គ្រប់សៃឡូទទួលទិញពោតជាធម្មតាវិញហើយ

មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង៖ គ្រប់សៃឡូទទួលទិញពោតជាធម្មតាវិញហើយ ក្រោយរាំងស្ទះការដឹកជញ្ជូនរយៈពេលខ្លី ប៉ុន្ដែតម្លៃធ្លាក់ចុះ


ក្រោយពីមានការចែករំលែកតាមបណ្តាយសង្គម ពាក់ព័ន្ធនឹងបញ្ហាជាប់គាំងឡានដឹកជញ្ជូនគ្រាប់ពោតទៅកាន់ប្រទេសថៃនៅច្រកព្រំដែនខេត្តបាត់ដំបងកាលពីថ្ងៃទី៦ខែកក្កដា បានបណ្ដាលឲ្យសៃឡូទទួលទិញពោតពីកសិករមួយចំនួនមានការភ្ញាក់ផ្អើល ព្រួយបារម្ភ និងខ្លះបានប្រកាសផ្អាកការទិញពោតពីប្រជាកសិករផងដែរ។
សៃឡូទទួលទិញពោត រូបភាព៖ ប្រជាពលរដ្ឋ

ពាក់ព័ន្ធនឹបញ្ហាខាងលើនេះ មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានបញ្ជាក់ច្បាស់ៗនៅថ្ងៃទី៧កក្កដានេះថា ការជាប់គាំងឡានដឹកជញ្ជូនគ្រាប់ពោតទៅកាន់ប្រទេសថៃនេះ គឺដោយសារក្រុមជញ្ជីងចល័តក្រសួងសារធារការ បានចុះត្រួតពិនិត្យលើឡានដឹកទំនិញលើសចំណុះ ហើយជាក់ស្តែងពិនិត្យឃើញថា ឡានដឹកកសិផលទាំងនោះ ដឹកលើសទម្ងន់ផ្ទុកយ៉ាងតិច៣០តោន ទៅ ៥០តោនឯណោះ។ ទោះយ៉ាងណា មកដល់ពេលនេះ បញ្ហាទាំងនោះបានដោះស្រាយរួចហើយ ហើយចំពោះសៃឡូទាំងអស់ក៏ដំណើរការប្រមូលទិញគ្រាប់ពោតពីកសិករឡើងជាធម្មតាឡើងវិញផងដែរ។

លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ខេមបូណូមីសនៅថ្ងៃទី៧ ខែកក្កដាថា ក្រោយពីមានការភ្ញាក់ផ្អើលក្រុមជញ្ជីងចល័តក្រសួងសារធារការចុះត្រួតពិនិត្យលើឡានដឹកទំនិញលើសចំណុះ ដែលជាក់ស្តែងបានពិនិត្យឃើញ ឡានដឹកកសិផលគ្រាប់ពោតទាំងនោះមានការដឹកលើសទំងន់ផ្ទុកយ៉ាងតិច៣០តោន រហូតដល់៥០តោនឯណោះ ដែលប្រការនេះធ្វើឲ្យមានការកកស្ទះរយៈពេលខ្លី សម្រាប់ការដឹកជញ្ជូនទំនិញផ្សេងៗរួមទាំងគ្រាប់ពោតពីកម្ពុជាកាន់ប្រទេសថៃ។

ក្រោយពីត្រួតពិនិត្យរួច ក្រុមសម្ថតកិច្ច ធ្វើការសម្របសម្រួល ដោះស្រាយ ណែនាំ និងផាកពិន័យហើយ ក៏បានដោះលែងវិញ ហើយម្ចាស់ឡានដឹកទំនិញទាំងនោះ ក៏បានដឹកតាមការកំណត់តាមការណែនាំរបស់ក្រុមសម្ថតកិច្ចផងដែរ។ ឯកឧត្ដម បញ្ជាក់បន្ថែមថា ខាងក្រុមជញ្ជីងចល័តក្រសួងសារធារការបានសំណូមពរដល់ ម្ចាស់ឡានដឹកទំនិញទាំងអស់សូមកុំដឹកលើសទម្ងន់ដែលក្រសួងបានកំណត់ ដែលអាចនាំឲ្យខូចផ្លូវ ដែលនាំឲ្យខាតបង់ទាំងអស់គ្នា។ មួយវិញទៀត ក្រោយពីមានការសម្របសម្រួលរួច គ្រប់សៃឡូទាំងអស់ ក៏បានដំណើរការទទួលទិញពោតឡើងវិញផងដែរ។

ឯកឧត្ដម គឹម ហួត បានបញ្ជាក់ឲ្យដឹងដែរថា ទិន្នផលពោតក្រហមនៅខេត្តបាត់ដំបងពេលបច្ចុប្បន្ន ប្រមូលផលដើមដៃបានប្រមាណ ៣០% ។ ចំពោះបរិមាណនៃការប្រមូលផលឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុន ដោយសារមានការអំណោយផលពីទឹកភ្លៀង ហើយចំពោះតំលៃពោតឆ្នាំនេះ ដើមដៃមានតម្លៃល្អ ពោលគឺតម្លៃពោតថ្លឹងយកទាំងស្នូលមានតម្លៃបានដល់៦,៣បាត ឬប្រមាណ៧០០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែក្រោយមានបាតុភាពកើតមាន ពាក់ព័ន្ធនឹងការជាប់គាំងឡានដឹកជញ្ជូនគ្រាប់ពោតទៅកាន់ប្រទេសថៃ ហើយដល់រដូវប្រមូលផលពោតព្រមៗគ្នាផង និងខាងថៃក៏ដល់រដូវប្រមូលដូចគ្នាដែរនោះ បានធ្វើឲ្យតម្លៃធ្លាក់ចុះមកត្រឹមតែ ៥,៣បាត ឬស្មើនឹងប្រមាណ ៦០០រៀលវិញក្នុងមួយគីឡូក្រាម៕




អត្ថបទបន្ទាប់


តើស្រ្តីត្រូវបានចាត់ទុកជាកម្លាំងចលករសំខាន់យ៉ាងខ្លះ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកស្រ្តី ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ច ហើយបានសង្កេតឃើញថា ស្ត្រីបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស…

Yeo’s ជួយឱ្យសុបិនកុមារនៅសហគមន៍ក្រីក្រក្លាយជាការពិតតាមរយៈការផ្ដល់ឱកាសការអប់រំ

ព័ត៌មាន
Yeo’s ដែលជាម៉ាកភេសជ្ជៈអាស៊ីឈានមុខគេនៅកម្ពុជា បានប្រកាសក្នុងយុទ្ធនាការ «រួមគ្នាដើម្បីក្ដីស្រមៃកុមារកម្ពុជា» ថាខ្លួនបានចាប់ផ្ដើមសាងសង់សាលា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ