ប្រធានាធិបតីហ្វីលីពីនបោះបង់តំណែងរដ្ឋមន្រ្តីកសិកម្ម

តើការលាឈប់ពីតំណែងរដ្ឋមន្រ្តីកសិកម្មរបស់ប្រធានាធិបតីហ្វីលីពីនបណ្ដាលមកពីមូលហេតុវអ្វី?


លោក ហ្វឺឌីណាង់ ម៉ាកូស (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន បានសម្រេចចិត្តលះបង់តំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលលោកបានដឹកនាំដោយផ្ទាល់ កាលពីថ្ងៃសុក្រ។ នេះគឺជាការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលមួយ ខណៈលោក ជាមេដឹកនាំម្នាក់នៅក្នុងតំបន់អាស៊ាន ដែលបានយកចិត្តទុកដាក់បំផុតលើបញ្ហាវិបត្តិស្បៀងអាហារទាំងនៅក្នុងប្រទេស និងតំបន់ចំពេលបញ្ហាបាតុភូតអេលនីណូនៅអាស៊ីអគ្នេយ៍កំពុងបង្កការព្រួយបារម្ភអំពីអតិផរណានិងកំណើនតម្លៃស្បៀង។
ប្រធានាធិបតីហ្វីលីពីនបោះបង់តំណែងរដ្ឋមន្រ្តីកសិកម្ម
ដោយ

សារព័ត៌មាននៅក្នុងតំបន់បានរាយការណ៍ថា លោក ហ្វឺឌីណាង់ ម៉ាកូស (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើលលះបង់តំណែងជារដ្ឋមន្រ្តីកសិកម្ម ដោយផ្ទេរទៅឱ្យមហាសេដ្ឋីខាងនេសាទដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេស គឺលោក ហ្វ្រេនស៊ីស្កូ ទី ឡូរ៉េល (Francisco Tiu Laurel Jr)។

នៅមុនពេលទទួលដំណែងជារដ្ឋមន្រ្តីកសិកម្មបន្តពីលោកប្រធានាធិបតី លោក ឡូរ៉េល ត្រូវបានគេដឹងថា គឺជាប្រធានក្រុមហ៊ុន Frabelle Group ដែលជាក្រុមហ៊ុនប្រតិបត្តិការកែច្នៃម្ហូបអាហារ និងនេសាទដ៏ធំនៅក្នុងប្រទេសនេះ។

គេនៅមិនទាន់ដឹងទេថា តើអ្វីនៅពីក្រោយការសម្រេចចិត្តនេះនោះទេ ប៉ុន្តែកាសែតនៅក្នុងស្រុកនៅប្រទេសហ្វីលីពីន បានអះអាងថា លោក ឡូរ៉េល កន្លងមក គឺជាអ្នកគំាទ្រនូវយុទ្ធនាការ និងសកម្មភាពនយោបាយដ៏ធំរបស់លោក ម៉ាកូស នៅក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកន្លងមក ។

លោក ម៉ាកូស បាននិយាយកាលពីថ្ងៃសុក្រថា ហេតុផលដែលលោកកាន់តំណែងជារដ្ឋមន្រ្តី កសិកម្មមកពីលោកមានជំនឿថា លោកអាចធ្វើកិច្ចការនេះបានត្រឹមត្រូវ រួមជាមួយនឹងកិច្ចការដែលលោកត្រូវធ្វើនៅក្នុងនាមជាប្រធានាធិបតីរបស់ប្រទេស ប៉ុន្តែកសិកម្មវាមានភាពស្មុគស្មាញច្រើនជាងអ្វីដែលមនុស្សធម្មតាយល់។

ក្រោយពេលដែលកាន់តំណែងជារដ្ឋមន្រ្តីកសិកម្មនេះអស់រយៈពេល១ឆ្នាំកន្លះកន្លងមក លោក ម៉ាកូស បានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការឡើងថ្លៃអង្ករ ប៉ុន្តែអ្នកវិភាគមួយចំនួនបានពិពណ៌នាថា យុទ្ធសាស្រ្តនោះគ្មានប្រសិទ្ធភាព។

ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា តម្លៃអង្ករនៅក្នុងប្រទេសដែនកោះមួយនេះបានបន្តកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៤ឆ្នាំ ពោលគឺឡើងជិតដល់១៨ភាគរយ កាលពីខែ កញ្ញា កន្លងទៅ។ ក្រោយពេលដែលទទួលការតែងតាំង លោក ឡូរ៉េល បានប្រកាសថា ការធ្វើទំនើបកម្មវិស័យនេះនឹងក្លាយជារបៀបវារៈកំពូលរបស់លោក។ លោករដ្ឋមន្រ្តីថ្មីរូបនេះបានអះអាងាថា គោលនយោបាយកសិកម្មរបស់ហ្វីលីពីននឹងដាក់ចេញនៅពេលឆាប់ៗខាងមុខនេះ។

ដោយឡែក លោក ម៉ាកូស បានអះអាងនៅក្នុងពេលចាកចេញពីតំណែងជារដ្ឋមន្រ្តីកសិកម្មថា ការគ្រប់គ្រងតម្លៃទំនិញកសិកម្មទាំងអស់ ដែលកំពុងកើនឡើង នឹងគោរពតាមការរៀបចំ និង គ្រប់គ្រងដឹកនាំដោយរដ្ឋមន្រ្តីថ្មី។ លោកបានអះអាងក្នុងសម្រង់សំដីដើមថា យើងត្រូវគ្រប់គ្រង និងមើលថាតើយើងគួរធ្វើអ្វី។ យើងក៏កំពុងសម្លឹងមើលអ្វីដែលប្រទេសជិតខាងរបស់យើងកំពុងធ្វើ ដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី និងវៀតណាមជាដើម ហើយប្រហែលជាយើងអាចរៀនសូត្រពីប្រទេសទាំងនោះ៕




អត្ថបទបន្ទាប់


ហេតុអ្វីអាម៉េរិកជំទាស់ការចង់បានបទឈប់បាញ់ភ្លាមៗនៅហ្គាហ្សា?

ព័ត៌មាន
មេដឹកនាំអារ៉ាប់ កាលពីពេលថ្មីៗបានដាក់សម្ពាធជាសាធារណៈឱ្យរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីនខេន ប្រាប់អ៊ីស្រាអែលឱ្យអនុវត្តបទឈប់…

សាច់គោវ៉ាកយូដ៏ល្បីរបស់ជប៉ុនដែលនាំមកកម្ពុជាបានធ្លាក់ចុះដល់៦០%

ព័ត៌មាន
ការនាំចេញសាច់គោវ៉េកយូ (Wagyu) របស់ប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា ដែលជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្មដ៏ល្បី និងមានតម្លៃថ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ