាង៤៦លានដុល្លារ និងទៅកាន់គោលដៅ២៧ផ្សេងទៀត។

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញនូវគំនិតសុទិដ្ឋនិយម​ខ្ពស់ចំពោះវិស័យស្រូវ-អង្ករ នៅកម្ពុជា នៅឆ្នាំ២០២៤នេះ ដោយលោកបានវាយតម្លៃថា ការនាំចេញអង្ករកម្ពុជា នៅ៥ខែដំបូងនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទាំងទៅកាន់ទីផ្សារអឺរ៉ុប និងអាស៊ី។

បើតាមអ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបកើនឡើង ក៏ដោយសារមានតម្រូវការខ្ពស់ពីទីផ្សារនោះ ដ្បិតថាប្រជាជនអាស៊ីដែលរស់នៅអឺរ៉ុបចូលចិត្តអង្ករក្រអូបរបស់កម្ពុជា ម្យ៉ាងទៀតដោយសារភាពមិនប្រាកដប្រជា និងវិបត្តិមួយចំនួននៃការដឹកជញ្ជូនទៅកាន់តំបន់អឺរ៉ុប បានជំរុញឱ្យអ្នកបញ្ជាទិញសម្រុកទិញអង្ករពីកម្ពុជាបន្ថែមដើម្បីធានាសន្តិសុខស្បឿងនៅទីនោះផងដែរ។ ទន្ទឹមនេះ អ្នកជំនាញរូបនេះអះអាងថា ការនាំចេញទៅទីផ្សារចិន រួមទាំងប្រទេសក្នុងតំបន់អាស៊ានមួយចំនួន ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ដែរ ដ្បិតថា ប្រទេសជាច្រើននៅតំបន់អាស៊ី បានរងឥទ្ធិពលពីបាតុភូតអែលនីណូ ដែលធ្វើឱ្យមានឱនភាពក្នុងការផលិតស្បឿង ពិសេសអង្ករនេះតែម្តង ដែលកត្តាទាំងនេះជំរុញឱ្យតម្រូវការបញ្ជាទិញអង្ករពីកម្ពុជាមានការកើនឡើងខ្ពស់។

​​ជាមួយគ្នានេះ នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវសរុបប្រមាណជាង ២លាន៤៧ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណជាង៧១០លានដុល្លារ ទៅកាន់ប្រទេសជិតខាងកម្ពុជា។ ក្នុងនោះបរិមាណស្រូវ៧២% ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

None



អត្ថបទបន្ទាប់


កម្មវិធី Open House បុរីមង្គលភ្នំពេញ ផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំងពីអតិថិជន ក្រោយបញ្ចុះតម្លៃដល់ 30,000$

ក្រោយពីបានកសាងស្នាដៃយ៉ាងត្រចះត្រងចង់ក្នុងវិស័យសំណង់ជាង ២០ឆ្នាំ បុរីមង្គលភ្នំពេញ ក៏ជាបុរីមួយដែរស្ថិតក្នុងចំណោមបុរីដែលមានកេរ្តិ៍ឈ្មោះល្បីល្ប…

តើអ្នកជំនាញសង្កេតឃើញបែបណាចំពោះប្រសិទ្ធភាពនៃការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋានរបស់អាជ្ញាធរ?

ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញដូចជាចាក់ឆ្នោតឡូតូ ជល់មាន់ និងភ្នាល់បាល់ទាត់ជាដើម ដែលអូសទាញពលរដ្ឋឱ្យចូលរួមលេង និងបង្កជាក្តីបារម្ភដល់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ