មេដឹកនាំបង់ក្លាដែស

សេដ្ឋកិច្ចធ្លាក់ដុនដាប ពលរដ្ឋខ្វះការងារ ធ្វើឲ្យផ្ទុះបាតុ.កម្មនៅបង់ក្លាដែសស្លា.ប់មនុស្សជិត១៥០នាក់


ស្របពេលសេដ្ឋកិច្ចកំពុងធ្លាក់ដុនដាប ហើយពលរដ្ឋខ្វះការងារធ្វើ បានជំរុញឱ្យពលរដ្ឋបង់ក្លាដែសនាំគ្នាធ្វើបាតុកម្មទ្រទ្រង់ប្រឆាំងនឹងរដ្ឋាភិបាល ដែលបណ្តាលឱ្យមនុស្សជិត១៥០ នាក់ស្លាប់ និងអ្នកដែលពាក់ព័ន្ធ១,៦០០នាក់ ត្រូវបានចាប់ខ្លួន និងបានបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈអស់ជាច្រើនថែមទៀត។ កុបកម្មនេះបានផ្ទុះឡើងបន្ទាប់ពីមានការកំណត់កូតាការងារសម្រាប់ក្រុមកូនចៅឥស្សរជននៅក្នុងប្រទេសនេះ។
មេដឹកនាំបង់ក្លាដែស
ដោយ

រដ្ឋាភិបាលបង់ក្លាដែស បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើតាមសេចក្តីសម្រេចរបស់តុលាការកំពូលដែលកំណត់ថា ៩៣% នៃការងាររដ្ឋត្រូវបានបើកចំហសម្រាប់ការប្រកួតប្រជែង ទៅតាមតម្រូវការទាមទារដោយក្រុមនិស្សិត បន្ទាប់ពីផ្ទុះកុប្បកម្មដ៏សាហាវបំផុតនៅក្នុងប្រជាជាតិនេះ។ បាតុកម្មនេះបានផ្ទុះនៅទីក្រុងដាកា រដ្ឋធានីរបស់ប្រទេសបង់ក្លាដែស និងទីក្រុងធំៗនានា ហើយនៅក្នុងអំឡុងពេលដែលផ្ទុះបាតុកម្មនោះ អាជ្ញាធរបានដាក់បម្រាមគោចរ ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត និងដាក់ចេញនូវចំណាត់ការសន្តិសុខដ៏តឹងរ៉ឹងបំផុត។

នៅព្រឹកថ្ងៃអង្គារស្ថានភាពហាក់ស្ងប់ស្ងាត់បន្តិច ហើយក្រុមនិស្សិតបានទាមទារឲ្យលុបចោលបម្រាមគោចរ​ និងការស្ដារឡើងវិញនូវសេវាអ៊ីនធឺណិត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មេទ័ពបាននិយាយថា សន្តិសុខនៅតែមិនទាន់ត្រូវបានស្ដារឡើងវិញទាំងស្រុងនៅឡើយទេ បន្ទាប់កងទ័ពបានបញ្ជាឲ្យឃ្លាំមើល និងត្រួតពិនិត្យសន្តិសុខតាមឧទ្ធម្ភាគចក្រ។

ក្រោយការទាមទារ រដ្ឋាភិបាលបានប្រកាសបន្ធូរបន្ថយបម្រាមគោចរ​ដែលបានដាក់ចេញដើម្បីជួយទប់ស្កាត់ភាពចលាចលចន្លោះពីម៉ោង១០ព្រឹក ដល់ម៉ោង៥ល្ងាច ដើម្បីអនុញ្ញាតឱ្យមនុស្សទិញទំនិញសំខាន់​ៗ។ ការប៉ះទង្គិចគ្នារវាងកងកម្លាំង និងក្រុមបាតុករនេះបានបណ្តាលឱ្យមនុស្សជិត១៥០នាក់ស្លាប់ និងមនុស្សជាង១,៦០០នាក់ ត្រូវបានចាប់ខ្លួន។

កុបកម្មនេះបានផ្ទុះឡើងក្រោយមានការសើរើឡើងវិញនូវអ្វីដែលរដ្ឋាភិបាលបានលុបចោលកាលពីឆ្នាំ២០១៨ ដែលកំណត់កូតាការងាររដ្ឋទុកឲ្យកូនចៅក្រុមអ្នកមានឥស្សរភាព និងគុណបំណាច់ជាតិ ច្រើនពេក ស្របពេលប្រទេសនេះកំពុងជួបវិបត្តិខ្វះការងារ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យការលក់ម៉ូតូ នៅក្នុងប្រទេសអាស៊ានធំៗ៣ធ្លាក់ចុះ?

ទីផ្សារលក់ម៉ូតូនៅប្រទេសអាស៊ានសំខាន់ៗដូចជា ថៃ វៀតណាម និងឥណ្ឌូនេស៊ី ដែលមានអ្នកប្រើប្រាស់ម៉ូតូច្រើនជាងគេក្នុងតំបន់នេះ បានធ្លាក់ចុះក្នុងឆម…

វៀតណាម ដាក់គោលដៅធ្វើឱ្យពលរដ្ឋខ្លួនមានប្រាក់ចំណូល៧,៥០០ដុល្លារក្នុង១ឆ្នាំ នៅឆ្នាំ២០៣០

ស្របពេលគោលនយោបាយសេដ្ឋកិច្ច ដែលបានដាក់ចេញកន្លងមកបានបង្ហាញប្រសិទ្ធភាពជាបន្តបន្ទាប់ រដ្ឋាភិបាលវៀតណាម បានកំណត់គោលដៅជំរុញឲ្យពលរដ្ឋម្នាក់ៗអាចមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ